គណៈចង្អុលការមជ្ឈិមចលនា «ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌» បំពេញការងារនៅខេត្តត្រាវិញ
បន្ទាប់ពីពេលត្រួតពិនិត្យជាក់ស្តែងស្ថានភាពអនុវត្តបណ្តារចនាវប្បធម៌នៅកោះឡុងទ្រី និងឃុំឡុងឌឹក ទីក្រុងត្រាវិញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា គណៈចង្អុលការមជ្ឈិមចលនា «ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌» ដឹកនាំដោយលោក ទ្រឿងវ៉ាំងដាក  អនុប្រធាននាយកដ្ឋានប្រឡងប្រណាំងលើកសរសើរនិងផ្សព្វផ្សាយ ក្រសួងធនធាននិងបរិស្ថានធ្វើជាប្រធានក្រុម បានអញ្ជើញមកបំពេញការងារនៅខេត្តត្រាវិញ។ លោក យឿងហ្វាងស៊ុម សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ ព្រមទាំងសមាជិកគណៈចង្អុលការខេត្តបានទទួលក្រុមប្រតិភូការងារ។

តាមប្រសាសន៍របស់លោក ឡឹមហ៊ឺវភុក នាយករងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍បានឲ្យដឹង៖ ឆ្នាំ២០២២ មន្ទីរបានបែងចែកដើមទុនចំនួន១៧,៧ពាន់លានដុងពីកម្មវិធីគោលដៅជាតិតំបន់ជនជាតិភាគតិចដើម្បីវិនិយោគរចនាវប្បធម៌ជូនភូមិ អនុសង្កាត់ចំនួន៥៩ នៅតំបន់ជនជាតិភាគតិច ដំណាក់កាល២០២២-២០២៥។

នៅចលនាសាមគ្គីជួយគ្នា «លប់បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ» ជារៀងរាល់ឆ្នាំ គណៈចង្អុលការខេត្តពិនិត្យឡើងវិញ វាយតម្លៃ វិភាគមូលដ្ឋាន។ ទន្ទឹមនឹងនោះ មានទិសដៅឧបត្ថម្ភដើម្បីបណ្តាគ្រួសារឈានឡើងចាគផុតពីភាពក្រីក្រដូចជា៖ គាំទ្រលំនៅដ្ឋាន ដីសម្រាប់ផលិត ដើមទុន ការងារធ្វើ បង្រៀនវិជ្ជាជីវៈ ពូជឈើមានទិន្នផលខ្ពស់ និងបំពាក់បំប៉ន់ ណែនាំ ផ្ទេរជូនភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេសដើម្បីពង្រីកការផលិត ចិញ្ចឹមសត្វធាតុ។ល។ គិតមកដល់ពេលនេះជីវភាពរស់នៅខាងសម្ភារៈ វប្បធម៌ស្មារតីរបស់ប្រជាជនក្នុងខេត្តកាន់តែល្អប្រសើរឡើង។ ទូទាំងខេត្តមាន១០.៣០០គ្រួសារក្រ ស្មើអត្រា៣,៥៩% បានកាត់បន្ថយបាន១,២២គ្រួសារធៀបជាមួយឆ្នាំមុន បន្ថយគ្រួសារក្របានប្រហែល៣.៥០០គ្រួ។

ក្នុងការអនុវត្តរបៀបរស់នៅវប្បធម៌ វិន័យច្បាប់ បណ្តាមន្ទីរ ស្ថាប័នបានផ្សព្វផ្សាយយ៉ាងសកម្មការរស់នៅរបៀបវប្បធម៌នៅតាមស្ថានប័ន អង្គភាព។ បានផ្សព្វផ្សាយជ្រួតជ្រាបច្បាប់ជាទៀតទាត់ដល់កម្មាភិបាល និងនិយោជិត ក្រមសីលធម៌របស់កម្មាភិបាល បុគ្គលិក និយោជិត។ ពង្រឹងវិន័យ កសាងរបៀបរស់នៅវប្បធម៌ អារ្យធម៌ អនុវត្តល្អលក្ខន្តិកៈរបស់ស្ថាប័ន អង្គភាព។ បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សព្វផ្សាយចលនាការពារសន្តិសុខមាតុប្រទេស បង្ការទប់ស្កាត់ឧក្រិដ្ឋជន។ រក្សាសកម្មភាពទម្រង់ក្លឹបបង្ការ ប្រឆាំងអបាយមុខសង្គម ទម្រង់ «កសាងឃុំស្អាតស្អំមិនមានអបាយមុខគ្រឿងញៀន» ចលនាប្រជាជនដំឡើងភ្លើងបំភ្លឺផ្លូវ»។ គិតមកដល់ពេលនេះទូទាំងខេត្តមានជាង២៥៦.០០០គ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌ ស្រូបយកអត្រា៩២%ប្រៀបជាមួយចំនួនគ្រួសារសរុបក្នុងទូទាំងខេត្ត ក្នុងនោះមានជាង១៣៦.០០០គ្រួសារវប្បធម៌ឆ្នើម ៧៣៩តំបន់ប្រជុំជនសម្រេចកិត្តនាម «តំបន់ប្រជុំជនវប្បធម៌»។ល។

