ទីក្រុងត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ២០២០
កាលពីរសៀលថ្ងៃទី ២៨ មេសា ស្ថិតនៅគណៈកម្មាធិការប្រជាជនឃុំឡុងឌឹក ទីក្រុងត្រាវិញ ខេត្តត្រាវិញបានចាត់តាំងឡើងយ៉ាងមហោឡារិកនូវពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងទទួលប័ណ្ណទទួលស្គាល់ទីក្រុងត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មីឆ្នាំ២០២០។

អញ្ជើញចូលរួមមានលោក ត្រឹងវ៉ាំនមូន អនុប្រធានខុទ្ទកាល័យសម្របសម្រួមជនបទថ្មីមជ្ឈិម លោក ង្វៀងង៉ុកលឿង លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសមាគមមិត្តរួមអាវុធមជ្ឈិម លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាកម្មាភិបាលជាអតីតថ្នាក់ដឹកនាំខេត្តត្រាវិញឆ្លងតាមដំណាក់កាល ព្រមទាំងប្រជាជននៅឃុំឡុងឌឹកចូលរួមយ៉ាងកុះករ។

ឆ្លងអស់រយៈកាល១០ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ទីក្រុងត្រាវិញកៀងគរប្រភពធនធានបានជិត១.៥០០ពាន់លានដុងដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យ ក្នុងនោះដើមទុនប្រជាជនចូលរួមវិភាគទានឆ្លងតាមទម្រង់បរិច្ចាគដី ដំណាំឈើហូបផ្លែ វត្ថុស្ថាបត្យកម្មជាង៤៣ពាន់លានដុង។ ឆ្លងតាមនោះបានផ្សព្វផ្សាយអនុវត្តព្រៗគ្នានូវសំណង់ គម្រោងការជាច្រើនសម្រាប់បម្រើដល់ការពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្នាន។

អំពីហេដ្ឋារចនាសម្ព័ន្ធគមនាគម បានផ្សព្វផ្សាយកសាងផ្លូវបេតុង ផ្លូវកៅស៊ូបានជាង៤០គីឡូមែត្រ ស្ពានគមនាគមជនបទចំនួន២៩ និងបណ្តាសំណង់របស់មជ្ឈិម ខេត្តធ្វើម្ចាស់វិនិយោគដើរឆ្លងកាត់ឃុំដោយមានថវិកាអនុវត្តជាង៤៦២ពាន់លានដុង ក្នុងនោះចលនាប្រជាជនបរិច្ចាគដី ដំណាំ ឈើហូបផ្លែដើម្បីអនុវត្តសំណង់ គិតទៅជាប្រាក់ជាង៣០,៥ពាន់លានដុង។ គិតមកដល់ពេលនេះមាន ៣៥/៣៥គីឡូម៉ែត្រផ្លូវពីមជ្ឈមណ្ឌលឃុំទៅទីក្រុង និងផ្លូវឃុំសុទ្ធតែបានចាត់កៅស៊ូសម្រេចអត្រា១០០%។

ក្រៅពីនោះ ដើម្បីបង្កើនសោភ័ណភាពសម្រាប់បណ្តាខ្សែផ្លូវគមនាគម ឃុំនៅទាំងផ្សព្វផ្សាយដាំផ្កាភ្ញីនៅសងខាងដងផ្លូវ ដោយរួមបញ្ចូលជាមួយការវិនិយោគដំឡើងប្រព័ន្ធភ្លើងបំភ្លឺជនបទ ឆ្លងតាមនោះបានបង្កើតបណ្តាដងផ្លូវ «ភ្លឺ បៃតង ជ្រះ ស្អាត»។ ឃុំនៅទាំងកសាងគំរូផលិតកម្មដំណាំជាច្រើន ចិញ្ចឹមសត្វមានប្រសិទ្ធភាព អនុវត្តភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេសចូលក្នុងការផលិតដើម្បីកែលំអតម្លៃទំនិញនិងចំណូលសេដ្ឋកិច្ច។ ឃុំឡុងឌឹកមានមណ្ឌលឧស្សាហកម្មឡុងឌឹកទាក់ទាញបាន៣២គម្រោងការ ដោយមានទុនចុះបញ្ជីវិនិយោគសរុបជាង៣,១ពាន់លានដុង និងដោះស្រាយការងារសម្រាប់ពលករមូលដ្ឋានរាប់ពាន់នាក់។ អាស្រ័យហេតុនេះ ប្រភពចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ក្នុងឆ្នាំ២០២០ សម្រេចបានជាង៦០លានដុង គ្រួសារក្រីក្រនៅត្រឹមតែ៣៧គ្រួ ថយបាន៣២៤គ្រួប្រៀបជាមួយមុននឹងដំណើរការកសាងជនបទថ្មី។

