ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង ត្រួតពិនិត្យការងារសំណង់រំសាយទីធ្លាគម្រោងស្ពានដាយង៉ៃឆ្លងភូមិសាស្រ្តខេត្តត្រាវិញ
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិញធៀន រួមជាមួយថ្នាក់ដឹកនាំបណ្តាអង្គភាព មូលដ្ឋានមានជាប់ទាក់ទិនអញ្ចើញទៅត្រួតពិនិត្យ ការរៀបចំការងារសងប្រាក់រំសាយទីធ្លារដល់ប្រជាជននៅតាមទីតាំងដែលស្ពានដាយង៉ៃឆ្លងកាត់ភូមិសាស្រ្តខេត្តត្រាវិញ។

របាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មន្ទីរធនធាននិងបរិស្ថាន មជ្ឈមណ្ឌលអភិវឌ្ឍមូលនីធិដីធ្លីខេត្តឲ្យដឹង៖ គម្រោងស្ពានដាយង៉ៃដើរឆ្លងភូមិសាស្រ្តខេត្តត្រាវិញរួមមានស្រុកថ្កូវនិងទីវកឹងដោយមានប្រវែងសរុបជាង១៥គីឡូម៉ែត្រ។ ក្នុងនោះឃុំហុងហ្វា ស្រុកទីវកឹងដើរឆ្លងភូមិទាំង២នោះគឺ ភូមិកិញនិងភូមិតឺទឺអូរ, ឃុំអានក្វាងហឺវ ស្រុកថ្កូវដើរឆ្លងកាត់ភូមិចំនួន៤នោះគឺ៖ ភូមិក្រក្រោម យ៉ៅដូយ អានតឹង និងង៉ាបា។ សរុបផ្ទៃដីត្រូវដកហូកមកវិញគឺ៣៦,៩៥ហិកតា របស់ប្រជាជនចំនួន៥៩៥គ្រួ ថវិកាសម្រាប់សំណងរំសាយទីធ្លារដល់ប្រជាជនជាង៣០២ពាន់លានដុង។

ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែង ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង សំណូមពរថ្នាក់ដឹកនាំស្រុកថ្កូវនិងទីវកឹងបន្ទាប់ពីដាំបង្គោលរួចត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ និងផ្សព្វផ្សាយដល់ប្រជាជនត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ មិនឲ្យកើតឡើងបន្ថែមការកសាងបណ្តាសំណង់បណ្តោះអាសន្នដើម្បីទប់ទល់ បន្តទទួលផលប្រយោជន៍។ មូលដ្ឋានត្រូវមានដំណោះស្រាយ ដើម្បីដោះស្រាយទាន់ពេលវេលា ថតរូបកន្លែងកើតហេតុ និងគ្រប់គ្រងទីធ្លាឲ្យបានល្អ ដើម្បីកុំឲ្យកើតឡើងបន្ថែមនៅពេលក្រោយ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏សំណូមពផ្សព្វផ្សាយការងាររុះរើដីធារកាន់តែឆាប់រហ័សកាន់តែល្អ ធានាវឌ្ឍភាពតាមតម្រូវការរបស់គម្រោង។ ក្រៅពីនោះ ត្រូវត្រួតពិនិត្យ តាមដាន គ្រប់គ្រង និងរាយការណ៍ឲ្យបានទៀងទាត់ ដើម្បីមានទិសដៅដោះស្រាយបានទាន់ពេលវេលា កុំទុកឲ្យមានការជាប់ជំពាក់អូសបន្លាយ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងសង្កត់ធ្ងន់ នេះជាគម្រោងការដ៏សំខាន់សម្រាប់តំបន់វាលទំនាបទន្លេគឺវឡុងទាំងមូល។ នៅពេលគម្រោងនេះដែលបានកសាងសម្រេចនឹងនាំមកផលប្រយោជន៍ជាច្រើនដល់ប្រជាជនដែលស្ថិតនៅក្នុងតំបន់នៃគម្រោងការនិយាយដោយឡែក ខេត្តត្រាវិញនិងសុកត្រាំងនិយាយរួម រួមចំណែកជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ទាំងមូល៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812