ត្រាវិញៈ បង្កើតបន្ថែមពីរតំបន់ធ្វើចត្តាឡីស័កសុខាភិបាល
គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តបន្តចេញសេចក្តីសម្រេចចិត្តបង្កើតបន្ថែមពីរតំបន់ធ្វើចត្តាឡីស័កសុខាភិបាល គោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អាស្រ័យដោយវីរុស SARS-CoV-2 បង្កឡើង ជាក់ស្តែងៈ

នៅកំណាត់ផ្លូវកៅស៊ូនៃផ្លូវជាតិលេខ៥៤(បណ្តោយ១០០ម៉ែត្រ)ស្ថិតនៅផ្សារលើ ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ រួមមាន១៩គ្រួសារ ជាមួយនឹងចំនួនមនុស្សរាយ៦៦នាក់។ មណ្ឌលធ្វើចត្តាឡីស័កសុខាភិបាលៈ ខាងកើតភ្ជាប់ផ្ទះលោក ឡឹមវ៉ាំងដាក ខាងលិចភ្ជាប់ផ្ទះលោក ឡីហាយសាង ខាងត្បូងភ្ជាប់ផ្លូវបេតុង ខាងជើងភ្ជាប់ផ្លូវជាតិលេខ៥៤។ រយៈពេលអនុវត្តៈ ចាប់តាំងពីម៉ោង១៨ ថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងថ្មី។

នៅកំណាត់ផ្លូវកៅស៊ូនៃផ្លូវជាតិលេខ៥៤(បណ្តោយ៣០ម៉ែត្រ)ស្ថិតនៅផ្សារលើ ឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ រួមមាន៣គ្រួសារ ជាមួយនឹងចំនួនមនុស្សរាយ១០នាក់។ មណ្ឌលធ្វើចត្តាឡីស័កសុខាភិបាលៈ ខាងកើតភ្ជាប់ផ្ទះលោក ថាយសិន ខាងលិចភ្ជាប់ផ្ទះលោក ហ្វិញវ៉ាំនភូ ខាងត្បូងភ្ជាប់ដីដាំដំណាំរយៈពេលយូរ (ចាប់ផ្តើមពីផ្ទះលោក ចូវអាញ់ត្វឹងដល់ផ្ទះលោក ថាយយឿង) ខាងជើងភ្ជាប់ផ្លូវជាតិលេខ៥៤។ រយៈពេលអនុវត្តៈ ចាប់តាំងពីម៉ោង១៨ ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងថ្មី៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766