បើកផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផល OCOP ត្រាវិញឆ្នាំ២០២២
កាលពីរាត្រីថ្ងៃទី២៨ មេសា ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ២០២២ បានបើកដោយពេញសិទ្ធដោយមានស្តង់ទំនិញចំនួន២៧០ របស់អង្គភាព អាជីវកម្មចំនួន១២០ នៅក្នុងនិងក្រៅខេត្តចូលរួម។

អញ្ជើញចូលរួមពិធីតាំងពិព័រណ៍មានលោក ត្រឹងក្វឹកខាញ់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម, លោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត, លោក ង៉ូក្វាងទ្រុង នាយកដ្ឋាននៃនាយកដ្ឋានឧស្សាហពាណិជ្ជកម្មមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងតំណាងបណ្តាអង្គភាពនៅក្នុងនិងក្រៅខេត្ត។

ផ្សារណាត់តាំងពិព័រណ៍មានស្តង់ទំនិញចំនួន២៧០ បានផ្តោតទៅលើការផ្សព្វផ្សាយ ឧទ្ទេសនាម លក់បណ្តាផលិតផល OCOP របស់ខេត្តត្រាវិញ និង១៨ខេត្ត ក្រុងនៅជិតខាង។ ក្រៅពីនោះនៅមានបណ្តាស្តង់ផលិតផលសិប្បកម្ម កសិផល ភោជនាហារ ពូជដំណាំ។ល។ ផ្សារណាត់បានព្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី២៨ មេសា ដល់ថ្ងៃទី៤ ឧសភា ឆ្នាំ ២០២២ ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ចាស់របស់ខេត្ត (អនុសង្កាត់ទី១ សង្កាត់ទី៨ ទីក្រុងត្រាវិញ)។

ថ្លែងសុន្ទរកថាបើកពិធី លោកង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹង៖ ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ២០២២ មានអត្ថន័យសំខាន់និងជាក់ស្តែង បង្កើតជាសន្ទុះសម្រាប់ការអភិវឌ្ឍន៍ផលិតផល OCOP ក្នុងបណ្តាឆ្នាំបន្តបន្ទាប់។ នេះជាឱកាសផ្សព្វផ្សាយសមិទ្ធិផលសេដ្ឋកិច្ច-វប្បធម៌-សង្គមដែលខេត្តត្រាវិញសម្រេចបានដោយឆ្លងអស់រយៈកាល៣០ឆ្នាំបង្កើតខេត្តឡើងវិញ។ ទន្ទឹមនឹងនោះ ជួយតភ្ជាប់ពាណិជ្ជកម្ម និងផ្លាស់ប្តូរបទពិសោធន៍រវាងខេត្តនានា រួមចំណែកដល់ការផ្សព្វផ្សាយផលិតផល កសាងពាណិជ្ជសញ្ញា ជំរឿនពាណិជ្ជកម្មបើកទូលាយទីផ្សារសហការវិនិយោគ ជំរុញបុព្វហេតុឧស្សាហពាណិជ្ជកម្ម ទំនើបកម្មប្រទេសជាតិ។

ផ្សារណាត់ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍អបអរសាទរពិធីរំលឹកអនុស្សាវរីឆ្នាំលើកទី៣០បង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា/១៩៩២-ឧសភា/២០២២) ផ្សាភ្ជាប់ជាមួយពីធីរំលឹកខួបអនុស្សាវរីលើកទី៤៧ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និង១៣២ឆ្នាំទិវាខួបកំណើតលោកប្រធានហូជីមិញ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291886