លេខាគណៈកម្មាធិការបក្សខេត្ត ត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តនៅស្រុកកូវកែ

កាលពីរសៀលថ្ងៃទី២៣ ខែមីនា សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការរមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត; សមមិត្ត គឹមង៉ុកថៃ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយក្រុមប្រតិភូការងាររបស់អចិន្ត្រៃយ៍បក្សខេត្ត បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២៣ និងការកសាងស្រុកជនបទថ្មីលើកកំពស់នៅគណៈកម្មាធិការបក្សស្រុកកូវកែ។

របាយការណ៍ជូនអចិន្ត្រៃយ៍បក្សខេត្ត លេខាគណៈកម្មាធិការបក្សស្រុកកូវកែបានឲ្យដឹងថា ក្នុងឆ្នាំ២០២២ ស្រុកបានអនុវត្តសម្រេចបាននិងលើសភាគកម្រិតចំនួន ២១ដែលសេចក្តីសម្រេចចិត្តដាក់ចេញ។ ក្នុងនោះមាន១៥ភាគកម្រិតសម្រេចលើស និង៦ភាគកម្រិតសម្រេចបាន។ ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ស្រុកកូវកែមានតម្លៃផលិតកម្មសម្រេចបានជាង ៦.០០០ពាន់លានដុង សម្រេចបាន ៣១% នៃសេចក្តីសម្រេចចិត្ត និងកើនឡើងជាង ៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ស្ថានភាពផលិតកម្មកសិកម្ម ឧស្សាហកម្ម និងសិប្បកម្មនៅនៅលើភូមិសាស្រ្តស្រុកសុទ្ធតែសម្រេចបានគ្រាន់បើ បណ្តាអាជីវកម្មវិនិយោគនៅលើភូមិសាស្រ្តស្រុកបានសម្រេចហេដ្ឋារចនាសម្ព័ន្ធ ជាជំហានៗបានដាក់ដំណើរការ។ ប្រព័ន្ធធារាសាស្ត្រនិងការបង្ការ ទប់ស្កាត់គ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃបានយកចិត្តទុកដាក់ ម្ចាស់ការតាំងពីដើមឆ្នាំ ហើយស្រុកមានសម្ទុះរំសាយទុនរហូតមកទល់ពេលនេះសម្រេចបានជិត ១៦% នៃផែនការទុន។ ចំពោះការកសាងស្រុកជនបទថ្មីលើកកំពស់ ឆ្លងតាមរយៈការពិនិត្យនិងវាយតម្លៃ គិតមកដល់ពេលនេះស្រុកកូវកែអនុវត្តសម្រេចបាន៤/៩លក្ខឋាន។

ក្រើនរំលឹកដល់ពីវិស័យពង្រីកសេដ្ឋកិច្ចសង្គម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វិញធៀនបានស្នើថា ស្រុកកូវកែត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារគ្រោងផែនការ ដោយផ្អែកលើមូលដ្ឋានភាពមានប្រៀបរបស់ស្រុក ផ្តោតលើការពង្រីកផលិតផល OCOP សហករណ៍ និងយកចិត្តទុកដាក់លើការពង្រីកទេសចរណ៍ធម្មជាតិ ទេសចរណ៍ខាងវិញ្ញាណ។

ថ្លែងមតិក្នុងអង្គប្រជុំ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត សមមិត្ត គឹមង៉ុកថៃ បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ជាមួយនឹងលទ្ធផលដែលសម្រេចបានរបស់ស្រុក ជាពិសេសក្នុងការងារកសាងស្រុកជនបទថ្មីលើកកំពស់។ ឆ្លងតាមរយៈនោះ ត្រូវម្ចាស់ការពិនិត្យឡើងវិញ និងវាយតម្លៃលក្ខឋាននីមួយៗដែលសម្រេចបាន និងមិនទាន់សម្រេចបាន ដើម្បីផ្តោតលើការខិតខំអនុវត្ត ទន្ទឹមជាមួយនោះ ត្រូវតែប្តេជ្ញាកសាងសម្រេចលក្ខឋានស្រុកជនបទថ្មីនៅចុងឆ្នាំ២០២៣។

