ជូនអាហារូបករណ៍«រួមជាមួយប្អូនជំនះការលំបាកទៅសាលា» ឆ្នាំ ២០២២
កាលពីរសៀលថ្ងៃទី២ ខែតុលា ស្ថិតនៅអាគារទទួលភ្ញៀវនៃគណៈកម្មាធិការបក្សខេត្ត សមាគមជំរុញការសិក្សាខេត្តត្រាវិញ នាយកដ្ឋានភូមិភាគ៣ គណៈកម្មការចាត់តាំងមជ្ឈិម ព្រមទាំងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយ ពាណិជ្ជកម្ម-ផលិតកម្ម-ដាំដុះ តឹងតឹង ចាត់តាំងកម្មវិធីជូនអាហារូបករណ៍«រួមជាមួយប្អូនជំនះការលំបាកទៅសាលា» ឆ្នាំ ២០២២ ជូនប្អូនៗជាសិស្សក្រីក្រ មានស្ថានភាពជួបលំបាក មានមសិការឈានឡើងក្នុងការសិក្សារបស់ខេត្តត្រាវិញ។

អញ្ជើញចូលរួមមានលោក ង្វៀងមិញត្វឹង នាយកដ្ឋានរងនៃយកដ្ឋានភូមិភាគ៣ គណៈកម្មការចាត់តាំងមជ្ឈិម លោកគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកឡេវ៉ាំងហាំង អនុលេខានៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាល សមាគមជំរុញការសិក្សាខេត្ត ម្ចាស់ជំនួយ ក្រុមប្រឹក្សាអ្នករួមខេត្តកំណើតត្រាវិញប្រចាំនៅទីក្រុងហូជីមិញ។

ថ្លែងសុន្ទរកថានៅពិធីជូនអាហារូបករណ៍ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ក្រុមហ៊ុន តឹងតឹង ក្នុងការគិតគូរដល់សិស្សក្រីក្រ ជួបលំបាកក្នុងខេត្តត្រាវិញ និងឲ្យដឹង៖ នាបច្ចុប្បន្ន ខេត្តត្រាវិញនៅមានគ្រួសារក្រជា១០.០០០គ្រួ និងគ្រួសារក្បែរក្រជិត១៧.០០០គ្រួ។ ពីព្រោះហេតុនេះ ចំនួនសិស្សស្ថិតនៅក្នុងគ្រួសារជួបលំបាកនៅលើភូមិសាស្រ្តខេត្តត្រាវិញនៅមានច្រើន។ នារយៈកាលកន្លងទៅគ្រប់លំថាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ស្ថាប័ន និងសមាគមជំរុញការសិក្សាខេត្តបានចលនាធនធានគាំទ្រជាច្រើនពីបណ្តាសប្បុរសជននៅក្នុងនិងក្រៅខេត្តជួយដល់សិស្សមានស្ថានភាពជួបលំបាកដូចជា៖ សៀវភៅ កង់ សម្លៀកបំពាក់ អំណោយ។ល។ ជាមួយទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុង។ ឆ្លងតាមនោះរកឃើញ គាំទ្រដល់សិស្សនិងគ្រួសាររបស់ប្អូនៗឆ្លងកាត់រាល់ការលំបាកបានទាន់ពេល កាត់បន្ថយចុះកម្រិតទាបបំផុតអត្រាសិស្សចោលរៀនពាក់កណ្តាផ្លូវ។

ស្ថិតនៅកម្មវិធី មានអាហារូបករណ៍១០០ចំណែកបានជូនដល់ប្អូនៗមានស្ថានភាពជួបលំបាករបស់ខេត្តត្រាវិញ។ ក្នុងមួយចំណែកមានសាច់ប្រាក់ដោយតម្លៃ១,៥លានដុង។ ក្រៅពីនោះ ក្រុមហ៊ុនតឹងតឹងសហការនឹងក្រុមហ៊ុន ភាគហ៊ុន Hallo Deutschland (HDEU) គាំទ្រអាហារូបករណ៍ពិសេស២ចំណែកមានតម្លៃសរុប៤៩៨លានដុង ជូនសិស្សចូលរួមកម្មវិធីបណ្តុះបណ្តាលនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក្នុងរយៈពេល៣ឆ្នាំ (មុខសញ្ញានឹងបានសមាគមជំរុញការសិក្សាខេត្តជ្រើសរើសក្រោយ)។ ចំនួនទឹកប្រាក់សរុបសម្រាប់ឧបត្ថម្ភអាហារូបករណ៍នៃខ្លឹមសារទាំង២ដូចបានលើកឡើងខាងលើគឺ ៦៤៨លានដុង អាស្រ័យដោយសមាគមជំរុញការសិក្សាខេត្ត និងនាយកដ្ឋានភូមិភាគ៣ គណៈកម្មការចាត់តាំងមជ្ឈិមចលនាក្រុមហ៊ុនតឹងតឹងឧបត្ថម្ភ។

មូលនីធិ«រួមជាមួយប្អូនជំនះការលំបាកទៅសាលា» ស្ថិតនៅក្នុងកន្សោមសកម្មភាពសុខុមាលភាពសង្គមរបស់ក្រុមហ៊ុនតឹងតឹង។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានបែងចែកប្រភពថវិកាសម្រាប់បណ្តាគម្រោងសហគម សកម្មភាពសប្បុរសធម៌។ ឆ្នាំនេះ មូលនីធិអាហារូបករណ៍«រួមជាមួយប្អូនជំនះការលំបាកទៅសាលា»របស់ក្រុមហ៊ុនតឹងតឹងរួមជាមួយនឹងភាពជាដៃគូរបស់អង្គភាព HDEU បានគាំទ្រ លើកទឹកចិត្តទាន់ពេលដល់ប្អូនៗសិស្សានុសិស្សនៅខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេស៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291475