ក្រុមប្រតិភូការងារអន្តរផ្នែករបស់ក្រសួងមហាផ្ទៃអញ្ជើញមកធ្វើការជាមួយនឹងខេត្តត្រាវិញ
កាលពីថ្ងៃទី១៩ មេសា លោក ទ្រីវវ៉ាំងកឿង អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមជាមួយក្រុមប្រតិភូការងារអន្តរផ្នែករបស់ក្រសួងមហាផ្ទៃបានអញ្ជើញមកធ្វើការត្រួតពិនិត្យការអនុវត្តន៍សារាចរលេខ១៦/CT-TTgចុះថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៦  និងកម្មវិធីសហការលេខ៧៩ នៅខេត្តត្រាវិញ។ ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូមានលោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត លោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

វាយតម្លៃលទ្ធផលអនុវត្តសារាចរលេខ១៦/CT-TTg ចុះថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល «ស្តីពីការពង្រឹងនិងផ្លាស់ថ្មីការងារប្រជាចលនាក្នុងស្ថាប័នរដ្ឋបាលរដ្ឋ រដ្ឋអំណាចនៅគ្រប់លំដាប់ថ្នាក់ក្នុងស្ថានភាពថ្មី» និងកម្មវិធីសហការលេខ៧៩ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថាៈ ដំណើរការផ្សព្វផ្សាយបានបណ្តាមន្ទីរ ស្ថាប័ន អង្គការមហាជនខេត្ត គណៈកម្មាធិការប្រជាជនថ្នាក់ស្រុក ថ្នាក់ឃុំ និងធ្វើឲ្យជាក់ស្តែងបណ្តាភារកិច្ច រួមបញ្ចូលការងារប្រជាចលនាមហាជនទៅក្នុងកម្មវិធី ផែនការប្រតិបត្តិការនៅតាមស្ថាប័ន មូលដ្ឋានធានាបំពេញបាន៣ខ្លឹមសារការងារប្រជាចលនានោះគឺ ចំនួនប្រជាជន ប្រជាបញ្ញា ប្រជាធិបតេយ្យ។ ទន្ទឹមនឹងនោះ ដំណើរការផ្សព្វផ្សាយផ្សារភ្ជាប់ជាមួយការអនុវត្តន៍គោលនយោបាយសង្គមកាន់តែបានយកចិត្តទុកដាក់ នាំមកលទ្ធផលជាក់ស្តែងមួយចំនួន។ ចំពោះការជំរុញមាំការងារកំណែទម្រង់រដ្ឋបាលក៏រួមចំណែកជំរុញមាំ បង្កលក្ខណៈសម្រាប់ការងារប្រជាចលនាពង្រីកទូលំទូលាយនៅតាមស្ថាប័ន អង្គភាព មូលដ្ឋាន។ លទ្ធផលលេចធ្លោឆ្លងតាមការផ្សព្វផ្សាយ គិតមកដល់បច្ចុប្បន្ននេះ ទូទាំងខេត្តមាន១.៧៥០គំរូ «ប៉ិនប្រសប់ការងារប្រជាចលនា» បានអនុវត្ត មាន១.៦១៦ នីតិវិធិរដ្ឋបាលបានកាត់បន្ថយរយៈពេលដោះស្រាយ។ ក្នុងការងារសន្ទនាជាមួយប្រជាជន ខេត្តបង្កើតបាន៣.៩៧៨ក្រុមសម្រុះសម្រួល។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់ៈ ការងារប្រជាចលនា សំខាន់ណាស់ និងរួមដំណើរជានិច្ចជាមួយដំណើរការអភិវឌ្ឍន៍របស់ខេត្ត ជាក់ស្តែងបំផុតគឺក្នុងការចូលរួមការងារកសាងជនបទថ្មី ក្នុងការងាររំដោះទីធារ អាស្រ័យហេតុនេះ ខេត្តបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយមានប្រសិទ្ធភាពជាងក្នុងអំឡុងពេលខាងមុខ។

តាមប្រសាសន៍របស់អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំងៈ ការអនុវត្តន៍បានផ្សព្វផ្សាយជ្រួតជ្រាប ធ្វើឲ្យជាក់ស្តែងទៅជាកម្មវិធីប្រតិបត្តិការនិងចេញផែនការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ផ្តើមពីនោះ ក្តាប់បានទាន់ពេលស្ថានភាពសតិអារម្មណ៍ក្នុងប្រជាជន និងបានលេចឡើងនូវគំរូល្អៗជាច្រើននៅគ្រប់លំដាប់ថ្នាក់រដ្ឋអំណាច ក្នុងសហគមប្រជាជន។ ផ្តើមពីនោះ បណ្តាគោលការណ៍ គោលនយោបាយក៏ផ្សព្វផ្សាយបានទូលំទូលាយ និងបានប្រជាជនស្ម័គចិត្តចូលរួមជ្រោមជ្រែងខ្ពស់។ ស្នើជាមួយក្រុមប្រតិភូការងារ អនុលេខាគណៈកម្មាធិការបក្សខេត្តមានគោលបំណង មជ្ឈិមបន្តយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិច យកចិត្តទុកដាក់ជំនួយថវិកាដើម្បីខេត្តអនុវត្តការងារតុបតែង អភិរក្សបណ្តាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត វប្បធម៌ជនជាតិ សាសនា រួមចំណែកឲ្យខេត្តអនុវត្តល្អភារកិច្ចពង្រីកសេដ្ឋកិច្ចសង្គមនៅលើភូមិសាស្រ្ត។

សន្និដ្ឋាននៅពេលធ្វើការ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមជាមួយក្រុមប្រតិភូការងារបានឲ្យដឹងថាៈ ត្រាវិញបានផ្សព្វផ្សាយយ៉ាងសកម្ម សម្រេចបានប្រសិទ្ធភាពច្បាស់លាស់ ធ្វើឲ្យជីវភាពរស់នៅខាងសម្ភារក៏ដូចជាស្មារតីរបស់ប្រជាជនកាន់តែបានកើនឡើង។ ប្រជាចលនានិងការងារប្រជាចលនាជានិច្ចកាលបានខេត្តបញ្ជាក់ជាភារកិច្ចមានអត្ថន័យយុទ្ធសាស្រ្ត ផ្សព្វផ្សាយអនុវត្តទៅតាមជំហាននីមួយៗនិងស៊ីជម្រៅ។ ពីភារកិច្ច ដំណោះស្រាយអនុវត្តក្នុងអំឡុងពេលខាងមុខ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើខេត្តបន្តជ្រួតជ្រាបត្រឹមត្រូវទស្សនរបស់បក្សពីការងារប្រជាចលនា ត្រូវផ្សាភ្ជាប់ការងារប្រជាចលនាជាមួយការងារកសាងបក្ស កសាងរដ្ឋអំណាចស្អាតស្អំ រឹងមាំ និងត្រូវមើលការងារប្រជាចលនាជាការងាររបស់ប្រព័ន្ធនយោបាយទាំងមូល។ ទន្ទឹមនឹងនោះ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ត្រូវផ្លាស់ថ្មីសកម្មភាពគ្រប់គ្រង ប្រតិបត្តិការទៅតាមទិសដៅសុពលភាព ប្រសិទ្ធភាព ចំហ ប្រជាធិបតេយ្យ រាក់ទាក់និងជិតប្រជាជន៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291810