សន្និដ្ឋានអង្គប្រជុំ លេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត ង៉ូជីកឿង បានវាយតម្លៃថា ស្រុកកូវកែ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន លេចចេញនូវគំរូល្អៗជាច្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែអភិវឌ្ឍន៍ឥតឈប់ឈរ។ ទន្ទឹមនឹងនោះ ស្រុកនៅតែមានការកំណត់មួយចំនួនដូចជា៖ សេដ្ឋកិច្ចទោះបីកំណើនខ្ពស់ ប៉ុន្តែប្រាក់ចំណូលរបស់មនុស្សម្នាក់ៗនៅតែមានកម្រិតទាប និងកើនឡើងយឺតបើធៀបនឹងមធ្យមភាគរួមរបស់ខេត្ត។ ការផ្សព្វផ្សាយអនុវត្តគោលនយោបាយគាំទ្រមួយចំនួនក្នុងវិស័យកសិកម្មមិនទាន់ទទួលបានលទ្ធផលជាទីគាប់ចិត្ត ការងារបង្ការ និងគ្រប់គ្រងជំងឺលើដំណាំ និងបសុសត្វមានផ្នែកខ្លះមិនទាន់បានល្អ អាសន្នរោគជំងឺនៅតែមានភាពស្មុគស្មាញ និងការកំណត់មួយចំនួនពីការកសាងជនបទថ្មី។

ចង្អុលការទិសដៅខាងមុខ លេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត ង៉ូជីកឿង បានស្នើថា ស្រុកត្រូវតែផ្សព្វផ្សាយអនុវត្តឲ្យបានល្អ មានប្រកបដោយប្រសិទ្ធភាពនូវបាវចនាសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “សាមគ្គីភាព ក្រិត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រឌិត ទម្លុះទម្លាយឆ្ពោះទៅមុខ និងអភិវឌ្ឍន៍”; ជំរុញមាំការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទហូជីមិញ ជាពិសេសប្រធានបទឆ្នាំ ២០២៣ គំរូ «លើធ្វើជាគំរូ ក្រោមសកម្មធ្វើតាម» និងគំរូដ៏មានប្រសិទ្ធភាពផ្សេងទៀត ដើម្បីលើកកម្ពស់ភាពឈានមុខ ផ្សាភ្ជាប់ជាមួយអនុវត្តក្រិត្យវិន័យក្នុងកម្មាភិបាល និងប្រជាជន។ អនុវត្តល្អកម្មវិធីអធិការកិច្ច និងត្រួតពិនិត្យនៅឆ្នាំ២០២៣ ពង្រឹងការត្រួតពិនិត្យ និងត្រួតពិនិត្យដែលមិនបានគ្រោងទុក ពិនិត្យមើលនៅពេលដែលមានសញ្ញាបំពានដើម្បីកែតម្រូវ ដកបទពិសោធន៍។

ក្នុងវិស័យផលិតកម្មកសិកម្ម លេខាគណៈកម្មាធិការបក្សខេត្តបានស្នើឲ្យបន្តលើកកម្ពស់ភាពមានប្រៀបរបស់ស្រុកពីផលិតកម្មកសិកម្ម ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត ផ្តោតលើការបង្វែប្តូរផលិតកម្ម ពង្រីកកសិកម្មទៅតាមទិសដៅសរីរាង្គ តម្លៃបន្ថែមខ្ពស់ បំពេញតម្រូវការទីផ្សារ ពង្រឹងការការពារ និងគ្រប់គ្រងជំងឺលើដំណាំ និងសត្វចិញ្ចឹម។ លេខាគណៈកម្មាធិការបក្សខេត្ត ស្នើស្រុកយកចិត្តទុកដាក់ពង្រីកឧស្សាហកម្ម សិប្បកម្ម ប្រការសំខាន់គឺផ្តោតលើឧស្សាហកម្មបម្រើកសិកម្ម ជំរុញការពង្រីកពាណិជ្ជកម្ម សេវាកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ពង្រីកភាពមានប្រៀបរបស់មូលដ្ឋាន កោះហៅវិនិយោគក្នុងការពង្រីកវិស័យទេសចរណ៍ផ្សេងៗនៅក្នុងស្រុក។ ពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនគ្រប់ប្រភេទ ជាពិសេសគឺអបាយមុខសង្គម គ្រឿងញៀន ព្រមទាំងលើកកំពស់គុណភាពការងារផ្សះផ្សានៅថ្នាក់មូលដ្ឋាន។

ចង្អុលការពីការងារកសាងជនបទថ្មី និងជនបទថ្មីលើកកំពស់ លេខាបក្សខេត្តចង្អុលការ៖ ពង្រឹងការឃោសនា និងលើកកំពស់កម្លាំងប្រជាជនក្នុងដំណើរការអនុវត្ត។ ក្នុងនោះ សកម្មចលនា ឆ្លៀតមានការគាំទ្រពីប្រជាជន អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចដើម្បីអនុវត្តបណ្តាលក្ខឋានមិនទាន់បានសម្រេច។ ទន្ទឹមនឹងនោះ ត្រូវពង្រីកផ្ទៃក្នុង និងត្រូវសហការជាមួយមន្ទីរ ស្ថាប័នខេត្តក្នុងការអនុវត្តលក្ខឋាននីមួយៗ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 218
  • ក្នុងសប្តាហ៍: 7,485
  • ទាំងអស់: 987,243