FPTនិងមូលនិធិក្តីសង្ឈឹមឧបត្ថម្ភខេត្តត្រាវិញឧបករណ៍សម្រាប់រៀនលើប្រព័ន្ធអ៊ីនធឺណែតចំនួន ៤៤០ គ្រឿង
កាលពីព្រឹកថ្ងៃទី ១៩ តុលា គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងពិធីទទួលឧបករណ៍រៀនសូត្រលើប្រព័ន្ធអ៊ីនធឺណែតចំនួន ៤៤០ គ្រឿង អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT និងមូលនិធិនៃក្តីសង្ឈឹមប្រគល់ជូន។ ចូលរួមពិធីទទួលមានលោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងតំណាងមន្ទីរអប់រំ-បណ្តុះបណ្តាល និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។

ស្ថិតក្នុងពិធីនេះ តំណាងក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT សាខាត្រាវិញបានប្រគល់ជូនថេប្លេត Masstel ១០.១ អិនហ្វាយភាតចំនួន ៤០០ គ្រឿង និងកុំព្យូទ័រចំនួនដាក់តុ ៤០ គ្រឿងសម្រាប់ជូនសិស្ស និស្សិត និងបណ្តាប័ណ្ណាល័យ សាលារៀននៅលើភូមិសាស្រ្តខេត្តត្រាវិញដែលនៅខ្វះឧបករណ៍។ គិតជាតម្លៃសរុបរួមប្រមាណ ០១ ពាន់លានដុង។

តំណាងក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT បានឲ្យដឹងថា៖ នេះជាសកម្មភាពស្ថិតក្នុងក្របខណ្ឌនៃកម្មវិធី «កុំព្យូទ័រជូនប្អូន» អាស្រ័យដោយមូលនិធិនៃក្តីសង្ឈឹមបំផុសចលនា និងទទួលបានការរួមដំណើរជាដៃគូពីក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT ជាមួយនឹងឧបករណ៍ចំនួន ៣.៣០០ គ្រឿងបានប្រគល់ជូនដល់ខេត្ត ទីក្រុងចំនួន ៧ ។ ឆ្លងតាមនេះ FPT និងមូលនិធិនៃក្តីសង្ឈឹមមានគោលបំណងបង្កលក្ខណៈល្អដើម្បីប្អូនៗសិស្សនុសិស្ស និស្សិតចូលរួមរៀនសូត្រ ពិសេសគឺក្នុងរយៈពេលអាសន្នរោគជំងឺកូវីដ-១៩ រីករាលដាល ប្អូនៗត្រូវប្តូរមកសិក្សាតាមប្រព័ន្ធអ៊ីនធឺណែត។

អនុប្រធានគនៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ បានផ្តាំផ្ញើវាចារថ្លែងអំណរគុណ កត់ត្រានូវទឹកចិត្តឧបត្ថម្ភរបស់មូលនិធិក្តីសង្ឈឹម ចំពោះក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT។ នេះជាអំណោយមានអត្ថន័យចំពោះប្អូនៗសិស្សានុសិស្ស និស្សិត និងគ្រួសារក៏ដូចជារដ្ឋអំណាចមូលដ្ឋានក្នុងការងារបង្រៀននិងរៀនតាមប្រព័ន្ធអ៊ីនធឺណែត។

ចំនួនឧបករណ៍ទាំងនេះនឹងបានមន្ទីរអប់រំ-បណ្តុះបណ្តាលទទួល និងប្រគល់ជូនប្អូនៗសិស្សានុសិស្សមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តខេត្ត៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291772