តួនាទីរបស់កម្មាភិបាល បក្ខជនក្នុងការតស៊ូបដិសេធច្រានចោល បណ្តាទស្សនខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្តក្នុងស្ថានភាពថ្មី

ការងារតស៊ូប្រឆាំងជាមួយនឹងបណ្តាទស្សនខុសឆ្គង ញុះញង់មូលបង្កាច់របស់បណ្តាអានុភាពជាអមិត្តដើម្បីការពារគ្រឹះស្ថាន សតិអារម្មណ៍របស់បក្សគឺជាប្រការសំខាន់ សត្យានុម័តក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺជាភារកិច្ចជាបន្ទាន់ សារវន្ត ជានិច្ចកាល និងយូរអង្វែង។ បណ្តាអានុភាពជាអមិត្តឆ្លៀតយកបណ្តាការលំបាក អន់ខ្សោយ ថមថយ ខ្វះចន្លោះដើម្បីបង្កើនការប្រឆាំងវិញ។ ការងារ ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្សគឺជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ ក្នុងនោះកងជួរកម្មាភិបាល បក្ខជនមានតួនាទីយ៉ាងសំខាន់ក្នុងការរកឃើញ បញ្ជាក់បណ្តាព័ត៌មាន កលល្បិចញុះញង់  ប្រតិកិយាបានទាន់ពេល។

ជាមួយនឹងសមត្ថកិច្ច ភារកិច្ចរបស់ខ្លួនគឺជាកងកម្លាំងយ៉ាងសំខាន់ចូលរួមតស៊ូបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អានុភាពជាអមិត្តនៅលើសមរភូមិសតិអារម្មណ៍ ទ្រឹស្តី។ ពិសេសគឺនៅថ្ងៃទី ២២/១០/២០១៨ សេចក្តីសម្រេចចិត្តលេខ ៣៥-NQ/TW របស់ការិយាល័យនយោបាយបានចេញផ្សាយជាមួយនឹងខ្លឹមសារស្តីពីបង្កើនការការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូប្រឆាំងបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គង អមិត្តក្នុងស្ថានភាពថ្មី។ នេះគឺជាសេចក្តីសម្រេចចិត្តឯកទេសយ៉ាងសំខាន់ក្នុងការងារការពារគ្រឹះស្ថានសតីអារម្មណ៍របស់បក្ស តស៊ូច្រានចោលបណ្តាទស្សនខុសឆ្គង អមិត្ត ត្រដាងឡើងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់បក្សក្នុងការការងារការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ការពាររបប ការពារផលប្រយោជន៍ជាតិ។

សេចក្តីសម្រេចចិត្តមានសកម្មភាពពីរយ៉ាងជាសារវន្តគឺការពារ និងតស៊ូសមស្របជាមួយនឹងគោលលំនាំ “ កសាង” និង “ប្រឆាំង” ក្នុងការងារសតិអារម្មណ៍ ទ្រឹស្តី។ ទស្សនអមិត្តគឺជាបណ្តាទស្សនដែលចរិតរបស់វាដែលផ្ទុកល្បិចកលខុសឆ្គង ជាគូបដិបក្ខជាមួយនឹងផលប្រយោជន៍ គោលជំហររបស់វណ្ណ។ ចរិតរបស់វាភាគច្រើនគឺជាបណ្តាជនជាគូបដិបក្ខអំពីសតិអារម្មណ៍នយោបាយ អំពីផលប្រយោជន៍វណ្ណ ប្រទេសជាតិ ប្រជាជាតិឬមានគំនុំគំគួនវណ្ណ។ យុទ្ធសាស្ត្រផ្លាស់ប្តូរថ្មីអាស្រ័យដោយបក្សកុម្មុយនិស្តវៀតណាមផ្តើមគំនិត និងដឹកនាំពីមួយថ្ងៃកាន់តែជម្រៅ និងកាន់តែសម្រេចបានសមិទ្ធិផលយ៉ាងមោទនភាព ពេលនោះកាន់តែមានកើតឡើងបណ្តាបញ្ហាថ្មីដែលបានដាក់ចេញគប្បីត្រូវដោះស្រាយ។  ទន្ទឹមនឹងនោះ យុទ្ធសាស្ត្របដិវត្តន៍ឧស្សាហកម្មលើកទី ៤ ឥទ្ធិពលរបស់អាកាសធាតុប្រែប្រួល និងនយោបាយអន្តរជាតិប្រែប្រួលរហ័សពិបាកស្មាន់បាន កម្មាភិបាល បក្ខជនមួយចំនួនថមថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ។ល។ កំពុងនឹងដាក់ចេញបញ្ហាបន្ទាន់ជាច្រើនក្នុងការកសាងបក្ស។ ស្ថិតក្នុងបរិការណ៍ថ្មី បណ្តាទស្សនខុសឆ្គង អមិត្តសព្វថ្ងៃមានល្បិចកលយ៉ាងពហុសណ្ឋាន ច្រើនបែបដើម្បីប្រឆាំងបក្ស រដ្ឋយើងដោយផ្ទាល់ផង ប្រយោលផង ប្រឈមមុខផង បង្កប់ខ្លួនផង ។

