ត្រាវិញ បូកសរុបលទ្ធផលចលនាជនជាតិវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមឆ្នាំ២០២០
កាលពីថ្ងៃទី១២ មករា គណៈចង្អុលការចលនាជនជាតិវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាមខេត្តត្រាវិញ ចាត់តាំងអង្គសន្និបាតបូកសរុបលទ្ធផលអនុវត្តការចលនាជនជាតិវៀតណាម អាទិភាពប្រើប្រាស់ទំនិញវៀតណាម និងជូនរង្វាន់សម័យប្រឡងរូបថត ខ្ញុំស្រឡាញ់ទំនិញវៀតណាមឆ្នាំ២០២០។ លោក ង្វៀងវ៉ាំងទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ប្រធានគណៈចង្អុលការការចលនាជនជាតិវៀតណាម អាទិភាពប្រើប្រាស់ទំនិញវៀតណាមខេត្តត្រាវិញធ្វើអធិតីអង្គសន្និបាត តំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តចូលរួម។

ក្នុងឆ្នាំ២០២០ រណសិរ្សមាតុភូមិ រណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនគ្រប់លំដាប់ថ្នាក់បានជំរុញមាំការផ្សព្វផ្សាយ ចលនាកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជនគ្រប់លំដាប់ថ្នាក់លើកកំពស់មនសិការ និងជ្រួតជ្រាបពីគោលដៅ អត្ថន័យ ខ្លឹមសារនៃការចលនាជនជាតិវៀតណាម អាទិភាពប្រើប្រាស់ទំនិញវៀតណាម។ ព្រមជាមួយនោះ បណ្តាផ្នែកសមត្ថកិច្ច បណ្តាអាជីវកម្មក្នុងខេត្តសហការផ្សព្វផ្សាយអនុវត្ត និងពង្រឹងការវិនិយោគឧបករណ៍បច្ចេកវិទ្យាថ្មី បើកទូលាយមូលដ្ឋានផលិត ធ្វើអាជីវកម្មសេវា កែលម្អខ្នាតគំរូ គុណភាពមុខទំនិញ ផ្សព្វផ្សាយពាណិជ្ជសញ្ញា ផ្សាភ្ជាប់ជាមួយការចូលរួមដាក់តាំងពិព័រណ៍ពាណិជ្ជកម្ម និងបញ្ជូនមុខទំនិញវៀតចុះទៅជនបទជារើយៗ។ ឆ្លងតាមនោះ រួមចំណែកវិជ្ជមានចូលការស្វែងរកទីផ្សារ និងបំពេញតម្រូវការទិញទំនិញរបស់អ្នកប្រើប្រាស់។ ពិសេស គឺបណ្តាស្ថាប័នសមត្ថកិច្ចគ្រប់គ្រងរដ្ឋបានឧបត្ថម្ភឲ្យមូលដ្ឋាន អាជីវកម្មចំនួន១០កន្លែង ស្ថាបនា១០វ៉ែបសាយ និងចាត់តាំងបើក៣ថ្នាក់បំពាក់បំប៉នឲ្យបណ្តាមូលដ្ឋាន អាជីវកម្មពីជំនាញការផ្សព្វផ្សាយផលិតផល ពង្រីកទីផ្សារ ទន្ទឹមនឹងនោះផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ក្នុងឃុំ សង្កាត់ ទីប្រជុំជននីមួយមានផលិតផលមួយខេត្តត្រាវិញ ដំណាក់កាល២០១៨-២០២០ និងកំណត់ទិសដៅដល់ឆ្នាំ២០៣០ ជាមួយផលិតផលចំនួន៣០បានទទួលស្គាល់ផលិតផល OCOP ក្នុងនោះ មាន២៧ផលិតផលទទួលបានផ្តាយ៣ និង០៣ផលិតផលទទួលបានផ្កាយ៤។ ទន្ទឹមនឹងនោះ បណ្តាផ្នែកសមត្ថកិច្ចបានពង្រឹងការត្រួតពិនិត្យមុខទំនិញក្លែងក្លាយ ទំនិញគៃបន្លំ ទំនិញមិនធានាសុវត្ថិភាពភោជនាហារបានជាង២.០០០ករណី និងរកឃើញបាន៦៧៧ករណីបំពាន ឆ្លងតាមនោះពិន័យទឹកប្រាក់បានជិត១៧ពាន់លានដុង។  

ថ្លែងនៅអង្គសន្និបាត លោកង្វៀងមិញទ្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ប្រធានគណៈចង្អុលការការចលនាមនុស្សវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមខេត្តត្រាវិញសង្កត់ធ្ងន់ៈ ឆ្នាំ២០២១ រណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្តផ្សព្វផ្សាយ ជ្រួតជ្រាបគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋពីការចលនាមនុស្សវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម។ ក្នុងនោះ បន្តផ្សព្វផ្សាយ ជ្រួតជ្រាបទូលំទូលាយក្នុងកម្មាភិបាល បុគ្គលិក សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនគ្រប់លំដាប់ថ្នាក់ពីសារាចរលេខ២៧ ចុះថ្ងៃទី៤ មិថុនា ឆ្នាំ២០១៥ របស់គណៈអចិន្ត្រៃយ៍បក្សខេត្តស្តីពីបន្តពង្រឹងការដឹកនាំរបស់បក្សចំពោះការអនុវត្តន៍ ការចលនាមនុស្សវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម។ ទន្ទឹមនឹងនោះបន្តពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គម បណ្តាអាជីវកម្មក្នុងការផ្សព្វផ្សាយ លើកកំពស់ការយល់ដឹងរបស់ប្រជាជនគ្រប់លំដាប់ថ្នាក់ដោយផ្សាភ្ជាប់ជាមួយការចលនាប្រជាជនសកម្មចូលរួមជ្រោមជ្រែងនិងអនុវត្តមានប្រសិទ្ធភាពការចលនាមនុស្សវៀតណាមប្រើប្រាស់ទំនិញវៀតណាមជាមួយការចលនាប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង។

នៅក្នុងឱកាសនេះ គណៈចង្អុលការចលនាមនុស្សវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមខេត្តត្រាវិញក៏បានបូកសរុបលទ្ធផលនិងប្រគល់ជូនរង្វាន់ដល់បណ្តាអ្នកនិពន្ធចូលរួមប្រឡងរូបថតខ្ញុំស្រឡាញ់ទំនិញវៀតណាមឆ្នាំ២០២០ រួមមាន០១រង្វាន់លេខមួយ ០២រង្វាន់លេខពីរ ០៤រង្វាន់លេខបី និង០៨រង្វាន់លើកទឹកចិត្ត៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291817