ក្រសួងការពារជាតិជួបជុំក្រុមប្រតិភូការងារអ្នកមានសគុណចំពោះបដិវត្តន៍ខេត្តត្រាវិញ
ឆ្ពោះដល់ពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី៧៥ឆ្នាំ ទិវាយុទ្ធជនពិការ-ពលី(២៧ កក្កដា ឆ្នាំ១៩៤៧-២៧កក្កដា ឆ្នាំ២០២២) កាលពីព្រឹកថ្ងៃទី១៤ មិថុនា ស្ថិតនៅរដ្ឋធានីហាណូយ ដោយទទួលបានការផ្ទេរសិទ្ធរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងហ្កូវ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ស្នងការនយោបាយរងនៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម បានទទួលបដិសណ្ឋារកិច្ចនិងជួបជុំក្រុមប្រតិភូការងារអ្នកមានសគុណចំពោះបដវត្តន៍ខេត្តត្រាវិញនៅនាឱកាសក្រុមចេញទៅទស្សនាកិច្ចរដ្ឋធានីហាណូយនិងទៅសួរសុខទុក្ខក្រសួងការពារជាតិ។

ចូលរួមពិធីជួបជុំមានតំណាងស្ថាប័នមួយចំនួនរបស់អគ្គនាយកដ្ឋាននយោបាយ និងតំណាង៦០រូបជាអ្នកមានសគុណចំពោះបដិវត្តន៍ខេត្តត្រាវិញ ដឹកនាំដោយអ្នកស្រី តូធីធូហ៊ុង នាយិការងមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញធ្វើជាប្រធានក្រុម។  

តំណាងឱ្យក្រុមប្រតិភូការងារអ្នកមានសគុណចំពោះបរិវត្តន៍ខេត្តត្រាវិញ អ្នកស្រី តូធីធូហ៊ុង នាយិការរងមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញថ្លែងអំណរគុណចំពោះការទទួលរាក់ទាក់ ស្និទ្ធស្នាលរបស់ក្រសួងការពារជាតិ។ ទន្ទឹមនឹងនោះរបាយការណ៍ពីបណ្តាចំណុចលេចធ្លោពីសេដ្ឋកិច្ច-សង្គមនិងការងារថែទាំដល់អ្នកមានសគុណចំពោះបដិវត្តន៍ បណ្តាសកម្មភាពតបស្នងសងគុណរបស់ខេត្តនារយៈកាលកន្លង។ ក្នុងសម័យតស៊ូរំដោះជាតិ ការពារមាតុប្រទេស និងបំពេញភារកិច្ចអន្តរជាតិ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញបានសាមគ្គីពង្រីកប្រវេណីស្នេហាជាតិ រួមជាមួយប្រជាជនទូទាំងប្រទេសរួមចំណែកដ៏ធំធេងទាំងកម្លាំងកាយ កម្លាំងទ្រព្យសប្បត្តិសម្រាប់បុព្វហេតុរំដោះជនជាតិ ឯកភាពមាតុប្រទេស។ បន្ទាប់ពីឯកភាពប្រទេសជាតិ ខេត្តត្រាវិញរួមនឹងបណ្តាខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុងជម្នះរាល់ការជួបលំបាកលំបិន ខិតខំឈានឡើងសម្រេចបានបណ្តាសមិទ្ធិផលសំខាន់ៗក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម។ ក្នុងនោះ មានការអនុវត្តន៍ការងារគោលនយោបាយចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ជានិច្ចកាលតែងបានយកចិត្តទុកដាក់អនុវត្តត្រឹមត្រូវ រួមចំណែកលើកកម្ពស់ជីវភាពរស់ស្មារតីសម្ភារៈ ក៏ដូចជាស្មារតីរបស់បណ្តាគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍។ ក្នុងទូទាំងខេត្តត្រាវិញមានមុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយនិងអ្នកមានសគុណចំពោះបដិវត្តន៍ជាង៦៤.៥០០នាក់ ក្នុងនោះមានយុទ្ធជនពលីជាង១៩.០០០នាក់ យុទ្ធជនពិការជិត១០.០០០នាក់ អ្នកម្តាយវៀតណាមវីរភាពចំនួន៣.៣៧០ម្តាយ ក្នុងនោះមានអ្នកម្តាយវៀតណាមវរភាពនៅរស់ចំនួន១០២ម្តាយ។

ថ្លែងយោបល់នៅពិធីជួបជុំ ឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងហ្កូវ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ស្នងការនយោបាយរងនៃអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមសម្តែងនូវទឹកចិត្តរីករាយដែលបានទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូការងារអ្នកមានសគុណចំពោះបដិវត្តន៍ខេត្តត្រាវិញដែលបានអញ្ជើញមកសួរសុខទុក្ខក្រសួងការពារជាតិ។ ទន្ទឹមនឹងនោះឧត្តមសេនីយ៍ត្រី ង្វៀងវ៉ាំងហ្កូវ ផ្កល់ជូនព័ត៌មានដល់ក្រុមប្រតិភូការងារពីលទ្ធផលលេចធ្លោពីការអនុវត្តន៍ភារកិច្ចយោធា ការពារជាតិរបស់កម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនវៀតណាមនារយៈកាលកន្លង។ ពិសេសគឺបណ្តាសកម្មភាពក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងចូលរួមការងារបង្ការ ទប់ស្កាត់ ជម្នះផលវិបាកនៃគ្រោះធម្មជាតិ ទឹកជំនន់ ស្វែងរកសង្គ្រោះ។ ទន្ទឹមនឹងនោះ ផ្តល់ព័ត៌មានជូនក្រុមការងារពីបណ្តាលទ្ធផលក្នុងការងារគោលនយោបាយចំពោះកងទ័ព សមរភូមិក្រោយកងទ័ព និងបណ្តាសកម្មភាពតបស្នងសងគុណរបស់បណ្តាស្ថាប័ន អង្គភាពកងទ័ពទាំងមូល រួមចំណែកជាមួយទូទាំងបក្សទូទាំងប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែថែទាំបានល្អដល់ជីវភាពរស់នៅខាងសម្ភារៈ ក៏ដូចជាស្មារតីចំពោះបណ្តាមុខសញ្ញាគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍។ ព្រមជាមួយនោះសង្ឃឹមបណ្តាតំណាងជាអ្នកមានសគុណរបស់ខេត្តត្រាវិញកប្បីបន្តពង្រីកប្រវេណីបដិវត្តន៍ រួមចំណែកយ៉ាងកម្មចូលក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន ធ្វើជាគំរូភ្លឺថ្លាសម្រាប់ជំនន់ខាងក្រោយរៀនសូត្រ យកតម្រាបតាម៕ 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291788