ជូនផ្ទះមហាសាមគ្គី ៧៤ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារអ្នកមានវ័យចាស់ស្រុកចូវថាញ់

 សប្តាហ៍កន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសហការជាមួយនឹងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ចាត់តាំងពិធីជូនផ្ទះមហាសាមគ្គី ៧៤ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារអ្នកមានវ័យចាស់លើភូមិសាស្ត្រស្រុកចូវថាញ់ ផ្ទះមួយខ្នងមានតម្លៃ ៤០ លានដុងចំពោះបណ្តាគ្រួសារដែលមានលក្ខណៈពលកម្ម ៥០ លានដុងសម្រាប់បណ្តាគ្រួសារគ្មានលក្ខណៈពលកម្ម អាស្រ័យដោយប្រភពមូលនិធិសុខុមាលភាពសង្គមខេត្ត។

 

ស្ថិតក្នុងពិធីនេះដែរ បណ្តាអង្គភាពសហការជូនអំណោយបុណ្យតេតរបស់អគ្គនាយកដ្ឋាននយោបាយនៃក្រសួងការពារជាតិចំនួន ០៥ ចំណែកដល់គ្រួសារគោលនយោបាយ អ្នកមានសគុណឆ្នើម ជូនអំណោយបុណ្យតេតពីមូលនិធិ “ដើម្បីអ្នកក្រ” របស់មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដល់គ្រួសារក្រីក្រ គ្រួសារជិតក្រចំនួន ២៥ គ្រួ ជូនអំណោយរបស់គណៈកម្មាធិការបក្សខេត្ត ២០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រស្រុក៕

*ជូនផ្ទះមហាសាមគ្គី ៣៥៨ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារជិតក្ររបស់ស្រុកថ្កូវ

 គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសហការជាមួយនឹងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ច គណៈកម្មាធិការប្រជាជនស្រុកថ្កូវចាត់តាំងពិធីជូនផ្ទះមហាសាមគ្គី ៣៥៨ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារជិតក្រលើភូមិសាស្ត្រស្រុកថ្កូវ។

ស្ថិតក្នុងពិធីជូនផ្ទះមហាសាមគ្គីនេះដែរ អគ្គនាយកដ្ឋាននយោបាយនៃក្រសួងការពារជាតិជូនអំណោយ ១០ ចំណែកដល់គ្រួសារគោលនយោបាយ ក្នុងមួយចំណែកៗមានតម្លៃ ២,៥ លានដុង។ គណៈកម្មាធិការបក្សខេត្តជូនអំណោយ ២០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ក្នុងមួយចំណែកៗមានតម្លៃ ០១ លានដុង និងមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូនអំណោយ ៤០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ក្នុងមួយចំណែកៗមានតម្លៃ ១,២ លានដុងពីប្រភពមូលនិធិដើម្បីអ្នកក្រ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 30
  • ថ្ងៃនេ: 340
  • ក្នុងសប្តាហ៍: 11,787
  • ទាំងអស់: 860,892