តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុងត្រាវិញ

កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពទីក្រុងត្រាវិញរួមមាន៖ ព្រះឧបជ្ឈាយ៍ ថាច់ហ្វាយ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកង្វៀងក្វឹកភុង លេខាគណៈកម្មាធិការបក្សស្រុកថ្កូវ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង១០០នាក់នៃសង្កាត់ទី១ ទី៤ ទី៥ និងឃុំឡុងឌឹក ទីក្រុងត្រាវិញ។

នៅពេលជួបសំណេះសំណាល តំណាងឲ្យតំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានផ្តល់ព័ត៌មានជូនម្ចាស់ឆ្នោតអំពីខ្លឹមសារ កម្មវិធីសម័យប្រជុំពាក់កណ្តាលឆ្នាំ២០២៣ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។ យោងតាមនោះ តាមការរំពឹងទុកសម័យប្រជុំជាប្រចាំពាក់កណ្តាលឆ្នាំ២០២៣ បានប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃ (ថ្ងៃទី១២, ១៣ និង១៤ ខែកក្កដា ឆ្នាំ២០២៣)។ ទន្ទឹមនឹងនោះ ប្រកាសលទ្ធផលសម័យប្រជុំលើកទី៨(សម័យប្រជុំឯកទេស) និងផ្តល់ជូនព័ត៌មានស្តីពីគោលការណ៍ គោលនយោបាយមួយចំនួនមានជាប់ទាក់ទងដល់ប្រជាជន។

នៅទីនេះ មាមីងម្ចាស់ឆ្នោតមានសំណើរប្រមូលផ្តុំចូលក្នុងបញ្ហាស្តីពី៖ មនសិការគោរពភ្លើងសញ្ញាសារាចរណ៍, ជួសជុលបណ្តាកំណាត់ផ្លូវមានជង្ហុកនៅខ្សែផ្លូវបាច់ដាំង, ជំរុញសម្ទុះសាងសង់គម្រោងផ្លូវជូវ៉ាំនអាង, របប និងគោលនយោបាយនៅពេលចូលរួមក្នុងការធានារ៉ាប់រងសុខាភិបាល,គោលនយោបាយគាំទ្រអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ; ពិនិត្យរបបសម្រាប់មុខតំណែងភូមិ អនុសង្កាត់ចំនួន ៣ នៅពេលចូលនិវត្តន៍។ល។

ទទួលបណ្តាសណណើររបស់ម្ចាស់ឆ្នោត ថ្នាក់ដឹកនាំទីក្រុងត្រាវិញបានឆ្លើយបំភ្លឺនិងធ្វើជាក់ច្បាស់បណ្តាបញ្ហាដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់ ទន្ទឹមនឹងនោះចែករំលែកការលំបាកជាមួយមាមីងម្ចាស់ឆ្នោត ហើយបញ្ជាក់នឹងយកចិត្តទុកដាក់ជានិច្ចក្នុងការដោះស្រាយបញ្ហាជាជំហានៗដែលនៅជាប់ជំពាក់ស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

ជាមួយនឹងបញ្ហាស្ថិតក្នុងសមត្ថកិច្ចរបស់ថ្នាក់លើ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានទទួល កំណត់ត្រាបណ្តាបញ្ហាឆ្លុះបញ្ចាំងរបស់មាមីងម្ចាស់ឆ្នោតដើម្បីបូលសរុបរបាយការណ៍ជម្រាបជូនសម័យប្រជុំនៅពេលខាងមុខនេះ៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 370
  • ក្នុងសប្តាហ៍: 7,350
  • ទាំងអស់: 1,103,289