ប្រជាជនមិនគប្បីនាំគ្នាទៅទិញមុខទំនិញបង្កឲ្យមានការប្រមូលគ្នាច្រើនងាយបណ្ដាលឲ្យមាននិន្នាការឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ ពិបាកត្រួតពិនិ
កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្សាយសារលិខិតលេខ ៩៦៩/TTg-KGVX សំណូមពរឲ្យទីក្រុងកឹងធើ បណ្ដាខេត្ត៖ បិញភឿក តីនិញ បារៀ-វុងតាវ ទៀងយ៉ាង ឡុងអាង វិញឡុង ដុងថាប បេនត្រែ ហូវយ៉ាង អាងយ៉ាង បាកលីវ សុកត្រាំង ត្រាវិញ កាម៉ាវ គៀងយ៉ាងអនុវត្តបណ្ដាវិធានការគម្លាតសង្គមក្នុងរយៈ ពេល ១៤ ថ្ងៃក្នុងទូទាំងខេត្ត ក្រុងតាមសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ មីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល “អនុវត្តបណ្ដាវិធានការចាំបាច់បង្ការទប់ស្កាត់ជំងឺកូវីដ -១៩” ។ ពេលវេលាអនុវត្តមិនយឺត ជាង ០ ម៉ោង និង ០០ នាទីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២១។

ថ្វីត្បិតដូច្នោះក្ដី ពេលឮព័ត៌មានថាខេត្តត្រាវិញអនុវត្តការគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg ចុះថ្ងៃទី ៣១ មីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនោះ តាមរយៈការពិនិត្យអង្កេត បណ្ដាស្ថាប័ន សមត្ថកិច្ចឃើញមានប្រជាជនជាច្រើនបាននាំគ្នាទៅទិញមុខទំនិញ បង្កឲ្យមានការប្រមូលផ្ដុំគ្នាច្រើន មិនធានាបាន ចម្ងាយសុវត្ថិភាពតាមសេចក្ដីប្រកាសព្រមាន ៥K របស់ក្រសួងសុខាភិបាលនៅតាមបណ្ដាហាងសារពើភ័ណ្ឌ ផ្សារទំនើប។ ប្រការនេះងាយបណ្ដាលឲ្យមាននិន្នាការជ្រាបជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពិបាកត្រួតពិនិត្យ។

ដូច្នោះ សំណូមពរឲ្យប្រជាជនចូរនឹងនរចិត្ត កុំភ្ញាក់ផ្អើល កុំនាំគ្នាទៅទិញមុខទំនិញឧបភោគ គ្រឿងបរិភោគមករក្សាទុក។ ព្រោះសារាចរ លេខ ១៦/CT-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសំណូមពរឲ្យប្រជាជនអនុវត្តការគម្លាតសង្គម ប៉ុន្តែការទិញទំនិញឧបភោគ គ្រឿងបរិភោគនៅតែរក្សាធ្វើសកម្មភាពធម្មតា និងបណ្ដាសង្វាកផ្គត់ផ្គង់មុខទំនិញនៅតែបានធានាសម្រាប់ផ្គត់ផ្គង់ប្រជាជនទាន់ពេល។ ប្រជាជនក៏មិនគប្បីនាំគ្នាទៅទិញមុខទំនិញយកមករក្សាទុក បង្កឲ្យខ្វះមុខទំនិញ អ្នកលក់អនុវត្តត្រូវតាមបណ្ដាសេចក្ដីកំណត់របស់រដ្ឋអំពីតម្លៃទីផ្សារ មិនត្រូវខ្ទាស់មុខទំនិញដើម្បីបង្កើនតម្លៃ។

ដើម្បីទុកឱ្យប្រជាជនក្ដាប់ច្បាស់ និងអនុវត្តត្រូវតាមសារាចរលេខ ១៦/CT-TTg  របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គណៈរៀបរៀង Fanpage សេចក្ដីសម្រេចចិត្ត និង ជីវភាពនៃគណៈឃោសនាអប់រំបក្សខេត្តសូមគោរពឧទ្ទេសនាម បណ្ដាខ្លឹមសារសំខាន់ៗក្នុងសារាចរលេខ ១៦/CT-TTg ដូចខាងក្រោម៖

នៅផ្ទះ កាត់បន្ថយការដើរចេញទៅក្រៅ លើកលែងតែបណ្ដាករណីចាំបាច់ពិតប្រាកដ។

- ទិញស្បៀងអាហារ ឱសថផល និងមុខទំនិញសេវាចាំបាច់ផ្សេងៗ។

- បណ្ដាករណីជាបន្ទាន់ផ្សេង ដូចជា៖ សង្រ្គោះជាបន្ទាន់ ពិនិត្យព្យាបានជំងឺ គ្រោះធម្មជាតិ អគ្គិភ័យ។ល។

ធ្វើការនៅបណ្ដាស្ថាប័ន អង្គភាពរដ្ឋ កងកម្លាំងប្រដាប់អាវុធ ស្ថាប័នកិច្ចការបរទេស និងបណ្ដាមូលដ្ឋានដូចមាន ខាងក្រម៖

- រោងចក្រ មូលដ្ឋានផលិត។

- សំណង់គមនាគមន៍ ស្ថាបនា។

- មូលដ្ឋានអាជីវកម្ម សេវាកម្ម មុខទំនិញចាំបាច់ (ដូចជាស្បៀងអាហារ ឧបភោគ ឱសថផល  ប្រេងសាំង អគ្គិសនី ទឹក ប្រេង ឥន្ទនៈ។ល។

