ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញសួរសុខទុក្ខ ជំរុញទឹកចិត្តយុវជនមុនពេលទៅបំពេញកាតព្វកិច្ចយោធា
កាលពីថ្ងៃទី ០៦ ខែកុម្ភៈ សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្តអញ្ជើញសួរសុខទុក្ខ និងជូនអំណោយជំរុញទឹកចិត្តយុវជនមុនពេលទៅបំពេញកាតព្វកិច្ចយោធាឆ្នាំ ២០២៣ នៅនឹងស្រុកចូវថាញ់ និងទីក្រុងត្រាវិញ។ រួមដំណើរជាមួយនឹងមានវរសេនីយ៍ឯកទ្រឿងថាញផុង មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងទីក្រុងត្រាវិញ។

ស្ថិតនៅនឹងគណៈបញ្ជាការដ្ឋានយោធាទីក្រុងត្រាវិញ វរសេនីយ៍ឯកបម្រុងង្វៀងវ៉ាំងធៀន មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាទីក្រុងបានរបាយការណ៍ទ្រូសៗអំពីការងារត្រៀមបម្រុងឱ្យពិធីប្រគល់ជូន ទទួលទ័ពឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ នេះទីក្រុងត្រាវិញបានថ្នាក់លើប្រគល់កម្រិតផែនការជម្រើសយុវជនចំនួន ១១៤ នាក់ ក្នុងនោះមានយុវជនអនុវត្តកាតព្វកិច្ចនគរបាល ២៣ នាក់ យុវជនអនុវត្តកាតព្វកិច្ចយោធា ៩១ នាក់ មានយុវជនជាបក្ខជន ០៦ នាក់ យុវជនដែលមានកម្រិតវិជ្ជាឧត្តមសិក្សា  មហាវិទ្យាល័យ ២៣ នាក់   យុវជនជាជនជាតិខ្មែរ ៣៧ នាក់។

ដើម្បីជំរុញទឹកចិត្តយុវជន និងគ្រួសារមុនពេលទៅបំពេញកាតព្វកិច្ចយោធា ក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីក្រុងត្រាវិញបានចលនាសប្បុរសជនជូនអំណោយដល់យុវជនម្នាក់ៗនូវបញ្ជីប្រិតសំចៃ ០១ មានទឹកប្រាក់ ០២ លានដុង និងអំណោយជាសាច់ប្រាក់ ០១ លានដុង។ ទន្ទឹមនឹងនោះ បណ្តាផ្នែក អង្គការចាត់តាំង(នារី សហជីព) និងមូលដ្ឋានជូនយុវជនម្នាក់ៗអំណោយ ០១ ចំណែក។

ក្រុមប្រតិភូការងារបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយជំរុញទឹកចិត្តដល់គ្រួសារ យុវជនឆ្នើមៗមួយចំនួននៅឃុំឡុងឌឹក ទីក្រុងត្រាវិញ និងទីប្រជុំជនចូវាថាញ់។ តំណាងឱ្យក្រុមប្រតិភូការងារ សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនអំណោយ និងសាកសួរសុខទុក្ខដល់សុខភាព ជំរុញទឹកចិត្តយុវជនរូតរះទៅបំពេញកាតព្វកិច្ចយោធា ខិតខំលត់ដំ រៀនសូត្រ និងសម្តែងនូវក្តីជំនឿជឿជាក់ទៅលើបណ្តាយុវជននឹងបន្តពង្រីកប្រវេណីមាតុភូមិ និងគ្រួសារ ដុសខាត់អត្តចរិតសីលធម៌បដិវត្តន៍ ជម្នះរាល់ការលំបាក សាមគ្គី បន្តប្រវេណីត្រចះត្រចង់របស់ជំនាន់បុព្វបុរសក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស។

ក្រុមប្រភូការងារអញ្ជើញទីសួរសុខទុក្ខ ជំរុញទឹកចិត្តគ្រួសារ និងយុវជននៅឃុំឡុងឌឹកមុនពេលទៅបំពេញកាតព្វកិច្ចយោធា។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ចាប់ទាំងពីពេលនេះរហូតដល់ថ្ងៃចាត់តាំងពិធីប្រគល់ជូន ទទួលទ័ព (ម៉ោង ០៦ និង៣០ នាទី ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣)គប្បីប្រមូលផ្តុំកម្លាំងយកចិត្តទុកដាក់ដល់ការងារត្រួតពិនិត្យដើម្បីក្តាប់បានទាន់ពេលនូវគោលបំណង ប្រាថ្នារបស់យុវជន និងគ្រួសារ ជានិច្ចជួបសំណេះសំណាល ជំរុញទឹកចិត្ត ដើម្បីបង្កលក្ខណៈជួយឧបត្ថម្ភដើម្បីទុកឱ្យយុវជនលំនឹងចិត្តទៅបំពេញកាតព្វកិច្ចយោធា។ អនុវត្តល្អរាល់កិច្ចត្រៀមបម្រុងឱ្យពិធីប្រគល់ជូន ទទួលទ័ពយ៉ាងមហោឡារិក សុវត្ថិភាព ប្រិតសំចៃ ធានាគុណភាព និងភាគកម្រិតផែនការដែលបានប្រគល់ជូន។ បានដឹង ឆ្នាំ ២០២៣ នេះ ខេត្តត្រាវិញបានប្រគល់ផែនជម្រើសយុវជនទៅបំពេញកាតព្វកិច្ចយោធាចំនួន ៩០១ នាក់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291651