ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងសេដ្ឋកិច្ចសមូហភាព សហករណ៍
កាលពីព្រឹកថ្ងៃទី១៦ ខែមីនា គណៈចង្អុលការផ្លាស់ថ្មី ពង្រីកសេដ្ឋកិច្ចសមូហភាពបានចាត់តាំងសន្និបាតបូកសរុបលទ្ធផលនៃស្ថានភាពប្រតិបត្តិការពង្រីកសេដ្ឋកិច្ចសមូហភាព និងសហករណ៍ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការឆ្នាំ២០២៣។ សមមិត្តង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត  ប្រធានគណៈចង្អុលការបានធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

យោងតាមរបាយការណ៍នៅក្នុងសន្និបាតនេះ ក្នុងឆ្នាំ ២០២២ ខេត្តទាំងមូលបានបង្កើតក្រុមការថ្មីចំនួន៨២ក្រុម ដោយមានសមាជិកចំនួន ១.៣៨៧នាក់ រំសាយក្រុមសហការចំនួន ៤៩។ បង្កើនចំនួនសរុបទូទាំងខេត្តមានក្រុមសហការចំនួន ១.៦៩៥ ដោយមានសមាជិកសរុបចំនួន ២៨.៧៥១នាក់ (ក្រុមសហការប្រតិបត្តិការក្នុងវិស័យកសិកម្មមានចំនួន ១.៨២៥ ក្រុម មានសមាជិកចំនួន ៣៣.៦៩៨នាក់ ក្រៅពីកសិកម្មមាន ៩៥ក្រុម ដោយមានសមាជិកចំនួន ១.៦៧៩នាក់)។

នៅឆ្នាំ ២០២២ ខេត្តបង្កើតសហករណ៍ថ្មីបានចំនួន ២៣ បានបង្កើនសរុបទូទាំងខេត្តមានសម្ព័ន្ធសហករណ៍១ និងសហករណ៍ចំនួន ១៧៦ (ក្នុងនោះមានសហករណ៍កសិកម្មចំនួន ១៤៥ និងសហករណ៍ក្រៅពីកសិកម្មចំនួន ៣១) និងមូលនិធិឥណទានប្រជាជនចំនួន ១៦ ដែលមានដើមទុនលក្ខន្តិកជាង ១៦៣,៨ ពាន់លានដុង ទាក់ទាញបានសមាជិកចំនួន២៩.៤៥០នាក់វូលរួម។

មានសហករណ៍កសិកម្មជាច្រើនបានចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម ប្រើប្រាស់ផលិតផលដោយតាមរយៈចងសម្ព័ន្ធជាមួយសហគ្រាស និងគ្រួសារកសិករ។ ដាក់ភាពជឿនលឿនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងការដាំ ថែទាំ កែច្នៃ អភិរក្សក្រោយពីប្រមូលផល។ល។

បណ្តាសហករណ៍ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពបានបង្កើតការជឿទុកចិត្ត នាំមកនូវអត្ថប្រយោជន៍ដល់សមាជិក រួមចំណែកដោះស្រាយការងារ និងបង្កើនប្រាក់ចំណូលដល់អ្នកពលកម្ម ជំរុញការពង្រីកសេដ្ឋកិច្ចនៅតំបន់ជនបទ។

អំពីការវាយតម្លៃចំណាត់ថ្នាក់ បច្ចុប្បន្នមានសហករណ៍ចំនួន១៣៦ គ្រប់លក្ខណៈវាយតម្លៃ សហករណ៍ចំនួន១៧ ឈប់ដំណើរការ និងសហករណ៍ដែលទើបបង្កើតថ្មីចំនួន ២៣ មិនគ្រប់លក្ខណៈវាយតម្លៃ។ ក្នុងចំណោមសហករណ៍ដែលគ្រប់លក្ខណៈវាយតម្លៃ មានសហករណ៍ចំនួន ៣៤ ដំណើរការល្អ (សម្រេចបាន ២៥%) សហករណ៍ចំនួន ៥៥ ដំណើរការបានគ្រាន់បើ (សម្រេច ៤០%) សហករណ៍ចំនួន ៤០ ដំណើរការមធ្យម (សម្រេចអត្រា ២៩.៥%) សហករណ៍ចំនួន ៧ ដំណើរការខ្សោយ (ស្មើអត្រា៥,៥%)។

ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ភារកិច្ចក្នុងឆ្នាំ ២០២៣ ដែលគណៈចង្អុលការបានដាក់ចេញនោះគឺចាត់តាំងផ្សព្វផ្សាយ បំពាក់បំប៉ន ផ្សព្វផ្សាយគោលនយោបាយ និងឯកសារច្បាប់ ដើម្បីរួមចំណែកលើកកំពស់សកម្មភាពប្រតិបត្តិការរបស់សហករណ៍។ បន្តផ្សព្វផ្សាយអនុវត្តគោលនយោបាយគាំទ្រ និងផ្តល់អាទិភាពពង្រីកសហករណ៍ លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចសមូហភាព សហករណ៍ បន្តពង្រឹងការគ្រប់គ្រងរដ្ឋនៃសេដ្ឋកិច្ចសមូហភាព។ កៀរគរកម្លាំងសង្គម អង្គការមហាជនចូលរួមជំរុញការពង្រីកសេដ្ឋកិច្ចសមូហភាព រៀបចំការបំពាក់បំប៉ន ផ្ទេរជូនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងរៀបចំឡើងវិញនូវសហករណ៍។ ផ្តោតលើការជំរឿនពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថលក្នុងការពង្រីកសេដ្ឋកិច្ចសមូហភាព និងសហករណ៍។

នៅអង្គសន្និបាត តំណាងបណ្តាមន្ទីរ ស្ថាប័ន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងបានធ្វើបទអន្តរាគមន៍ និងរបាយការណ៍ពីស្ថានភាពពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍របស់មូលដ្ឋាននីមួយនៅលើភូមិសាស្រ្តខេត្ត។

ថ្លែងយោបល់នៅអង្គសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ឯកភាពជាមួយនឹងរបាយការណ៍របស់គណៈចង្អុលការនិងបណ្តាមូលដ្ឋាន។ ប៉ុន្តែ ទន្ទឹមជាមួយផ្នែកសម្រេចបាន លោកបានឲ្យដឹងថាប្រសិទ្ធភាពប្រតិបត្តិការរបស់សហករណ៍នៅមានកំណត់ជាច្រើនក្នុងបណ្តាវិស័យផលិត ធ្វើអាជីវកម្ម ទីផ្សារ រាល់ការចងសម្ព័ន្ធរបស់សហករណ៍នៅអន់ខ្សោយ ពិសេសគឺបណ្តាសកម្មភាពតភ្ជាប់ជាមួយសមាជិកមិនទាន់រីកចម្រើន មានសហករណ៍ជាច្រើននៅតូច ពិបាកបើកទូលាយ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើដល់មន្ទីរ ស្ថាប័ន និងមូលដ្ឋានត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ផ្តោតលើការពិនិត្យឡើងវិញទីផ្សារ ស្ថានភាពប្រតិបត្តិការរបស់សហករណ៍ និងការពង្រឹងខ្សែសង្វាក់តម្លៃ អំពីការតភ្ជាប់ក្នុងតំបន់ និងការកសាងម៉ាក ពាណិជ្ជសញ្ញាកសាងទីផ្សារឲ្យបានរឹងមាំ នឹងមានគុណភាពខ្ពស់ ផ្តោតលើការផ្លាស់ប្តូរឌីជីថលនៅក្នុងសហករណ៍។ ណែនាំ និងគាំទ្រសហករណ៍ក្នុងការរៀបចំផែនការអាជីវកម្ម និងផលិតកម្មប្រកបដោយប្រសិទ្ធភាព ក្នុងនោះត្រូវយកចិត្តទុកដាក់លើការធ្វើសម្បូរបែបបណ្តាសេវាកម្ម ការផលិតមុខទំនិញ និងការនាំយកពូជថ្មីដែលមានទិន្នផល និងគុណភាពល្អទៅក្នុងផលិតកម្ម អនុវត្តភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេសដើម្បីផលិតទៅតាមស្តង់ដារសុវត្ថិភាព៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291641