បង្កើតក្រុមប្រតិភូការងារស៊ើបអង្កេតឯកទេសបទរបស់ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២២
កាលពីថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១ លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២៧/NQ-HĐND ខេត្តស្តីបង្កើតក្រុមប្រតិភូការងារស៊ើបអង្កេតឯកទេសបទ ០២ ក្រុមរបស់ក្រុមប្រឹក្សាប្រជាជនខេត្តឆ្នាំ ២០២២។

យោងតាមនោះ បង្កើតក្រុមប្រតិភូការងារស៊ើបអង្កេតរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីអំពី “ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅលើភូមិសាស្ត្រខេត្តត្រាវិញដំណាក់កាល ២០២០-២០២១” (ក្រុមទី ១) សមាជិករបស់ក្រុមប្រតិភូការងារស៊ើបអង្កេតរួមមាន៖ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូ ទទួលបន្ទុកខាងចាត់តាំង ចង្អុលការធ្វើសកម្មភាពរបស់ក្រុមប្រតិភូការងារស៊ើបអង្កេត។ អនុប្រធានមប្រឹក្សាប្រជាជនខេត្តធ្វើជាអនុប្រធានក្រុមប្រតិភូការងារស៊ើបអង្កេត ទទួលភារកិច្ចខាងខ្លឹមសារឯកទេសបទស៊ើបអង្កេត សមាជិកក្រុមប្រតិភូការងាររួមមានបណ្តាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈសេដ្ឋកិច្ច-ថវិកាក្រុមប្រឹក្សាប្រជាជនខេត្ត មួយចំនួនតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត  តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំចាត់តាំងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។

ក្រុមប្រតិភូការងារស៊ើបអង្កេតរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីអំពី “ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្តត្រាវិញ ដំណាក់កាល ២០២០-២០២២”។ (ក្រុមទី ២) សមាជិករបស់ក្រុមប្រតិភូការងារស៊ើបអង្កេតរួមមាន៖ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូ ទទួលបន្ទុកខាងចាត់តាំង ចង្អុលការធ្វើសកម្មភាពរបស់ក្រុមប្រតិភូការងារស៊ើបអង្កេត។ អនុប្រធានមប្រឹក្សាប្រជាជនខេត្តធ្វើជាអនុប្រធានក្រុមប្រតិភូការងារស៊ើបអង្កេត ទទួលភារកិច្ចខាងខ្លឹមសារឯកទេសបទស៊ើបអង្កេត សមាជិកក្រុមប្រតិភូការងាររួមមានបណ្តាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានគណៈវប្បធម៌-សង្គមក្រុមប្រឹក្សាប្រជាជនខេត្ត មួយចំនួនតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត  តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំចាត់តាំងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត។

ក្រុមប្រតិភូការងារស៊ើបអង្កេតមានភារកិច្ចផ្សព្វផ្សាយអនុវត្តផែនការស៊ើបអង្កេត របាយការណ៍ពីលទ្ធផលស៊ើបអង្កេតជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត   ជម្រាបដល់ក្រុមប្រឹក្សាប្រជាជនខេត្ត  ពិនិត្យនៅនឹងសម័យប្រជុំប្រចាំខែឧសភា ឆ្នាំ ២០២២ (ក្រុមស៊ើបអង្កេតទី ១) ។ របាយការណ៍ពីលទ្ធផលស៊ើបអង្កេតជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត   ជម្រាបដល់ក្រុមប្រឹក្សាប្រជាជនខេត្ត  ពិនិត្យនៅនឹងសម័យប្រជុំប្រចាំខែតលា ឆ្នាំ ២០២២ (ក្រុមស៊ើបអង្កេតទី ២) ។

ភារកិច្ច សិទ្ធិអំណាច និងធ្វើសកម្មភាពរបស់ក្រុមប្រតិភូការងារស៊ើបអង្កេតអនុវត្តតាមសេចក្តីកំណត់នៅខ្ទងទី ២ មាត្រាទី ៦២ ច្បាប់ធ្វើសកម្មភាពស៊ើបអង្កេតរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន និងបណ្តាសេចក្តីកំណត់របស់ច្បាប់មានការទាក់ទិន។

ក្នុងឆ្នាំ ២០២២ (ក្រុមស៊ើបអង្កេតទី ១)ក្រុមប្រឹក្សាប្រជាជនខេត្ត  ស៊ើបអង្កេតឯកទេសបទស្តីពី “ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅលើភូមិសាស្ត្រខេត្តត្រាវិញដំណាក់កាល ២០២០-២០២១” នៅនឹងគណៈកម្មាធិការប្រជាជនស្រុកកាងឡុង គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ មន្ទីរកសិកម្ម និងអភិវឌ្ឈន៍ជនបទ និងគណៈកម្មាធិការប្រជាជនខេត្ត។ (ក្រុមស៊ើបអង្កេតទី ២)ក្រុមប្រឹក្សាប្រជាជនខេត្ត  ស៊ើបអង្កេតឯកទេសបទស្តីពី“ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្តត្រាវិញ ដំណាក់កាល ២០២០-២០២២” នៅនឹងគណៈកម្មាធិការប្រជាជនស្រុកថ្កូវ គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង មន្ទីរពលកម្មយុទ្ធជនពិការ និងសង្គមកិច្ច និងគណៈកម្មាធិការប្រជាជនខេត្ត៕

ស៊ើងហុង

 

 

 

 

 

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291828