ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣
កាលពីថ្ងៃទី ១៧ ខែមករា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតអគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ កម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិតវត្តន៍នៅទីក្រុងកឹងធើ។ អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតបណ្តាស្ថាប័នផែនកិច្ចការផ្ទៃក្នុង៕

*កាលពី ថ្ងៃទី ១៧ មករា សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតដល់កម្មាភិបាល បុគ្គលិក និយោជិត ស្ថាប័នកាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ សមាគមសិល្បៈអក្សរសិល្ប៍ គណៈកម្មាធិការបក្ផែនបណ្តាស្ថាប័ន និងអាជីវកម្មខេត្ត គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត គណៈឃោសនាអប់រំបក្សខេត្ត គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមាគមអតីតយុទ្ធជន សម្ព័ន្ធពលកម្ម សមាគមសហព័ន្ធន៍នារីខេត្ត សម្ព័ន្ធយុវជនខេត្ត៕

*សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ញើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតដល់ស្ថានីយ៍រ៉ាដា ៣៤ នៃកងវរសេនាធំ ២៩៤ ឃុំឡុងត្វង ទីផ្សាររួមខេត្តយ្វៀងហាយ ប៉ុស្តិ៍ការពារព្រំដែនឡុងវិញ ស្រុកយ្វៀងហាយ និងកងវរសេនាធំ ៩២៦ នៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ និងសួរសុខទុក្ខ ជូនពរបុណ្យតេតដល់មួយចំនួនគ្រួសារកម្មាភិបាលចូលនិវត្តន៍នៅលើភូមិសាស្រ្តទីផ្សាររួមខេត្តយ្វៀងហាយ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរឆ្នាំ ២០២៣ តាមការព្យាករណ៍ នៅមានការជួបលំបាក សាកល្បងច្រើន ភារកិច្ចដាក់ចេញសម្រាប់កងកម្លាំងប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរជាង បណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធគប្បីបន្តសាមគ្គី ឯកភាព ខិតខំសម្រេចល្អភារកិច្ចដែលបានប្រគល់៕

*កាលពីថ្ងៃទី ១៧ ខែមករា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយសមមិត្តយឿងធីង៉ុកធើ សមាជិកាអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅប្រសិទ្ធពរបុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣ ដល់គ្រួសារអតីតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទ្រឿងវិញត្រុង គ្រួសារសមមិត្តង្វៀងធីគីមងឹង អតីតប្រថានរដ្ឋសភា ប្រសិទ្ធពរបុណ្យតេតដល់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបេនទ្រែ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291759