12/07/2023
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន អញ្ជើញចូលរួមពិធីសំណងទឹកប្រាក់រុះរើផ្ទៃដីធារនៃគម្រោងការស្ពានដាយង៉ាយ
កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ស្ថិតនៅគណៈកម្មាធិការប្រជាជនឃុំអានក្វាងហឺវ ស្រុកថ្កូវ មជ្ឈមណ្ឌលអភិវឌ្ឍន៍មូលនីធិដីធ្លីខេត្តត្រាវិញ សហការជាមួយគណៈចង្អុលការរុះរើផ្ទៃដីធារស្រុកថ្កូវ រដ្ឋអំណាចមូលដ្ឋានឃុំអានក្វាងហឺវ ចាត់តាំងពិពីសំណងទឹកប្រាក់រុះរើដីធារនៃគម្រោងការស្ពានដាយង៉ាយស្ថិតនៅខេត្តត្រាវិញដើរកាត់ឆ្លងភូមិសាស្រ្តឃុំអានក្វាងហឺវ ស្រុកថ្កូវ។ អញ្ជើញទៅចូលរួមមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន។
បណ្តាគ្រួសារបានទទួលប្រាក់សំណង
ថ្លែងយោបល់ជាមួយមាមីងបានទទួលទឹកប្រាក់សំណងអាស្រ័យដោយមានស្ពានដាយង៉ាយដើរឆ្លងកាត់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានឲ្យដឹង៖ គម្រោងការស្ពានដាយង៉ាយស្ថិតនៅលើផ្លូវជាតិលេខ៦០ តភ្ជាប់២ខេត្តត្រាវិញនិងសុកត្រាំង មានចំណុចដំបូងភ្ជាប់ជាមួយផ្លូវជាតិលេខ៥៤ ស្ថិតនៅភូមិសាស្រ្តឃុំហ៊ុងហ្វា ស្រុកទីវកឹង ខេត្តត្រាវិញ និងចំណុចបញ្ចាប់ប្រសព្វជាមួយផ្លូវជាតិណាមស៊ុងហូវស្ថិតនៅភូមិសាស្រ្តឃុំឡុងឌឹក ស្រុកឡុងភូ ខេត្តសុកត្រាំង។ នេះជាបណ្តាញគមនាគមសំខាន់ស្ថិតនៅមាត់សមុទ្រនៃបណ្តាខេត្តនៅភាគខាងលិច។ ផ្លូវទាំងមូលមានប្រវែងជាង ១៥.១គីឡូម៉ែត្រ មានផ្លូវប្រសព្វចំនួន៥ និងស្ពាន៧កន្លែង។
គម្រោងការស្ពានដាយង៉ាយដើរឆ្លងកាត់ភូមិសាស្រ្តខេត្តត្រាវិញរួមមានបណ្តាស្រុកថ្កូវនិងទីវកឹងជាមួយផ្លូវទាំងមូលមានប្រវែងជាង ១៥គីឡូម៉ែត្រ ជាមួយនឹងផ្ទៃដីត្រូវដកហូតមកវិញសរុបចំនួន ៣៦,៩៥ហិកតា របស់ប្រជាជនចំនួន ៥៩៥គ្រួសារ ជាមួយថវិកាសំណងឲ្យប្រជាជនជាង ៣០២ពាន់លានដុងរបស់ឃុំហ៊ុងហ្វា ស្រុកទីវកឹង និងឃុំអានក្វាងហឺវ ស្រុកថ្កូវ។ ក្នុងនោះឃុំហ៊ុងហ្វា ដើរឆ្លងកាត់ភូមិ២៖ ភូមិកិញនិងភូមិតឺអូរ មាន៩៧គ្រួសារត្រូវដកហូតផ្ទៃដីមកវិញជាមួយទឹកប្រាក់ត្រូវសំណងជាង ៧១ពាន់លានដុង ឃុំអានក្វាងហឺវដើរឆ្លងកាត់៤ភូមិនោះគឺ៖ សុកត្រយឺយ យ៉ៅដូយ អានតឹន និងង៉ាបា ដោយមាន២៨០គ្រួសារត្រូវដកហូតផ្ទៃដីមកវិញ ជាមួយទឹកប្រាក់ត្រូវសំណងជាង ១១៩ពាន់លានដុង។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងហ្វិញធៀន(ខាងស្តាំ)និងគ្រួសារប្រជាជនបានទទួលប្រាក់សំណង
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថែម៖ តាមការរំពឹងទុកសំណង់ស្ពានដាយង៉ាយកសាងសម្រេចនៅឆ្នាំ២០២៦ នឹងជួយចរាចរណ៍ ទាក់ទងពាណិជ្ជកម្មមានការអភិវឌ្ឍន៍សម្រាប់តំបន់វាលទំនាបទន្លេគឺវឡុងទាំងមូល។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ថ្លែងអំណរគុណមាមីងនៅឃុំអានក្វាងហឺវបានគោរពល្អគោលការណ៍របស់រដ្ឋពីការដកហូតផ្ទៃដីដើម្បីប្រគល់ផ្ទៃមុខដីសម្រាប់សំណង់ស្ពានដាយង៉ាយ។ ទន្ទឹមនឹងនោះស្នើគណៈកម្មាធិការប្រជាជនស្រុកថ្កូវនិងឃុំអានក្វាងហឺវបន្តយកចិត្តទុកដាក់ បង្កលក្ខណៈ ឲ្យប្រជាជនប្រកបរបរអាជីវកម្ម និងផលិតកម្ម រក្សាស្ថិរភាពជីវភាពរស់នៅ បន្ទាប់ពីប្រគល់ដីជូនរដ្ឋវិញ៕
ហឹងហៀន-មិញទ្រី