កាងឡុងបានទទួលស្គាល់ស្រុកជនបទថ្មី
កាលពីរសៀលថ្ងៃទី២៩ មេសា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់នាយលរដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ស្រុកកាងឡុងសម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២០។ អញ្ជើញទៅចូលរួមមានលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត លោក គីមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត លោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ស្រុកកាងឡុងមាន១៣ឃុំ និងទីប្រជុំជន០១។ គិតមកពេលបច្ចុប្បន្ននេះ មានឃុំចំនួន១៣/១៣ របស់ស្រុកសុទ្ធតែសម្រេចបានលក្ខឋានជនបទថ្មី ក្នុងនោះមានឃុំចំនួន២សម្រេចលក្ខឋានឃុំជនបទថ្មីលើកកំពស់កម្រិត។ ក្នុង១០ឆ្នាំកន្លងទៅ ស្រុកកាងឡុងកៀងគរប្រភពទុនបានជាង២.១២៧ពាន់លានដុងដើម្បីកសាងជនបទថ្មី។ គិតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាចំាំបាច់នៅលើភូមិសាស្រ្តស្រុកបានវិនិយោគកសាងសម្រេចស្ថាពរ។ លេចធ្លោក្នុងនោះគឺលក្ខណៈវិនិច្ឆ័យពីគមនាគម ជាមួយប្រព័ន្ធផ្លូវអន្តឃុំ អន្តភូមិ កសាងសម្រេចបានជាង៦៥%ឡើងទៅ។ ប្រព័ន្ធធារាសាស្រ្តបានវិនិយោគសាងគ្មានចន្លោះសម្រេចជាង៩០%។ ចំនួនគ្រួសារមានអគ្គិសនីប្រើប្រាស់និងផលិតកម្មសម្រេចជាង៩៩%។ សព្វថ្ងៃ ទូទាំងស្រុកមានសាលារៀនចំនួន៥០ ក្នុងនោះមានសាលានៅគ្រប់លំដាប់ថ្នាក់ចំនួន៤២/៥០ មានមូលដ្ឋានសម្ភារៈ និងឧបករណ៍សម្រេចសម្បទាជាតិ។ នៅលើភូមិសាស្រ្តស្រុកបានលប់បំបាត់ផ្ទះបណ្តោះអាសន្នទាំងស្រុង អត្រាផ្ទះនៅជនបទសម្រេចសម្បទារបស់ក្រសួងសាងសង់សម្រេចជាង៨៨%។ ឆ្នាំ២០២០ ប្រភពចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេចបាន៥៨លានដុង កើន៣៣លានដុងរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំបើបប្រៀបជាមួយឆ្នាំ២០១១ ព្រមជាមួយនោះ អត្រាគ្រួសារក្របានថយចុះកម្រិតទាបបំផុតតាំងពីមុនមកដល់ពេលនេះ នាបច្ចុប្បន្ននៅ១,០៨%។ ក្នុងដំណើរការកសាងជនបទថ្មី ស្រុកកាងឡុងយកចិត្តទុកដាក់ដល់ការពង្រីកបានកម្លាំងរបស់សេដ្ឋកិច្ចសហការ សព្វថ្ងៃទូទាំងស្រុកមាន១៧សហករណ៍ប្រតិបត្តិការមានប្រសិទ្ធភាព នឹងជាទីពឹងក្នុងការពង្រីកផលិតកម្មរបស់សមាជិកចំនួន១.៦០០នាក់ និងប្រជាកសិករ។ ជាមួយលទ្ធផលប្រកបដោយមោទនភាព បក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកកាងឡុងមានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីឆ្នាំ២០២០។

ថ្លែងការណ៍នៅពិធីទទួលស្គាល់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់ៈ បានទទួលស្គាល់សម្រេចលក្ខឋនជនបទថ្មីជាកិត្តិយស ជាមោទនភាពចំពោះស្រុកកាងឡុង។ ទន្ទឹមនឹងនោះលោកស្នើក្នុងអំឡុងពេលខាងមុខ ស្រុកកាងឡុងបន្តរក្សាខ្ជាប់ខ្ជួនសមិទ្ធិផល និងលើកកំពស់គុណភាពបណ្តាលក្ខណៈវិនិច្ឆ័យស្រុកជនបទថ្មី។ បន្តកសាង ពង្រឹងលើកកំពស់គុណភាពបណ្តាលក្ខណៈវិនិច្ឆ័យស្រុកជនបទថ្មីទៅតាមសេចក្តីសម្រេចលេខ៥៥៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ មើលលក្ខណៈវិនិច្ឆ័យដូចជាប្រព័ន្ធចង្អុលបង្ហាញពេលលេញមួយដើម្បីនាំស្រុកកាងឡុងអភិវឌ្ឍព្រមៗគ្នា ប្រកបដោយចីរភាព នាំសេដ្ឋកិច្ច សង្គមរបស់ស្រុកមានការអភិវឌ្ឍន៍។  បក្ខភាគស្រុកក្រៅពីចង្អុលការអភិវឌ្ឍន៍រួមពីសេដ្ឋកិច្ច សង្គមត្រូវយកចិត្តទុកដាក់ពិសេសដល់បញ្ហាៈ បន្តកសាងពង្រីកជីវភាពរស់នៅវប្បធម៌ អភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌ ដើម្បីវប្បធម៌ពិតជាបានទៅជាគ្រឹះស្ថានរបស់សង្គមតាមសេចក្តីសម្រេចមហាសន្និបាតលើកទី១៣របស់បក្ស និងសេចក្តីសម្រេចមហាសន្និបាតលើកទី១១របស់បក្ខភាគខេត្ត។ បន្តបើកទូលាយបណ្តាគំរូល្អ គំរូជឿនលឿនក្នុងបណ្តាចលនាធ្វើសកម្មភាពបដិវត្តនៅមូលដ្ឋាន។ អនុវត្តល្អចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុប្រទេស។ យកចិត្តទុកដាក់ដល់ការងារការពារសោភ័ណ្ណភាព បរិស្ថានសាលាទៅតាមទិសដៅ ភ្លឺ បៃតង ជ្រះ ស្អាត។

ដូច្នេះ គិតមកដល់ពេលនេះ ទូទាំងខេត្តមាន៥/៩ អង្គភាពថ្នាក់ស្រុក(ក្នុងនោះមានស្រុកកាងឡុង) បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចលក្ខឋាននិងសម្រេចភារកិច្ចកសាងជនបទថ្មី។

នៅក្នុងឱកាសនេះ មានសមូហភាពចំនួន៥កន្លែង និងបុគ្គល១០រូបបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរពីព្រោះមានការរួមវិភាគទានឆ្នើមជាច្រើនក្នុងចលនាកសាងជនបទថ្មីនៅមូលដ្ឋាន៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823