នៅលើវិស័យសុខាភិបាល វប្បធម៌ អប់រំមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន គិតមកដល់ពេលបច្ចុប្បន្ននេះ ឡុងឌឹកមាន១០០%  សម្រេចដល់លក្ខឋានឃុំជនបទថ្មី ជាង៩០%គ្រួសារទទួលបានកិត្តនាមគ្រួសារវប្បធម៌ គ្រួសារជនបទថ្មី ឃុំកសាងបានអាគារវប្បធម៌ប្រកួតកីឡា ឃុំមានបណ្ណាល័យអានសៀវភៅដោយខ្លួនឯងនៅភូមិភូហ្វា មានទ្រង់ទ្រាយសៀលភៅចំនួន១០.០០០ក្បាល។ មាន១២/១២ភូមិមានអាគារវប្បធម៌ សម្រេចបានអត្រា១០០ %។ អនុវត្តគោលការណ៍កសាងឃុំឡុងឌឹកសម្រេចសម្បទាឃុំជនបទថ្មី ទីក្រុងបានផ្តោតលើធនធានជាច្រើនវិនិយោគកសាងប្រពន្ធសាលារៀននៅគ្រប់លំដាប់ថ្នាក់សម្រេចសម្បទាជាតិ មាថវិកាអនុវត្តជាង៩០ពាន់លានដុង។ ទន្ទឹមនឹងនោះ ប្រព័ន្ធនយោបាយក៏បានពង្រឹងទៅតាមទិសដៅស្អាតស្អំ រឹងមាំ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានធានាលំនឹងបង្កើតជាសន្ទុះជរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

