ជូនប័ណ្ណសរសើរដល់សមូហភាព បុគ្គលស្រុកកូវង៉ាងដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩
កាលពីរសៀលថ្ងៃទី១៨ តុលា គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ខេត្តត្រាវិញបានអញ្ជើញទៅធ្វើការនៅស្រុកកូវង៉ាង ដើម្បីប្រទានជូនសេចក្តីសម្រេចជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាព បុគ្គលដែលមានស្នាដៃក្នុងការអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងការពារ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តស្រុក។

អញ្ជើញចូលរួមនិងធ្វើជាអធិបតីមានលោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩, លោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

អនុវត្តតាមការចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩លើស្មារតី «វ៉ាក់សាំងល្អបំផុតគឺជាវ៉ាក់សាំងបានចាក់ឆាប់បំផុត» អស់រយៈកាល៣ថ្ងៃអនុវត្តយុទ្ធនាការ ចាប់តាំងពីថ្ងៃទី១២ដល់១៥ខែតុលា ឆ្នាំ២០២១ ស្រុកកូវង៉ាងអនុវត្តចាក់វ៉ាក់សាំង Vero Cell (Sinopharm) លើកទី១៧(ម្ជុលទី១)បាន៣០.៤៥៦ ម្ជុលជូនប្រជាជនចំនួន៣០.៤៥៤នាក់។ លើសពីគោលដៅបែងចែក៣០.០០០ម្ជុលអាស្រ័យដោយខេត្តបែងចែក កាត់បន្ថយរយៈពេលពី៥ដល់៧ថ្ងៃចុះនៅ៣ថ្ងៃ បានបង្កើនចំនួនសរុបនៅលើភូមិសាស្រ្តខេត្តបានអនុវត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន៤៨.០៤៤នាក់ (ក្នុងនោះ៖ ម្ជុលទី១ចំនួន៤៣.៨១១នាក់, ម្ជុលទី២ចំនួន៤.២៣៣នាក់)។

កត់ត្រាបណ្តាលទ្ធផលសម្រេចបាន នៅពេលធ្វើការលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្ងើចសរសើរ វាយតម្លៃខ្ពស់នូវភាពសាមគ្គី យ៉ាងប្តូរផ្តាច់នៅក្នុងចង្អុលការ ក៏ដូចជាស្មារតីទទួលខុសត្រូវ កិច្ចសហការជាមួយកងកម្លាំងនៅមូលដ្ឋានក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និយាយរួម និងយុទ្ធនាការចាក់ថ្នាំការពារកូវីដ-១៩និយាយដោយឡែករបស់ស្រុកកូវង៉ាង។

ជាមួយស្មារតីឆ្នើមខាងលើ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរចំនួន៣សន្លឹកដល់សមូហភាព០១អង្គភាពគឺមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាង និងបុគ្គល០២រូបនោះគឺអ្នកស្រ្តី ត្រឹងធីកីមចុង សមាជិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុក និងលោក ង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកមានស្នាដៃក្នុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារ ទប់ស្កាត់អាសន្នរោគកូវីដ-១៩នៅលើភូមិសាស្រ្តស្រុកកូវង៉ាង៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291885