តាំងបង្ហាញ និងឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌ដល់សិស្សានុសិស្សអនុវិទ្យាល័យឡុងហ៊ីប ស្រុកថ្កូវ

កាលពីថ្ងៃទី ២៥ ខែមីនា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍សហការជាមួយមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តត្រាវិញ បានប្រារព្ធឡើងពិធីបើកបណ្តាសកម្មភាពអប់រំប្រវេណីដល់សិស្សដោយឆ្លងតាមរយៈបេតិក ភ័ណ្ឌវប្បធម៌ឆ្នាំ២០២៣ស្ថិតនៅសាលាអនុវិទ្យាល័យឡុងហ៊ីប ស្រុកថ្កូវ។ 

អញ្ជើញទៅចូលរួមពិធីមានលោក ថាច់ប៊ូយ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ អ្នកស្រី តាំងធីង៉ុកម៉ាយ នាយិការមន្ទីរអប់រំនិងបណ្តុះបណ្តាល រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំការិយាល័យវប្បធម៌និងព័ត៌មាន ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកថ្កូវ។ល។ និងសិស្សានុសិស្សចូលរួមយ៉ាងកុះករ។

សកម្មភាពលើកនេះគឺដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអប់រំប្រពៃណីស្នេហាជាតិ រួមចំណែកក្នុងការអនុវត្តន៍បានល្អគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់បក្សស្តីពីការការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌របស់ខេត្ត។ ទន្ទឹមនឹងនោះ លើកកំពស់ប្រសិទ្ធភាពនៃការអប់រំប្រពៃណីស្នេហាជាតិ ស្មារតីក្លាហាន តស៊ូការពារមាតុភូមិ ជួយសិស្សានុសិស្សមានការយល់ដឹងក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិនិយាយរួម ខេត្តត្រាវិញនិយាយដោយឡែក។ ឆ្លងតាមនោះ លត់ដំដល់សិស្សានុសិស្សភាពម្ចាស់ការ សកម្ម ច្នៃប្រឌិតក្នុងការផ្លាស់ថ្មីវិធីសាស្រ្តសិក្សា រួមចំណែកបណ្ដុះបណ្ដាល បំពាក់បំប៉នប្រភពធនធានមនុស្សវៀតណាម ដែលជាកត្តាសម្រេចជោគជ័យនៃបុព្វហេតុផ្លាស់ថ្មី អភិវឌ្ឍន៍ និងចូលរួមសមាហរណកម្មអន្តរជាតិរបស់ប្រទេស។

ខេត្តត្រាវិញមានឃ្លាំងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី និងរូបីដ៏សម្បូរបែប កំណត់សម្គាល់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំងឆ្លុះបញ្ចាំងពីជីវភាពរស់នៅ និងស្មារតីរបស់ប្រជាជនត្រាវិញក្នុងដំណើរការបង្កើត និងអភិវឌ្ឍន៍។ គិតមកទល់ពេលនេះ ខេត្តទាំងមូលមានកេរដំណែលចំនួន ៥៣ បានទទួលស្គាល់ ដែលក្នុងនោះ កេរដំណែលប្រវត្តិសាស្ត្រខេត្តចំនួន ៣៧ និងកេរដំណែលប្រវត្តិសាស្ត្រជាតិចំនួន ១៦។ សម្បត្តិជាតិចំនួន១ វត្ថុបុរាណជិត ១៤.០០០ និងបេតិកភណ្ឌវប្បធម៌អរូបីចំនួន៥ ត្រូវបានបញ្ចូលក្នុងបញ្ជីជាតិ។

កម្មវិធីនេះរួមមានការបង្ហាញឈុតវីដេអូរូបភាពស្តីអំពីជីវិត និងសកម្មភាពរបស់លោកប្រធានហូជីមិញ; តាំងពិព័រណ៌ឧទ្ទេសនាមបេតិកភ័ណ្ឌវប្បធម៌របស់ជនជាតិនៅក្នុងខេត្តត្រាវិញ កេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ ណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត ពិធីបុណ្យប្រពៃណីឆ្នើមរបស់ជនជាតិក្នុងខេត្តត្រាវិញ ការបញ្ចាំងភាពយន្តឯកសារអំពីកេរដំណែលបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

ក្នុងកម្មវិធីបើក សម្ព័ន្ធយុវជននៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានប្រគល់អំណោយ និងធានារ៉ាប់រងសុខភាព សម្ព័ន្ធយុវជនឃុំឡុងហ៊ីបបានផ្តល់អាហារូបករណ៍ដល់សិស្សរៀនពូកែមានស្ថានភាពជួបលំបាកនៃសាលាអនុវិទ្យាល័យឡុងហ៊ីប។

តាមផែនការ សកម្មភាពនេះនឹងបន្តបានចាត់តាំងឡើងនៅសាលារៀនចំនួន៣ទៀត(ក្នុងមួយកន្លែង៧ថ្ងៃ) នោះគឺសាលាឃុំមីឡុងណាម(ស្រុកកូវង៉ាង) ឃុំបិញភូ(ស្រុកកាងឡុង) ឃុំង្វៀតហ្វា(ស្រុកចូវថាញ់)៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 5
  • ថ្ងៃនេ: 56
  • ក្នុងសប្តាហ៍: 7,323
  • ទាំងអស់: 987,081