អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាបើកផ្លូវលំហូជីមិញលើសមុទ្រ
កាលពីថ្ងៃទី ១៨ ខែតុលា នៅមណ្ឌលកេរដំណែលកំពង់ផែទទួលគ្រឿងអាវុធកោងតាវ ភូមិកោងតាវ ឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកសហការ ជាមួយទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំង អនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាបើកផ្លូវលំហូជីមិញលើសមុទ្រ (២៣ តុលា ឆ្នាំ ១៩៦១-២៣ តុលា ឆ្នាំ ២០២១)។

អញ្ជើញចូលរួមពិធីនេះ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក មានវរសេនីយ៍ឯកឌិញ វ៉ាំងថាំង មេបញ្ជាការរងតំបន់លេខ ២ កងទ័ពជើងទឹក។ លោកឡឹមមិញថេ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយ តំណាងថ្នាក់ដឹកនាំបណ្ដាគណៈ ផ្នែក អង្គការមហាជន គ្រួសារគោលនយោបាយ នៅទីផ្សាររួមខេត្តយ្វៀងហាយ។

អនុវត្តបទបញ្ជារបស់អគ្គបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ១៩៦២ កប៉ាល់សំ បកឈើឥតស្លាកលេខមួយគ្រឿងមានឈ្មោះថាភឿងដុង ១ អាស្រ័យដោយប្រធាន នាវិកឡេវ៉ាំងម៉ោក និងស្នងការនយោបាយបុងវ៉ាំងយៀបញ្ជាចេញចាកកំពង់ K១៥ នៅដោស៊ើង ហាយ ផុងដឹកជញ្ជូនគ្រឿងអាវុធធម្ងន់ ១៥ តោនចូលចត់កំពង់ពាមលុង ខេត្តកាម៉ាវសុវត្ថិភាព។ ផ្ដើមពីនោះ មានកប៉ាល់ឥតលេខជាង ១០០ គ្រឿងរួមជាមួយបណ្ដាប្រធាននាវិកអង់អាច ក្លាហានឆ្ពោះមកកាន់ ភូមិភាគខាងត្បូងដឹកជញ្ជូនគ្រឿងអាវុធរាប់ពាន់តោន និងកម្មាភិបាល យុទ្ធជនមកឧបត្ថម្ភសមរភូមិភាគ ខាងត្បូង រួមចំណែកធ្វើឱ្យមហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ជាប្រវត្តិសាស្រ្ត រំដោះភាគខាង ត្បូង ឯកភាពប្រទេសជាតិ។ ក្នុងនោះ កំពង់ផែកោងតាវទទួលបាន ១៦ លើក ដោយមានគ្រឿងអាវុធ ជាង ៦៨០ តោន។

ក្រោយពេលរំលឹកឡើងវិញប្រវេណីទិវាបើកផ្លូវលំហូជីមិញលើសមុទ្រ បណ្ដាតំណាងបានអុជធូបរំលឹក វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន និងប្រជាជនអង់អាចក្លាហានតស៊ូ ពលីជីវិតក្នុងពេលបំពេញភារកិច្ចដឹក ជញ្ជូនគ្រឿងអាវុធតាមផ្លូវលំហូជីមិញលើសមុទ្រមកឧបត្ថម្ភសមរភូមិភាគខាងត្បូង។

នាឱកាសនេះ គណៈចាត់តាំងពិធីបានជូនអំណោយ ០៧ ចំណែកដល់គ្រួសារគោលនយោបាយ នៅទីផ្សាររួមខេត្តយ្វៀងហាយ ក្នុងនោះ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកជូន ០៥ ចំណែក ទីផ្សាររួមខេត្តយ្វៀងហាយជូន ០២ ចំណែក៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812