គណៈកម្មាធិការប្រជាជនខេត្តបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែឧសភា
កាលពីថ្ងៃទី២៧ ខែឧសភា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើអធិបតីអង្គ ប្រជុំដើម្បីបូកសរុបលទ្ធផលស្ថានភាពសេដ្ឋកិច្ច-សង្គមខែឧសភា និងផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួនសម្រាប់ខែមិថុនា ឆ្នាំ២០២២។ 

ក្នុងខែ ប្រមូលថវិការដ្ឋប៉ាន់ស្មានសម្រេចបាន ១.៥៧៩១,៣៣៩ពាន់លានដុង ភាគលាភបូកបន្ថែម៥ខែ ប្រមូលបាន៦.០៩៥,២៣៧ពាន់លានដុង សម្រេចបាន៥៨,៩%នៃគ្រោងការ កើន៥,៣% ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

អំពីការផលិតកសិកម្ម ផ្ទៃដីស្រូវចុះពូជក្នុងខែ បាន៣១.១៣៩ហិកតា ភាគលាភបូកបន្ថែម៥ខែបាន ៩៥.៥៩០ហិកតា សម្រេចបាន៤៧,៥%ផែនការ, ក្នុងខែប្រមូលផលស្រូវបាន ៦៤.៤០១ហិកតា ទិន្នផលសម្រេចបានមធ្យម៦,៤៧តោន/ហិកតា។ ផ្ទៃដីដាំដំណាំ ដំណាំឧស្សាហកម្មមានរយៈពេលខ្លីថ្ងៃ និងដំណាំប្រចាំឆ្នាំផ្សេងៗទៀតចុះពូជបាន២៩.៦៦៦ហិកតា សម្រេចបាន៥៦,១%ផែនការ។

សរុបផ្ទៃដីចិញ្ចឹមវារីវប្បកម្ម៥,៤៩៥ហិកតា ភាគលាភបូកបន្ថែម៥ខែចិញ្ចឹមបាន៣៧,១៨៦ហិកតា សម្រេចបាន៦៩,៣%ផែនការ ខ្ពស់ជាងដំណាក់កាលនេះឆ្នាំមុន៧,៣%។ ស្ថានភាពជំងឺនៅលើនៅលើសត្វចិញ្ចឹមបានគ្រប់គ្រង។ ការងារចាក់ថ្នាំបង្ការបសុសត្វ ផលិតផលនាំចេញ-នាំចូលរបស់ខេត្តបានអនុវត្តជាប្រចាំ។

ទន្ទឹមនឹងនោះ តម្លៃផលិតកម្មឧស្សាហកម្មប៉ាន់ស្មានសម្រេចបាន៣.៨៧៥,១១ពាន់លានដុង ភាគលាភបូកបន្ថែម៥ខែ១៥.២៧៧,៥៥ពាន់លានដុង សម្រេចបាន៤០,៨ផែនការ ។ ពាណិជ្ជកម្ម សេវា កម្លាំងទិញ ប្រើប្រាស់របស់ប្រជាជនកើនឡើងប្រៀបជាមួយខែមុន សរុបតម្លៃលក់រាយមុខទំនិញ និងប្រាក់ចំណូលសេវាប្រើប្រាស់ក្នុងខែចំនូន៣.៩៨៨,៤៥ពាន់លានដុង ភាគលាភត្រួត៥ខែ ១៦.៨៨៥,១៧ ពាន់លានដុង សម្រេចបាន៤៥,៩%ផែនការ។

ទន្ទឹមនឹងនោះ បន្តផ្តោតសំខាន់លើការចាក់ថ្នាំបង្ការ រុញច្រានអាសន្នរោគជំងឺកូវីដ-១៩, បណ្តាសកម្មភាពសុខុមាលភាពសង្គម គិតគូរដល់ជីវភាពរបស់ប្រជាជនបានយកចិត្តទុកដាក់ ឧក្រិដ្ឋជនគ្រប់ប្រភេទបានទប់ស្កាត់ បង្ក្រាប។

នៅអង្គប្រជុំ បណ្តាមន្ទីរ ស្ថាប័ន ផ្នែកខែត្តបានអនុម័តឆ្លងបណ្តាសេចក្តីព្រៀងជម្រាបជូនដូចជា៖ បទប្បញ្ញត្តិស្តីពីថ្លៃសិក្សាសម្រាប់ការអប់រំមត្តេយ្យសិក្សា និងវិទ្យាល័យសាធារណៈមិនអាចធានានូវការចំណាចជាប្រចាំនៅលើភូមិសាស្រ្ត ដំណាក់កាល២០២២-២០២៣, បទប្បញ្ញត្តិស្តីពីលក្ខណៈផ្ទៃដីលំនៅដ្ឋានដើម្បីចុះឈ្មោះលំនៅឋានអចិន្ត្រៃយ៍នៅកន្លែងនៅស្របច្បាប់អាស្រ័យដោយជួល ខ្ចីនៅលើភូមិសាស្រ្ត កំណត់គោលការណ៍ ភាគកម្រិត កំណត់កម្រិតបែងចែកថវិកាមជ្ឈិម និងអត្រាទុនបដិភាគរបស់ថវិកាមូលដ្ឋានអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០, ដំណាក់កាលទី១ ចាប់តាំងពីឆ្នាំ២០២១-២០២៥។

ថ្លែងយោបល់ចង្អុលការ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើដល់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានបន្តពង្រឹងការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩, ពិសេស យកចិត្តទុកដាក់ដល់ការងារបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម។  រៀបចំបានគ្រប់គ្រាន់បណ្តាខ្លឹមសារបម្រើសម័យប្រជុំប្រធានបទ សម័យប្រជុំពាក់កណ្តាលឆ្នាំ-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១១។ ប្រមូលផ្តុំអនុវត្តឆាប់រហ័ស ប្រសិទ្ធភាពកម្មវិធីស្តារឡើងវិញនិងពង្រីកសេដ្ឋកិច្ច-សង្គមតាមសេចក្តីសម្រេចចិត្តលេខ១១ របស់រដ្ឋាភិបាល។ ប្រមូលផ្តុំកសាងផលិតផល OCOP, ការងារធ្វើផែនការខេត្តត្រូវធានាត្រូវតាមគម្រោងពេល ពន្លឿនវឌ្ឍនភាពនៃការសាងសង់សារវន្ត, សុក្រិត្យបណ្តាឯកសារជំរឿនវិនិយោគ,ការងារជម្រាបជូន គម្រោងការនៅយឺត។ វិភាគលទ្ធផលអនុវត្តសន្ទស្ស PCI, PAPI ឆ្នាំ២០២១ និងកសាផែនការជម្នះរាល់ការនៅមានកំណត់ អន់ខ្សោយ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764