ឆ្លងតាមការត្រួតពិនិត្យ ប្រជុំជម្រើសឆ្នាំ២០២១ ទូទាំងខេត្តមាន៧៤៥/៧៥៦ភូមិ អនុសង្កាត់វប្បធម៌ សម្រេចអត្រា៩៨%។ ទូទាំងខេត្តបានទទួលស្គាល់៨៥/៨៥ឃុំសម្រេចលក្ខឋាន «ឃុំវប្បធម៌ជនបទថ្មី» សម្រេចអត្រា១០០%  ១៧/២១សង្កាត់ ទីប្រជុំជនសម្រេចលក្ខឋាន «សង្កាត់ ទីប្រជុំជនទីក្រុងអារ្យធម៌» សម្រេចអត្រា៨០%។ ទទួលស្គាល់១.១៣៩ស្ថាប័ន អង្គភាព អាជីវកម្មវប្បធម៌ សម្រេចអត្រា៩៣%។ ទូទាំងខេត្តមានជិត៣.៥០០ទម្រង់រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ការងារអភិរក្សនិងពង្រីកបណ្តាបេតិកភណ្ឌវប្បធម៌រូបី និងអរូបីនៅលើភូមិសាស្រ្តខេត្ត បណ្តាពិធីបុណ្យប្រវេណី ល្បែងប្រជាប្រិយ ទំនៀមទម្លាប់ របៀបរស់នៅល្អបានស្តារឡើងវិញនិងអភិវឌ្ឍន៍។ ចលនា «ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌» នៅលើភូមិសាស្រ្តខេត្តបានឈានចូលជីវភាពរស់នៅ ក្លាយទៅជាចលនាប្រឡងប្រណាំងស្នេហាជាតិទូលំទូលាយរបស់មហាជន បង្កើតជាមុខមាត់ថ្មីមួយដល់មូលដ្ឋាន លើកកំពស់ការយល់ដឹងអំពីការគោរពគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងស្តារឡើងវិញស្មារតីស្នេហាជាតិ ស្នេហាមាតុភូមិ សកម្មចូលរួមរាល់ការចលនាបដិវត្តនៅមូលដ្ឋាន។

អញ្ជើញថ្លែងយោបល់នៅពិធីធ្វើការលោក ទ្រឿងវ៉ាំងដាក  អនុប្រធាននាយកដ្ឋានប្រឡងប្រណាំងលើកសរសើរនិងផ្សព្វផ្សាយ សំណូមពរគណៈចង្អុលការខេត្តត្រាវិញបន្តចង្អុលការអនុវត្តមានប្រសិទ្ធភាពចលនានៅក្នុងបណ្តាខែចុងឆ្នាំ២០២២ ផ្សាភ្ជាប់នឹងបណ្តាគោលដៅ ភារកិច្ចដំណោះស្រាយដែលបានកំណត់នៅក្នុងឯកសារចង្អុលការរបស់មជ្ឈិម និងមូលដ្ឋាន។ ដាក់ភារកិច្ចអភិវឌ្ឍន៍និងវិនិយោគសម្រាប់វប្បធម៌ចូលក្នុងសេចក្តីសម្រេចចិត្តបក្ខភាគ រួមបញ្ចូលការអភិវឌ្ឍន៍វប្បធម៌ជាមួយនឹងការអភិវឌ្ឍន៍ជនបទថ្មី៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291713