សមាគមកសិករឃុំហ្វាតឹង៖ ប្រើប្រាស់ទុនបុលមានប្រសិទ្ធភាព
សមមិត្តង្វៀងហ្វាងលឺវ អនុប្រធានសមាគមកសិករឃុំហ្វាតឹង ស្រុកកូវកែឲ្យដឹងថា៖ ដោយមានលក្ខណៈជាឃុំកសិកម្ម មានតម្លាភាពខាងសេដ្ឋកិច្ចចម្ការឈើហូបផ្លែ ក្នុងការ ផលិតមានសមាជិកមួយចំនួននៅខ្វះដើមទុនសម្រាប់កែប្រែចម្ការដើម្បីដាំថ្មី ឬក៏ខ្វះទុន សម្រាប់ចិញ្ចឹមសត្វ។ល។

ក្នុងអាណត្តិកាល ២០១៨-២០២៣ សមាគមបានឧបត្ថម្ភសមាជិក និងមាមីងកសិករជា ច្រើនឲ្យបានបុលទុន និងបង្កលក្ខណៈឲ្យមាមីងកសិករវិនិយោគការផលិតឡើងវិញ ពង្រី កបណ្ដាទម្រង់សេដ្ឋកិច្ចគ្រួសារ រួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចជោគជ័យឃុំជ នបទថ្មីកម្រិតខ្ពស់។

ក្នុងអាណត្តិកាលកន្លង តាមរយៈប្រភពទុនដែលសមាគមឃុំគ្រប់គ្រងគឺមូនិធិឧបត្ថម្ភកសិ ករបានវិនិយោគឲ្យសមាជិក ១៥ នាក់បុលចំនួន ៣៥០ លានដុងសម្រាប់ចិញ្ចឹមគោមេ និងទុនបញ្ចាំសាក្សីបុលពីធនាគារគោលនយោបាយសង្គមបានវិនិយោគឲ្យសមាជិក ៦៥០ នាក់បុលចំនួន ១៧,៦៩៨ ពាន់លានដុងសម្រាប់ផលិត បង្កើនប្រភពចំណូល បង្ក ការងារធ្វើលំនឹង កែលម្អជីវភាព។

កសិករត្រឹងក្វឹកត្វឹង នៅភូមិហោយអាង ឃុំហ្វាតឹងឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ តម្លៃផ្លែឈើថោក អ្នកចម្ការពិបាករកដើមទុនដើម្បីវិនិយោគឡើងវិញ។ ជាមួយ ចម្ការស្វាយជិត ០,៣ ហិកតា ក្នុងឆ្នាំ ២០២២ គ្រួសារគាត់ខាតទុនជិត ៣០ លានដុង។ អាស្រ័យដោយបានសមាគមកសិករឃុំឲ្យបុលទុនពីមូលនិធិឧបត្ថម្ភកសិករ ២៥ លានដុ ងសម្រាប់ចិញ្ចឹមគោ និងបុលពីធនាគារ ២០ លានដុងសម្រាប់កែប្រែចម្ការ ទើបរក្សាចម្កា រស្វាយបានមកទល់ពេលនេះ។

ក្នុងអាណត្តិកាល ២០១៨-២០២៣ ឃុំហ្វាតឹងមានគ្រួសារកសិករ ៥.២៧១ គ្រួសម្រេច កិត្តិនាមកសិករផលិតធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។ កសាង និងពង្រីកក្រុមហ៊ុនទុន ជួយគ្នាដោយឲ្យខ្ចីបង្វិលជុំបាន ០៣ ក្រុមមានសមាជិក ៤៨ នាក់ចូលរួម សរុបប្រាក់ទុន ជួយគ្នាជាង ១៣,២ លានដុងក្នុងមួយខែ។ ទន្ទឹមនឹងនោះ សមាគមបានសហការជាមួយ សមាគមខេត្ត ស្រុក និងបណ្ដាផ្នែកជំនាញចាត់តាំងហ្វឹកហាត់បច្ចេកទេសដាំដំណាំ ដាំ ឈើហូបផ្លែ ដូង។ល។ បាន ១៦២ ថ្នាក់ មានសិក្ខាកាម ៤.៨៤៧ លើកនាក់ចូលរួម។

ចលនាកសិករផលិត ធ្វើអាជីវកម្មពូកែបានចែករំលែក រួមចំណែកក្នុងការឧបត្ថម្ភគ្នារវាង សមាជិក និងសមាជិក ដូចជាចែករំលែកបទពិសោធន៍ក្នុងការផលិត ឧបត្ថម្ភគ្នាក្នុងការ ឲ្យខ្ចីទុនបង្វិលជុំ ផ្ដើមពីនោះមានទម្រង់ផលិតជាច្រើនទទួលបានប្រភពចំណូលជាង ១០០ លានដុងក្នុងមួយហិកតា(ក្នុងមួយឆ្នាំ)។ តួយ៉ាងដូចកសិករថាច់កុង នៅភូមិចុង ផ្នោរលេខ ២ ជាមួយទម្រង់ផលិតស្រូវ ដាំដូងខ្ទិះ ចិញ្ចឹមគោ កសិករថាច់អែម នៅភូមិ ចុងផ្នោរលេខ ៣ ជាមួយទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ក្នុងចម្ការដូងខ្ទិះ។ល។

លោកង្វៀងវ៉ាំងវ៉ូ ប្រធានក្រុមបុលទុនរបស់សាខាសមាគមកសិករភូមិអាងបិញ ឃុំហ្វា តឹងឲ្យដឹងថា៖ បច្ចុប្បន្ន ក្រុមមានសមាជិក ៥៦ នាក់បានបុលទុនពីធនាគារជាង ១,១ ពាន់លានដុង។ ពិនិត្យរួម ប្រភពទុនដែលបានបុលនោះ សមាជិកជាច្រើនយកមកប្រើ ប្រាស់មានប្រសិទ្ធភាព និងត្រូវតាមគោលដៅ។ បច្ចុប្បន្នក្នុងក្រុមគ្មាននៅគ្រួសារសមា ជិកក្រីក្រឡើយ នៅមានតែគ្រួសារជិតក្រ ០១ គ្រួប៉ុណ្ណោះ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888