សម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ
កាលពីថ្ងៃទី ២៤ ខែមេសា មន្ទីរសុខាភិបាលត្រាវិញចាត់តាំងពិធីសម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ ៧០០ គ្រែអ្នកជំងឺ នៅនឹងអនុសង្កាត់លេខ ១០ សង្កាត់ទី ៧ ទីក្រុងត្រាវិញ។

នេះគឺជាសំណង់អំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវាភាគខាងត្បូងបានរំដោះទាំងស្រុង (៣០/៤/១៩៧៥- ៣០/៤/២០២២) ឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២២) ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (៥/១៩៩២-៥/២០២២)។ គម្រោងការមន្ទីរពហុព្យាបាលពេទ្យត្រាវិញមានទ្រង់ទ្រាយ ៧០០ គ្រែអ្នកជំងឺ ។ គម្រោងការបានវិនិយោគបើកការដ្ឋានបណ្តាផ្នែកនៃការងារសំណង់សំខាន់ៗរបស់សំណង់(អនុសំណង់លេខ ២១) នាថ្ងៃទី ១៤/០១/២០១៩ មកដល់ពេលនេះបានសម្រេចជាសារវន្តតាមផែនការ។ ទ្រង់ទ្រាយសំណង់កម្រិតលេខ ១ ជាមួយនឹងគ្រែអ្នកជំងឺ ៧០០ គ្រែ រួមមានបណ្តាផ្នែកការងារដូចជា៖ ផែនអាគារសំខាន់ ០៩ ជាន់ និងជាន់បច្ចេកទេស។ ផែនជំនួយមានកម្ពស់ពីជាន់ទី ១ ដល់ជាន់ទី ២ រួមមានបណ្តាផ្នែកនៃការងារ (វេជ្ជសាស្ត្របរមាណូ និងវិទ្យុសកម្ម វេជ្ជសាស្ត្របង្ការឆ្លង វេជ្ជសាស្ត្រវិកលចរិត វេជ្ជសាស្ត្រវះកាត់-រោងបុណ្យសព រោងសម្រាប់ដាក់យានយន្ត)។

បណ្តាសំណង់ហេដ្ឋារចនាបច្ចេកទេសរួមមាន៖ របង ខ្លោងទ្វារ បន្ទប់ការពារ ទីធ្លាផ្ទៃក្នុង និងទីលានយានយន្ត សួនច្បារ ទីលានហាត់ប្រាណ ប្រព័ន្ធចាំងពន្លឺ ដំណាក់អគ្គិសនី រោងដាក់គ្រឿងម៉ាស៊ីនអគ្គិសនី ប្រព័ន្ធបណ្តាញទូរស័ព្ទ អិនធើណែត ប្រព័ន្ធផ្គត់ផ្គង់ទឹក អាងទឹកភ្លៀង ប្រព័ន្ធបង្ហូតទឹក តំបន់វិនិច្ឆ័យកាកសំណល់ ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដំណាក់បូបទឹក។ល។ រួមជាមួយនឹងប្រព័ន្ធសម្ភារសុខាភិបាល និងសម្ភារក្នុងបន្ទប់វះកាត់ ជាមួយនឹងកម្រិតវិនិយោគជាង ១,៦០០ ពានលានដុង។

មន្ទីរពហុព្យាបាលពេទ្យត្រាវិញបានវិនិយោគសាងសង់ថ្មីសម្រេចសម្បទា និងសម្ភារបច្ចេកទេសទំនើប មានគ្រប់វេជ្ជសាស្ត្រឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺ ថែទាំសុខាភាពជូនប្រជាជនខេត្តត្រាវិញ និងបណ្តាតំបន់ជិតខាង។ ដោះស្រាយស្ថានភាពហួសចំណុះរបស់មន្ទីរពេទ្យ ៥០០ គ្រែអ្នកជំងឺកំពុងធ្វើសកម្មភាព។ ផ្សព្វផ្សាយវិស័យជំនាញជម្រៅមួយចំនួន និងបច្ចេកទេសខ្ពស់ក្នុងការព្យាបាលជំងឺ៕ស.ហ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291886