+ មូលដ្ឋានអប់រំ ធនាគារ ឃ្លាំងប្រាក់ បណ្តាមូលដ្ឋានធ្វើអាជីវកម្មសេវាកម្មផ្ទាល់ទាក់ទងដល់សកម្មភាពធនាគារ និងបង្គ្រប់ឱ្យអាជីវកម្ម (ដូចជាបញ្ជាក់ មេធាវី ចុះបញ្ជី ចុះឈ្មោះទំនាក់ទំនងធានា។ល។) ហ៊ុន ប្រៃសណីយ៍ ទូរគមនាគមន៍ សេវាកម្មឧបត្ថម្ភដឹកជញ្ជូន នីហ‑អាហរ័ណមុខទំនិញ ពិនិត្យជំងឺ ព្យាបាលជំងឺ បុណ្យសព។ល។

កន្លែងធ្វើការត្រូវធានាអនុវត្តគ្រប់គ្រាន់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ

ពាក់របាំងមុខ លៃលកវិនិយោគមធ្យោបាយ សម្ភារៈបង្ការ ទប់ស្កាត់អាសន្នរោគ តាមការកំណត់ ព្រមានពលករផ្តល់ដំណឹងសុខាភិបាល ប្រតិបត្តិបណ្តាវិធានការកាត់បន្ថយការធ្វើដំណើរ ប៉ះពាល់ផ្ទាល់ ទំនាក់ទំនង។

ផ្អាកបណ្តាសកម្មភាពមិនបន្ទាន់ បន្ថយការប្រមូលផ្តុំពលករ។

ចាត់តាំង គ្រប់គ្រងហ្មត់ចត់ការទទួលជូនពលករ (បើសិនមាន) ដល់កន្លែងធ្វើការ ធានាទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលជំងឺ។

បើសិនមិនធានាបណ្តាសំណូមពរខាងលើនោះត្រូវផ្អាកធ្វើសកម្មភាព។ ស្ថាប័ន សុខាភិបាលមូលដ្ឋានណែនាំ ពិនិត្យអង្កេតការបង្ការ ទប់ស្កាតអាសន្នរោគតាមបណ្តាមូលដ្ឋានដូចពោលខាងលើ។

ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តសម្រេចកំណត់ និងប្រកាសជា ចម្ហរូប ភាពមូលដ្ឋានផលិត ធ្វើអាជីវកម្ម សំណង់ត្រូវផ្អាកធ្វើសកម្មភាពបណ្តោះអាសន្ន។

ពេលចេញចាកផ្ទះគប្បីចងចាំ

ពាក់របាំងមុខ លាងដៃដោយទឹកសាប៊ូ ឬក៏ទឹកកម្ចាត់មេរោគ។

មិនប្រមូលផ្តុំគ្នាលើសពី ២ នាក់ឡើងទៅនៅកន្លែងសាធារណៈ ក្រៅបរិវេណការិយាល័យរដ្ឋបាល សាលារៀន មន្ទីរពេទ្យ។ រក្សាគម្លាតតិចបំផុត ២ ម៉ែត្រ។ផ្អាកបណ្តាសកម្មភាពដឹកជញ្ជូនអ្នកដំណើរសាធារណៈ លើកលែងបណ្តាករណី៖

មូលហេតុកិច្ចការសាធារណៈ រថយន្តទទួលជូនកម្មករ អ្នកជំនាញការ អ្នកធ្វើចត្តាឡីស័ក រថយន្តជំនាញខាងការដឹកជញ្ជូនសម្ភារៈផលិត មុខទំនិញ។ បន្ថយសកម្មភាពដល់កម្រិតអតិបរមាបណ្តាមធ្យោបាយឯកជន។ ធានាដំណើរស្រួលរលូនការដឹកជញ្ជូនមុខទំនិញ សម្ភារៈផលិត។

  បណ្តាមូលដ្ឋានបំបាត់ចោលបន្ទាន់បណ្តាវិធានការផ្អាក ហាមដាច់ខាត់មនុស្ស និងមធ្យោបាយទៅមកមូលដ្ឋានមិនត្រូវជាមួយសារាចរលេខ ១៦។

ស្ថាប័ន អង្គភាព អង្គការចាត់តាំង អាជីវកម្ម

      ចាត់តាំងធ្វើការនៅផ្ទះសមស្របជាមួយលក្ខណៈជាក់ស្តែង មិនទុកឱ្យយឺតយ៉ាវការងារ បំផុតគឺបណ្តាការងារមានពេលកំណត់ ពេលវេលាសុពលភាពតាមការកំណត់របស់ច្បាប់ បណ្តាសេវាកម្មសាធារណៈបម្រើប្រជាជន និងអាជីវកម្ម។

   សំណូមពរដល់ប្រជាជនននឹងនរចិត្តឱ្យមែនទែន មិននាំគ្នីគ្នាទៅទិញទំនិញ ស្បៀង អាហារ។ អ្នកលក់ទំនិញអនុវត្តល្អបណ្តាការកំណត់របស់រដ្ឋអំពីការផ្គត់ផ្គង់ និងតម្លៃមុខ ទំនិញ ប្រជាជន ម្ចាស់មូលដ្ឋានអាជីវកម្ម ក្រុមហ៊ុន សហគ្រាសទាំងអស់អនុវត្តល្អ បណ្តាខ្លឹមសាររបស់សារាចរលេខ ១៦៕

 

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812