សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ៖ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ កញ្ញា-០១ តុលា ឆ្នាំ ២០២២
 អនុវត្តសារលិខិតលេខ ៣១៦៨/BVHTTDL-HTQT ចុះថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្ដីពីការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ។ បានការឯកភាពរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តចែងក្នុងសារលិខិតលេខ ៣៦៥០/UBND-THNV ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ស្ដីពីកិច្ចសហការចាត់តាំងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ១ ខែតុលា។ ដើម្បីជួយដល់មិត្ត អ្នកអានទទួលបានព័ត៌មានបន្ថែមពីគោលបំណង អត្ថន័យ ក៏ដូចជាបណ្ដាសកម្មភាពនៃព្រឹត្តិការណ៍ លោកយឿងហ្វាងស៊ុម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញឆ្លៀតពេលឱ្យកាសែតត្រាវិញផ្ដោះប្ដូរយោបល់ជុំវិញបញ្ហានេះ។ សូមឧទ្ទេសនាមជូនមិត្តអ្នកអានដូចតទៅ៖   

អ្នកយកសារព័ត៌មាន៖ ជម្រាបលោក សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ បានប្រព្រឹត្តឡើងក្នុងគោលបំណង អត្ថន័យអ្វីខ្លះ?

លោកយឿងហ្វាងស៊ុម៖ នេះជាសកម្មភាពទំនាក់ទំនងកិច្ចការបរទេស មានអត្ថន័យយ៉ាងសំខាន់ចំពោះខេត្ត ក៏ដូចជាទូទាំងប្រទេស។ ខ្លឹមសារបណ្ដាសកម្មភាពតាមគោលលំនាំ “ប្រទេសជិតខាងល្អស្អាត មិត្តភាពប្រពៃណី សហការប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង” រវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមលក្ខណវប្បធម៌វិសេសវិសាលរបស់ប្រទេសជាមិត្តកម្ពុជាជាមួយប្រជាជនខេត្តត្រាវិញ របស់ខេត្តត្រាវិញជាមួយប្រទេសជាមិត្ត សំដៅជ្រោមជ្រែងអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេសកម្ពុជា-វៀតណាម និងអំណរឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ ២០២២ តាមការចង្អុលការរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។     

សកម្មភាពរបស់សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញគឺជាការអនុវត្តន៍បន្តកន្សោមព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាដែលបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០-១៤ ខែសីហា នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ជាទីប្រជុំស្ថាបត្យកម្មបា្រសាទអង្គរដ៏ល្បីល្បាញលើពិភពលោក។ ចំណុចសំខាន់ គឺបណ្ដាកម្មវិធីសិល្បៈវិសេសវិសាលនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេសវៀតណាម-កម្ពុជា អំណរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម។

 អ្នកយកសារព័ត៌មាន៖ ក្នុងរយៈពេលប្រព្រឹត្តឡើងសប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ នឹងមានបណ្ដាកម្មភាពអ្វីខ្លះ?

 លោកយឿងហ្វាងស៊ុម៖ តាមផែនការ សកម្មភាពរបស់ក្រុមកម្ពុជាក្នុងរយៈពេលស្នាក់នៅខេត្តត្រាវិញ នឹងទៅទស្សនាតំបន់កេរដំណែលបូជនីយដ្ឋានអ៊ំហូ (ឃុំឡុងឌឹក ទីក្រុងត្រាវិញ) តំបន់ទេសចរណ៍សមុទ្របាដុង ភូមិបន្លែខូវឡូវ វាយោអគ្គិសនី វិបស្សនដ្ឋានទ្រុកឡឹម (ទីផ្សាររួមខេត្តយ្វៀងហាយ) រមណីយដ្ឋានគូស្រះស្រី សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ វត្តអង្គររាជបុរី(អង្គ) សង្កាត់ទី ៨ ទីក្រុងត្រាវិញ និងកម្មវិធីសំដែងសិល្បៈប្រព្រឹត្តឡើងនាវេលាម៉ោង ១៩ និង ៣០ នាទីនៃថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ។

សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ សំដៅឧទ្ទេសនាមដល់ទស្សនិកជនរបស់ខេត្តត្រាវិញអំពីប្រទេសកម្ពុជាសម្បូរទៅដោយអត្តសញ្ញាវប្បធម៌។ ទន្ទឹមនឹងនោះ ខេត្តក៏ឧទ្ទេសនាមអំពីខេត្តត្រាវិញជាមួយភ្ញៀវ ខេត្តភិឌ្ឍរវៀសរវៃ មានសក្ដានុភាពទេសចរណ៍យ៉ាងច្រើន បំផុតគឺផ្សារភ្ជាប់កេតនភណ្ឌវប្បធម៌ បណ្ដាវត្តខ្មែរ ជាមួយការអភិវឌ្ឍន៍មនុស្សដើម្បីគោលដៅអភិវឌ្ឍន៍រឹងមាំ។

អ្នកយកសារព័ត៌មាន៖ សូមលោកឱ្យដឹងយ៉ាងច្បាស់បន្ថែមអំពីខ្លឹមសារ ទ្រង់ទ្រាយនៃកម្មវិធីសំដែងសិល្បៈ?

លោកយឿងហ្វាងស៊ុម៖ កម្មវិធីសម្ដែងសិល្បៈគ្រោងនឹងមានតំណាង ៦០០ នាក់ចូលរួម និងទស្សនាការសំដែង៖ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្ដាមន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជនខេត្ត បណ្ដាអាជីកម្មថ្នាក់មជ្ឈិម និងមូលដ្ឋានដែលមានទីតាំងលើភូមិសាស្រ្តខេត្ត កម្មាភិបាលចូលនិវត្តន៍ ថ្នាក់ដឹកនាំបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង កម្មាភិបាល និងសិល្បករ -ការិនីរបស់ក្រុមសិល្បៈរស្មីប្រទីប កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន ប្រជាជនលើភូមិសាស្រ្តទីក្រុងត្រាវិញ និស្សិតសាកលវិទ្យាល័យត្រាវិញ(អាទិភាពនិស្សិតជាជនជាតិខ្មែរ) និស្សិតកម្ពុជាកំពុងរៀនសូត្រនៅសាកលវិទ្យាល័យត្រាវិញ។ល។

ក្នុងបរិយាកាសដិតដាមមិត្តភាព សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ កម្មវិធីសិល្បៈវិសេសវិសាល ជាមួយបណ្ដាបទចម្រៀងស្ងើចសរសើរស្នេហាមាតុភូមិ ប្រទេសជាតិ រួមជាមួយឈុតរាំ របាំ សូរសៀងចម្រៀង។ល។ តាមរយៈការសំដែងផ្ដោះប្ដូររបស់សិល្បករ- ការិនីជាច្រើននៃខេត្តត្រាវិញ និងប្រទេសជាមិត្ត។ ជឿជាក់ថា សប្ដាហ៍វប្បធម៌កម្ពុជានៅខេត្តត្រាវិញ និងកម្មវិធីសំដែងសិល្បៈនឹងជួយឱ្យប្រជាជនខេត្តត្រាវិញយល់ដឹងជាងទៀតអំពីប្រទេសជាមិត្ត រួមចំណែកបង្កើន នាំយកភាពទំនាក់ទំនងផ្សារភ្ជាប់ស្អិតល្មួតរវាងខេត្តត្រាវិញជាមួយប្រទេសជាមិត្តកម្ពុជា។

 ផ្ដើមពីគោលបំណង អត្ថន័យខាងលើ គណៈនាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តត្រាវិញសង្ឃឹមថា៖ បណ្ដាមន្ទីរ ផ្នែកពាក់ព័ន្ធសហការ ចាត់តាំងត្រូវតាមផែនការ ចាត់ លៃលកកងកម្លាំង មធ្យោបាយធានាការងារសុវត្ថិភាពអនាម័យគ្រឿងបរិភោគ ធានាសុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់កន្លែងហូបចុក ស្នាក់អាស្រ័យនៅក្នុងរយៈពេលក្រុមប្រតិភូកម្ពុជាមកទស្សនា និងក្នុងរាត្រីសំដែងសិល្បៈ កៀរគរកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងប្រជាជនចូលរួមទស្សនាកម្មវិធី៕

អ្នកយកសារព័ត៌មាន៖ សូមអរគុណលោក។

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291776