សន្និបាតបូកសរុបលទ្ធផលចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរអនុស្សាវរីយ៍ឆ្នាំទី ១២០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ និងអំណរមហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី១១
កាលពីរសៀលថ្ងៃទី៨ មេសា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងបង្កើតស្នាដៃអំណរអនុស្សាវរីយ៍ឆ្នាំទី ១២០ទិវាបង្កើតខេត្តត្រាវិញឡើងវិញ និងអំណរមហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី១១ ភ្ជាប់ជាមួយការបូកសរុបប្រឡងប្រណាំង ស្ងើចសរសើរឆ្នាំ២០២០ និងបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំ២០២១។ មានតំណាងជាង៦០នាក់ តំណាងដល់បណ្តាអង្គភាពសមូហភាព បុគ្គល បណ្តាគំរូជឿនលឿននៅបណ្តាស្ថាប័ន បណ្តាវិស័យបានជ្រើសរើសស្ងើចសរសើរមកចូលរួមកិច្ចប្រជុំ។ 

បូកសរុបចលនាប្រឡងប្រណាំងបង្កើតស្នាដៃអបអរសាទរអនុស្សាវរីយ៍ឆ្នាំទី ១២០ ទិវាបង្កើតខេត្ត ទូទាំងខេត្តមាន៥៦សំណង់ និង ការងារជាច្រើនរបស់ស្ថាប័ន អង្គភាព មូលដ្ឋានជាង៤០កន្លែងស្ថិតនៅបណ្តាផែន ក្នុងខេត្តបានចុះឈ្មោះ។ បណ្តាសំណង់បានផ្តោតចូលវិស័យដូចជាៈ គមនាគមន៍ជនបទ កសាងផ្ទះឧបការគុណ សុខាភិបាល បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើដល់ការផលិតកសិកម្ម។ មានសំណង់ជាច្រើនសម្រេចត្រូវតាមគម្រោងពេលបានដាក់ចេញនាំមកប្រសិទ្ធភាពជាក់ស្តែងដូចជាៈ សម្ព័ន្ធយុវជនខេត្តត្រាវិញអនុវត្ត៤សំណង់យុវជនថ្នាក់ខេត្ត សរុបតម្លៃ ជាង១៥ពាន់លានដុង។ ស្រុកចូវថាញ់មានសំណង់កែលម្អ លើកកំពស់កម្រិត និងបើកទូលាយបណ្តាសាលាបឋមសិក្សានៅលើភូមិសាស្រ្តមានតម្លៃវិនិយោគជិត១៥ពាន់លានដុង ១០០%បណ្តាសំណង់មកដល់ពេលនេះបានដាក់ឲ្យប្រើប្រាស់។ ស្រុកកាងឡុងមាន៣សំណង់នោះគឺៈ ទីលានស្រុក ផ្លូវកៅស៊ូអន្តឃុំ និងសាលារៀនភឿងថាញ់អា ជាមួយថវិកាសរុបជាង៣០ពាន់លានដុង សុទ្ធតែសម្រេចបានឆាប់ជាងការកំណត់។ ស្រុកកូវង៉ាងមាន២សំណង់នោះគឺ ឧទ្យានផ្កាស្រុក និងខ្សែផ្លូវដើមឈើបៃតងទីប្រជុំជនកូវង៉ាង ព្រមជាមួយខ្សែផ្លូវផ្កាចំនួន៦៣នៅតាមឃុំ ទីប្រជុំជន និងសំណង់ជាច្រើនទៀតសុទ្ធតែសម្រេចត្រូវតាមផែនការដាក់ចេញ បាននាំមកប្រសិទ្ធភាពក្នុងជីវភាពរបស់ប្រជាជន។ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍បទខេត្តកសាង២សំណង់ទំនប់ច្រាំងសមុទ្រនៅភូមិកោងញ៉ាង ឃុំដុងហាយ និងទំនប់ច្រាំងសមុទ្រនៅឃុំហ៊ីបថាញ់ ជាមួយកម្រិតវិនិយោគជាង១០០ពាន់លានដុង បានដាក់ឲ្យប្រើប្រាស់និងពង្រីកប្រសិទ្ធភាពក្នុងការទប់ទល់ជាមួយអាកាសធាតុប្រែប្រួលនៅតំបន់មាត់សមុទ្ររបស់ខេត្ត។ ទន្ទឹមនឹងនោះ សមាគមកាកបាទក្រហមបានចលនាប្រភពធនធានជាង១៣០ពាន់លានដុង ជួយដល់គ្រួសារក្រជាង១.៦៥០.០០០គ្រួ។ មន្ទីរពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ចចលនាកសាងផ្ទះឧបការគុណចំនួន១.០០០ខ្នង។ គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសន្និបាតជំរឿនវិនិយោគ មាន៥គម្រោងការបានផ្តល់សេចក្តីសម្រេចគោលការណ៍វិនិយោគជាមួយទុនវិនិយោគសរុបជាង៥.០០០ពាន់លានដុង អនុស្សរណៈចងចាំចំនួន១៧ ជាមួយចុះបញ្ជីវិនិយោគសរុបជាង២០០.០០០ពាន់លានដុង ក្នុងនោះសំខាន់គឺធ្វើអាជីវកម្មបណ្តាតំបន់សេដ្ឋកិច្ច កំពង់ផែរបស់ខេត្ត។

បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំ ២០២១ លោកឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងស្ងើចសរសើរខេត្តត្រាវិញ កោះហៅប្រជាជននៅគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរួមកម្លាំងកាយកម្លាំងចិត្តប្រឡងប្រណាំងប្តេជ្ញាខិតខំប្រឹងប្រែងសម្រេច និងសម្រេចលើសបណ្តាគោលដៅភារកិច្ចសំខាន់ៗពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្តក្នុងឆ្នាំ២០២១ ផ្សាភ្ជាប់ជាមួយបាវចនាធ្វើសកម្មភាពឆ្នាំ២០២១ របស់គណៈកម្មាធិការបក្សខេត្តនោះគឺ «សាមគ្គី វិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍»។ លោក ឡេវ៉ាំងហាំង ចង្អុលការប្រមូលផ្តុំចូលបណ្តាភារកិច្ចសំខាន់ៗដូចជាៈ ប្រឡងប្រណាំងអនុវត្តសេចក្តីសម្រេចមហាសន្និបាតតំណាងបក្ខភាគខេត្ត លើកទី១១ ក្នុងនោះ ពិសេសយកចិត្តទុកដាក់ដល់ការលើកកំពស់សន្ទស្ស PCI លើកកំពស់គុណភាពប្រភពធនធានមនុស្ស ពង្រីកសេដ្ឋកិច្ចកសិកម្ម ខិតខំប្រឹងប្រែងសម្រេចនិងសម្រេចលើសគោលដៅសំខាន់ៗចំនួន២៣ និងបណ្តាក្រុមភារកិច្ចសំខាន់ៗរបស់គណៈកម្មាធិការបក្សខេត្ត ក្នុងនោះ បញ្ជាក់តំបន់សេដ្ឋកិច្ចសមុទ្រជាប្រការសំខាន់ ឧស្សាហកម្មថាមពលកកើតឡើងវិញជាកម្លាំងកំណើនថ្មីរបស់ខេត្ត។ បន្តជំរុញមាំចលនាប្រឡងប្រណាំងប្រធានបទដែលបានបំផុសពិសេសគឺចលនា «ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី» «អាជីវកម្មវៀតណាមចូលរួមសមារណកម្មនិងអភិវឌ្ឍន៍» «ទូទាំងប្រទេសរួមដៃដើម្បីជនក្រីក្រ   »។ល។ និងប្រឡងប្រណាំងអនុវត្តការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២១-២០២៦។

នៅអង្គប្រជុំមានបុគ្គល និងសមូហភាពចំនួន១៤កន្លែងនិងរូបបានទទួលគ្រឿងឥស្សរិយយសពលកម្ម។ ក្នុងនោះមានឥស្សរិយយសពលកម្មលេខ១ចំនួន២គ្រឿង ឥស្សរិយយសពលកម្មលេខ២ចំនួន៦គ្រឿង និងឥស្សរិយយសពលកម្មលេខ៣ចំនួន៦គ្រឿង។ មាន៣សមូហភាពនិងបុគ្គល២៨រូបបានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក្នុងចលនាបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងបង្ការ ប្រឆាំងអំពើពុករលួយ សមូហភាព២កន្លែងបានជូនទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល និងសមូហភាពចំនួន១៦កន្លែងមានស្នាដៃក្នុងចលនាប្រឡងប្រណាំងបង្កើតស្នាដៃអបអរសាទរ១២០ឆ្នាំទិវាបង្កើតខេត្ត និងអបអរសាទរមហាសន្និបាតបក្ខភាគខេត្ត លើកទី១១៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766