ថ្លែងការនៅពិធីលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ងើចសរសើរបណ្តាលទ្ធផលប្រកបដោយមោទនភាពដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងបានខិតខំប្រឹងប្រែងសម្រេចបានក្នុងដំណើរការផ្សព្វផ្សាយកសាងជនបទថ្មី។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើនៅក្នុងអំឡុងពេលខាងមុខ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញត្រូវតែ៖ បន្តយកចិត្តទុកដាក់លើការងារចលនា ផ្សព្វផ្សាយទូលំទូលាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ស្តីពីការកសាងជនបទថ្មី។ ក្នុងចលនា ផ្សព្វផ្សាយត្រូវបង្ហាញច្បាស់ការប្តេជ្ញាចិត្តថ្មីក្នុងប្រព័ន្ធនយោបាយទាំងមូល ប្រជាជនគ្រប់ជាន់ស្រទាប់ សកម្មចូលរួម រួមកម្លាំងអនុវត្តជោគជ័យកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីទៅតាមទិសដៅលើកកំពស់កម្រិត គំរូ។ ទន្ទឹមនឹងនោះ អភិរក្សនិងលើកកំពស់គុណភាពបណ្តាសម្បទាដែលសម្រេចលក្ខឋាននៅក្នុងដំណាក់កាលជាបន្តទៀត។ បង្កើនការអភិវឌ្ឍន៍ផលិតកម្ម រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដោយផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មីប្រកបដោយចីរភាពលើមូលដ្ឋានជំរុញមាំកិច្ចសហការ ចងសម្ព័ន្ធ អនុវត្តភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេស ផ្សាភ្ជាប់ផលិតកម្មយ៉ាងជិតស្និទ្ធជាមួយទីផ្សារ លើកកំពស់ទិន្នផល គុណភាព ប្រសិទ្ធភាពនិងតម្លៃបង្កើនលើផលិតផល។ បន្តផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធីឃុំមួយមានផលិតផលមួយ យកចិត្តទុកដាក់កសាងកន្សោយតម្លៃចងសម្ព័ន្ធក្នុងការផលិតចំពោះបណ្តាផលិតផលបានកំណត់ជាសំខាន់របស់មូលដ្ឋានដូចជាៈ ដូង មាន់ ផ្កាភ្ញី។ល។ យកចិត្តទុកដាក់ដល់ការកោះហៅវិនិយោគសង្គមរូបនីយកម្មក្នុងការអនុវត្តន៍បណ្តាគម្រោងការអភិវឌ្ឍន៍វិស័យទេសចរណ៍។ ពង្រីកខ្លាំងក្លាឧស្សាហកម្ម សេវា ការងារនៅជនបទ ពិសេសគឺទាក់ទាញបានបណ្តាអាជីវកម្មមានទ្រង់ទ្រាយធំ បច្ចេកវិទ្យាជឿនលឿន ទំនើបចុះទៅជនទវិនិយោគ។ លើមូលដ្ឋាននោះ ឧស្សាហកម្មមានតួនាទីគាំទ្រដល់វិស័យកសិកម្មធានាអភិវឌ្ឍន៍ផលិតកម្មប្រកដដោយចីរភាព និងអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម កសាងជីវភាពរស់នៅរបស់ប្រជាកសិករកាន់តែបានសម្បូរ អារ្យធម៌និងសុភមង្គល។ អនុវត្តល្អផែនការបណ្តុះបណ្តាលជូនពលករជនបទ ផ្សាភ្ជាប់ជាមួយនឹងបណ្តាគំរូផលិតនៅលើភូមិសាស្រ្ត ពង្រឹងបណ្តាសកម្មភាពជួយជំរុញកសិកម្ម នេសាទកម្ម ផ្ទេរជូនភាពជឿនលឿនខាងវិទ្យាសាស្រ្តបច្ចេកទេស។ ម្ចាស់ការអនុវត្តល្អបណ្តាវិធានការណ៍បង្ការ រាំងស្កាត់គ្រោះធម្មជាតិ ជំងឺ បង្កលក្ខណៈល្អបំផុតដើម្បីពង្រីកផលិតកម្ម លើកកំពស់ជាងនេះទៀតជីវភាពរស់នៅ ប្រាក់ចំណូលរបស់ប្រជាជននៅជនបទ។ ពង្រីក ជំរុញឡើងវិញស្មារតីថ្មីពីតួនាទីសំខាន់របស់ប្រជាកសិករ។ កេណ្ឌប្រមូលកម្លាំងរបស់ប្រជាជនទាំងមូលក្នុងការងារការពារសន្តិសុខមាតុប្រទេស ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន រក្សាខ្ជាប់ខ្ជួនសន្តិសុខនយោបាយនៅតាមភូមិ ទីប្រជុំជននៅលើភូមិសាស្រ្ត។ បន្តចាត់តាំងអនុវត្តមានប្រសិទ្ធភាពការងារគ្រប់គ្រងនិងការពារបរិស្ថាន។ បំផុសទូលំទូលាយចលនា «ភ្លឺ បៃតង ជ្រះ ស្អាត» ជំរុញមាំការកែលំអ ពង្រីកសោភ័ណ្ណភាព បរិស្ថានជនបទ បង្កើនកម្រិតទទួលផលប្រយោជន៍របស់ប្រជាជននៅជនបទ កសាងជនបទថ្មីប្រកបដោយចីរភាព។

នៅក្នុងឱកាសនេះ មានសមូហភាពចំនួន២៥កន្លែង និងបុគ្គលចំនួន៥០រូប មានស្នាដៃឆ្នើមក្នុងដំណើរការកសាងជនបទថ្មី បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញជូនប័ណ្ណសរសើរនិងលិខិតសរសើរ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826