ត្រាវិញៈ បង្កើតបន្ថែម៣តំបន់ធ្វើចត្តាឡីស័កសុខាភិបាល គម្លាតសង្គមនៅលើភូមិសាស្រ្តស្រុកចូវថាញ់ ស្រុកយ្វៀងហាយ និងស្រុកកូវកែ
ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃអាសន្នរោគជំងឺកូវីដ-១៩ អាស្រ័យដោយវីរុស SARS-CoV-2  បង្កឡើង គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តបង្កើតបន្ថែម៣តំបន់ធ្វើចត្តាឡីស័កសុខាភិបាល ជាក់ស្តែង៖ 

. ខាងឆ្វេងដៃ(គិតពីទីក្រុងត្រាវិញចុះទៅផ្សារគូតឺ) នៅលើផ្លូវជាតិលេខ៥៣ មានបណ្តា០ម៉ែត្រ ស្ថិតនៅភូមិបុត្រី ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ រួមមាន១៩គ្រួសារ ជាមួយនឹងចំនួនមនុស្សរាយចំនួន៥៣នាក់។ តំបន់ធ្វើចត្តាឡីស័កសុខាភិបាលៈ ខាងកើតជាប់នឹងដីទំនេរនៃភូមិបុត្រី ខាងជើងជាប់ផ្លូវជាតិលេខ៥៣ ខាងត្បូងជាប់នឹងដីទំនេរនៃភូមិបុត្រី។ រយៈពេលអនុវត្តៈ ចាប់តាំងពីម៉ោង១១ ថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ រហូតដល់មានជូនដំណឹងថ្មី។

. នៅលើកំណាត់ផ្លូវខេត្តលេខ ៩១៤ (បណ្តាយ៤០០ម៉ែត្រ) ស្ថិតនៅភូមិស្លាបាង ឃុំដូងចូវ ស្រុកយ្វៀងហាយ រួមមាន៥៨គ្រួសារ ជាមួយនឹងចំនួនមនុស្សរាយ ២៨១ នាក់។ តំបន់ធ្វើចត្តាឡីសុខាភិបាលៈ ខាងកើតជាប់ផ្ទះលោក ឡឹមបិញ-គ្រួសារលោក ឡឹមវ៉ាំងចៀន នៅភូមិស្លាបាង ខាងត្បូងជាប់ស្រះចិញ្ចឹមបង្កងរបស់បណ្តាគ្រួសារប្រជាជននៅភូមិស្លាបាង ខាងជើងជាប់វាលស្រែរបស់បណ្តាគ្រួសារប្រជាជននៅភូមិស្លាបាង។ រយៈពេលអនុវត្តៈ ចាប់តាំងពីម៉ោង៦ ថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ រហូតដល់មានជូនដំណឹងថ្មី។

. ស្ថិតនៅមួយចំណែកនៃក្រុមលេខ៤ ភូមិរួមសុខ ឃុំចូវដៀង ស្រុកកូវកែ រួមមាន៦គ្រួសារ ជាមួយនឹងចំនួនមនុស្សរាយចំនួន១២នាក់។ តំបន់ធ្វើចត្តាឡីស័កសុខាភិបាលៈ ខាងជើងជាប់នឹងគ្រួសារលោក ថាច់ជីវ ខាងត្បូងជាប់នឹងគ្រួសារលោក ថាច់ចួង ខាងលិចជាប់នឹងប្រឡាយរួមសុខ ខាងកើតជាប់នឹងគ្រួសារលោក ថាច់អាន។ រយៈពេលអនុវត្តៈ ចាប់តាំងពីម៉ោង៩ ថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ រហូតដល់មានជូនដំណឹងថ្មី។

គិតមកដល់ពេលបច្ចុប្បន្ននេះ គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តបានបង្កើតតំបន់ធ្វើចត្តាឡីស័កសុខាភិបាលចំនួន២៤កន្លែង ក្នុងនោះបានដកចេញ២តំបន់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291776