ត្រាវិញ៖ ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំជាង ២១.៨០០ហិកតាផ្ទៃដីផលិតស្រូវអន់គុណភាព
តាមស្ថិតិរបស់ផ្នែកកសិកម្មខេត្តត្រាវិញ ចាប់តាំងពីឆ្នាំ២០១៤ មកដល់ពេលនេះ ផ្នែកកសិកម្មខេត្តបានចលនាប្រជាកសិករនៅលើភូមិសាស្រ្តខេត្តបានអនុវត្តបង្វែរផ្ទៃដីផលិតស្រូវអន់គុណភាពជាង ២១.៨០០ហិកតា មកដាំដំណាំប្រចាំឆ្នាំ និងដំណាំមានរយៈពេលយូរអង្វែង ឬរួមបញ្ចូលជាមួយចិញ្ចឹមជលជាតិ។ 

ក្នុងផ្ទៃដី ២១.៨០០ហិតតាបង្វែរប្តូរ ប្រជាកសិករខេត្តត្រាវិញបានបង្វែរមកដាំដំណាំប្រចាំឆ្នាំចំនួន ១៣.០៣២ហិកតា ដំណាំមានរយៈពេលយូរអង្វែងចំនួន ៥.៣៧៣ហិកតា រួមបញ្ចូលការចិញ្ចឹមជលជាតិតែមួយមុខចំនួន ៣.៤១៦ហិកតា និងមានផ្ទៃដីដាំអំពៅចំនួន ២.៨៥៣ហិកតា បង្វែមកដាំដំណាំផ្សេងៗ និងចិញ្ចឹមជលជាតិ។ ការបង្វែប្តូរបានរួមចំណែកនាំមកប្រាក់ចំណេញខ្ពស់ជាងផលិតស្រូវនិងដាំអំពៅ នាំកត្តាប្រើប្រាស់ដីកើនឡើងពី១,៥ដល់២,២ដង។

ដោយឡែកឆ្នាំ២០២១ ខេត្តត្រាវិញបានបង្វែប្តូរផ្ទៃដីផលិតស្រូវអន់គុណភាពបានប្រមាណ ២.៣៣៥ហិកតាមកដាំពោត និងដាំស្មៅចំនួន១.៧៨៧ហិកតា ដាំឈើហូបផ្លែចំនួន ៦១៧ហិកតា ដាំដើមដូងចំនួន ៣០៩,៨ហិកតា រួមបញ្ចូលចិញ្ចឹមជលជាតិចំនួន ២៥,០៥ហិកតា ចិញ្ចឹមជលជាតិតែមួយមុខចំនួន ៤១,២៥ហិកតា។

ពង្រីកលទ្ធផលសម្រេចបាន ផ្នែកកសិកម្មខេត្តបានកសាងផែនការបង្វែប្តូររចនាសម្ព័ន្ធដំណាំឆ្នាំ២០២២ នៅលើភូមិសាស្រ្តខេត្ត។ តាមនោះ ទូទាំងខេត្តនឹងខិតខំប្រឹងប្រែងបង្វែប្តូរផ្ទៃដីផលិតស្រូវអន់គុណភាពប្រមាណ ១.៣៣៨ហិកតាមកដាំដំណាំប្រចាំឆ្នាំផ្សេងចំនួន ៧៦៦ហិកតា ដំណាំមានរយៈពេលយូរអង្វែងចំនួន ៤០៥ហិកតា ផលិតស្រូវរួមបញ្ចូលចិញ្ចឹមជលជាតិ និងចិញ្ចឹមជលជាតិតែមួយមុខចំនួន ១៦៧ហិកតា។ ទន្ទឹមនឹងនោះ ផ្នែកកសិកម្មបន្តលើកទឹកចិត្ត ណែនាំប្រជាកសិករកែលម្អបណ្តាផ្ទៃដីចម្ការចម្រុះមកដាំដំណាំផ្សេងៗ។ល។ រួមចំណែកលើកកំពស់ប្រសិទ្ធភាព និងបង្កើនប្រាក់ចំណូលជូនគ្រួសារប្រជាកសិករនៅលើភូមិសាស្រ្តខេត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888