ស្ថានភាពកូវីដ-១៩ នៅខេត្តត្រាវិញ ពេលព្រឹកថ្ងៃទី ២២ ខែតុលា
យោងតាមព័ត៌មានពីគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរាតត្បាតកូវីដ-១៩ខេត្ត នៅពេលព្រឹកថ្ងៃទី២២ ខែតុលា ត្រាវិញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន៧៣នាក់ ក្នុងនោះមាន២៦ករណីបានតេស្តជម្រើសក្នុងសហគមន៍, ០២ករណីតេស្តជម្រើសនៅមូលដ្ឋានសុខាភិបាល, ៤៥ករណីក្នុងមណ្ឌលចត្តាឡីស័កប្រមូលផ្តុំ រួមមាន៖

ទីក្រុងត្រាវិញ៖ ០៥ករណី ក្នុងនោះ ០៤ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ, ០១ករណីតេស្តជម្រើសនៅមណ្ឌលខាភិបាល។

ស្រុកកាងឡុង៖ ០៥ករណី អ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកយ្វៀងហាយ៖ ៣២ករណី ក្នុងនោះ ២១ករណីតេស្តជម្រើសក្នុងសហគមន៍នៅឃុំឡុងវិញ, ០១ករណីជាF1 របស់អ្នកជំងឺមុននោះនៅឃុំឡុងខាញ់ បានធ្វើចត្តាឡីស័កប្រមូលផ្តុំ, ១០ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកទីវកឹង៖ ១៥ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកកូវកែ៖ ០៥ករណី ក្នុងនោះ ០៣ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ, ០២ករណីជាF1របស់អ្នកជំងឺមុននោះនៅឃុំថុងហ្វា បានធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកចូវថាញ់៖ ០៨ករណី ក្នុងនោះ ០១ករណីជាF1 របស់អ្នកមុននោះនៅឃុំហ៊ឹងមី បានធ្វើចត្តាឡីស័កប្រមូលផ្តុំ, ០៥ករណីតេស្តជម្រើសក្នុងសហគមន៍នៅឃុំស៊ុងឡុក, ០២ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកកូវង៉ាង៖ ០១ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។

ស្រុកថ្កូវ៖ ០១ករណី តេស្តជម្រើសក្នុងមណ្ឌលសុខាភិបាល(មន្ទីរពេទ្យបណ្តោះអាសន្នលេខ៥)។

មន្ទីរពេទ្យបណ្តោះអាសន្នលេខ១៖ ០១ករណីជាអ្នកក្រៅខេត្តចូលមក តេស្តជម្រើសវិជ្ជមាននៅប៉ុស្ត៍ត្រួតពិនិត្យសុខាភិបាលស្ពានកោចៀន។

គិតដល់ពេលព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន២.១២២នាក់ បានព្យាបាលជាសះស្បើយចំនួន១.៥៥៤នាក់ និងស្លាប់ចំនួន២១នាក់៕ 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766