ផ្សព្វផ្សាយផែនការធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ០១/NQCP

នាព្រឹកថ្ងៃទី១៧ ខែមករា ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ធ្វើអធិបតីអង្គសន្និបាតផ្សព្វផ្សាយផែនការធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ០១/NQCP ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ របស់រដ្ឋាភិបាល។

ឆ្នាំ២០២២ សេដ្ឋកិច្ច-សង្គមរបស់ខេត្តសម្រេចបាន២០/២៣ភាគកម្រិតនិងលើសផែនការ រចនាសម្ព័ន្ធសេដ្ឋកិច្ចមានការផ្លាស់ប្តូរវិជ្ជមាន GRDP គិតជាមធ្យមលើមនុស្សម្នាក់សម្រេចបាន៧០,៧លានដុង សម្រេចបាន១០៥,៥%សេចក្តីសម្រេចចិត្ត ប្រមូលថវិកាផ្ទៃក្នុងសម្រេចបាន៥.៣៥៨ពាន់លានដុង កើន៦,៣៦% ប្រៀបជាមួយដំណាក់កាលតែមួយ។ ទន្ទឹមនឹងនោះ ការងារសុខុមាលភាពសង្គមបន្តបានយកចិត្តទុកដាក់ច្រើនជាង អាសន្នរោគជំងឺកូវីដ-១៩និងជំងឺគ្រោះថ្នាក់ផ្សេងៗទៀតបានគ្រប់គ្រង, វប្បធម៌ អប់រំមានជំហាមរីកចម្រើនជាបន្ត សុខុមាលភាពសង្គមបានគិតគូរ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា។

ដើម្បីអនុវត្តបាវចនាប្រតិបត្តិការឆ្នាំ២០២៣ «សាមគ្គីគ្រិត្យវិន័យ ភាពក្លាហានអាចបត់បែនបាន ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ ទាន់ពេលមានប្រសិទ្ធភាព» និងផ្តោតលើការដឹកនាំ គ្រប់គ្រងរបស់រដ្ឋាភិបាល គូសសញ្ញាបីភាគបួននៃផ្លូវឆ្នោះទៅការអនុវត្តន៍ផែនការពង្រីកសេដ្ឋកិច្ច-សង្គម៥ឆ្នាំ២០២១-២០២៥ និងសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញលើកទី១១ ខិតខំល្បើនកំណើន GRDP របស់ខេត្តសម្រេចបាន៧,៥%ឡើងទៅធៀបជាមួយឆ្នាំ២០២២ ក៏ដូចជាភាគកម្រិតសំខាន់ៗផ្សេងទៀតបានដាក់ចេញក្នុងឆ្នាំ២០២៣។ គណៈកម្មាធិការប្រជាជនខេត្តបានកសាងផែនការធ្វើជាក់ស្តែងការអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ០១/NQ-CP ជាមួយយុទ្ធសាស្រ្តទម្លុះទម្លាយឆ្ពោះទៅមុខចំនួន៣ ភារកិច្ចសំខាន់ៗចំនួន៦ ក្រុមដំណោះស្រាយជាក់ស្តែងចំនួ១២ មានជាប់ទាក់ទិនដល់បណ្តាមន្ទីរ ស្ថាប័ន និងមូលដ្ឋាន។

នៅអង្គសន្និបាត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នបានផ្តោតលើការពិភាគ្សា វិភាគដើម្បីធ្វើឲ្យជាក់ច្បាស់ថែមទៀតនូវភារកិច្ច ដំណោះស្រាយនីមួយៗ បណ្តាភាគកម្រិតពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ ក៏ដូចជាវឌ្ឍភាពពេលវេលា។

ថ្លែងយោបល់សន្និដ្ឋានសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ស្នើដល់បណ្តាមន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងពង្រីកអស់ពីសមត្ថភាពបណ្តាផ្នែកវិជ្ជមាន លទ្ធផលសម្រេចបានក្នុងបណ្តាឆ្នាំកន្លងទៅ យោងតាមតួនាទី ភារកិច្ចបានប្រគល់ ផ្សព្វផ្សាយអនុវត្តឲ្យបានត្រឹមត្រូវ ឆាប់រហ័ស មានប្រសិទ្ធភាព ជាក់ស្តែងនិងទូលំទូលាយនូវភារកិច្ច ដំណោះស្រាយបានដាក់ចេញនៅសេចក្តីសម្រេចចិត្តលេខ០១ របស់រដ្ឋាភិបាល ផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 25
  • ថ្ងៃនេ: 365
  • ក្នុងសប្តាហ៍: 11,812
  • ទាំងអស់: 860,917