បង្កើនការប្រមាញ់រក គ្រប់គ្រង ពិនិត្យអង្កេតម៉ត់ចត់ចំពោះបណ្តាករណី F1 F2 នៅលើភូមិសាស្រ្តខេត្តត្រាវិញ
ដើម្បីបង្កើនការប្រមាញ់រក គ្រប់គ្រង ពិនិត្យអង្កេតម៉ត់ចត់ចំពោះបណ្តាករណី F1 F2 ដើម្បីអនុវត្តបានទាន់ពេលបណ្តាវិធានការបង្ការ ទប់ស្កាត់តាមការកំណត់ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ទើបចុះហត្ថលេខាលើសារាចរលេខ 2703/UBND-KGVX ចុះថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ តាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរៈ

ទី ១. ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងៈ

- កៀងគរកងកម្លាំងជាបន្ទាន់ប្រមាញ់រកបណ្តាករណី F1 F2 ដើម្បីអនុវត្តបានទាន់ពេលបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមការកំណត់។

- បង្កើនការប្រមាញ់រក គ្រប់គ្រង ពិនិត្យអង្កេតម៉ត់ចត់ចំពោះបណ្តាករណីជន្លៀសប្រមូលផ្តុំ(F1) ជន្លៀសនៅផ្ទះ (F2) មិនទុកឲ្យមានឆ្លងឈាងគ្នាក្នុងមណ្ឌលជន្លៀស និងឆ្លងអាសន្នរោគជំងឺរាលដាលក្នុងសហគមន៍ ពិន័យម៉ឹងម៉ាត់បណ្តាករណីមិនគោរពតាមការកំណត់ ទន្ទឹមនឹងនោះទទួលខុសត្រូវចំពោះប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រសិនបើទុកឱ្យកើតឡើងករណីមិនបានគ្រប់គ្រងទាន់ពេល។

ទី២. ប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចត្រាវិញចង្អុលការក្រុមហ៊ុនចំកាត់ Yazaki EDS វៀតណាមនៅខេត្តត្រាវិញ បង្កើនការប្រមាញ់រក F2 F3 មានជាប់ទាក់ទងដល់ករណី F1 (មានទំនាក់ទំនងជិតករណីF0 របស់ទីក្រុងត្រាវិញ) ដើម្បីអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺទៅតាមការកំណត់។

ទី៣. ចំពោះខ្លឹមសារមានជាប់ទាក់ទងដល់មុខជំនាញក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សំណូមពរដល់ប្រធានបណ្តាមន្ទីរ ស្ថាប័នខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ទំនាក់ទំ នងជាមួយអចិន្ត្រៃយ៍គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត (មន្ទីរសុខាភិបាល) ដើម្បីបានណែនាំ(បើចាំបាច់)៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291770