អាចនឹងបញ្ជាក់បានខ្លឹមសារមួយចំនួនដែលបណ្តាអានុភាពជាអមិត្តយកចិត្តទុកដាក់ និងផ្អែកលើនោះដើម្បីប្រឆាំងដូចជា៖ វាយប្រហារទៅលើគ្រឹះស្ថានរបស់បក្ស ប្រឆាំងនឹងការដឹកនាំរបស់បក្ស មូលបង្កាច់ញុះញង់កម្មវិធីធ្វើសកម្មភាព គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ ញុះញង់បំប្លែងប្រវត្តិសាស្ត្រជនជាតិ ប្រវត្តិសាស្ត្របក្ស ប្រវត្តិសាស្ត្របដិវត្តន៍ បង្ខូចកិត្តិយសថ្នាក់ដឹកនាំបក្ស ឆ្លៀតឱកាសយកបញ្ហាភាន់ច្រឡំ គុណវិបត្តិរបស់បក្សដើម្បីញុះញង់បំប្លែងលក្ខណអត្តចរិតរបស់បក្ស លើកស្ទួយស្ងើចសរសើរលទ្ធិមូលធន ទាត់ចោលលទ្ធិសង្គម។

ជាមួយនឹងតួនាទីជាឧបករណ៍ទ្រឹស្តីយ៉ាងមុតរបស់បក្ស ការងារអប់រំទ្រឹស្តីនយោបាយតែងមានតួនាទីយ៉ាងសំខាន់ទៅក្នុងការងារតស៊ូបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្ត បុគ្គលនិយមនយោបាយ អមិត្ត រួមចំណែកបង្កើនការងារការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស។ កាលនៅជាធរមានលោកប្រធានហូជីមិញតែងរំលឹកដល់ការងារអប់រំទ្រឹស្តីនយោបាយជូនកម្មាភិបាល បក្ខជនជានិច្ច។  ក្នុងអត្ថបទសរសេរ “កែប្រែរបៀបធ្វើការ” អ៊ំបានសរសេរ៖ “ទ្រឹស្តីដូចជាត្រីវិស័យចង្អុលទិសដៅសម្រាប់ពួកយើងក្នុងការងារជាក់ស្តែង។ ប្រសិនគ្មានទ្រឹស្តីទេគឺត្រូវទញ់ទាល់ដូចជាបិទភ្នែកដើម្បីដេរ”។

ដើម្បីរក្សារឹងមាំគ្រឹះស្ថានសតិអារម្មណ៍ ទូទាំងប្រព័ន្ធនយោបាយជានិច្ចកាល សកម្មផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ កេណ្ឌប្រមូលកម្លាំងចម្រុះរបស់កម្មាភិបាល បក្ខជន និងប្រជាជនចូលរួមការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស តស៊ូប្រឆាំងបដិសេធច្រានចោលបណ្តាទស្សនខុសឆ្គងអមិត្ត ក្នុងនោះមានតួនាទីរបស់បណ្តាសាខាបក្ស និងកម្មាភិបាល បក្ខជនជាស្នឹង។  ពិសេសគឺចំពោះកម្មាភិបាល បក្ខជនគប្បីត្រូវជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ចំណេះដឹង ជ្រៅជ្រះអំពីបណ្តាខ្លឹមសារសារវន្ត និងតម្លៃយ៉ាងធំធេងរបស់លទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញ ចាត់ទុកនេះគឺជាគ្រឹះស្ថានស្មារតីរបស់សង្គម។ ពង្រឹងគោលជំហរ ជឿជាក់ទៅលើគោលមាគ៌ាដែលបក្ស អ៊ំហូបានជ្រើសរើស កសាង និងការពារប្រទេសជាតិវៀតណាមសង្គមនិយម ប្រជាជនសម្បូណ៍រុងរឿង ប្រទេសជាតិមួនមាំ សមាសភាព អារ្យធម៌។

បណ្តាខ្លឹមសារគប្បីយកចិត្តទុកដាក់ក្នុងការតស៊ូបដិសេធច្រានចោលបណ្តាល្បិចកលញុះញង់ប្រឆាំង។ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី បណ្តាឥទ្ធិពលពីចំណុចផ្ទុយពីរចនាទីផ្សារ យុទ្ធសាស្ត្រផ្លាស់ប្តូរថ្មី និងចូលរួមសមាហរណកម្មអន្តរជាតិបណ្តាលឱ្យជះឥទ្ធិពលយ៉ាងអសកម្មដល់ជីវភាពសង្គម សតិអារម្មណ៍ មនោសញ្ជេតនារបស់កម្មាភិបាល បក្ខជន ប្រជាជនមួយចំនួនដែរ។  បណ្តាអានុភាពជាអមិត្តមិនលើកលែងប្រើឧបាយកល និងល្បិចកលធ្វើសកម្មភាពយុទ្ធសាស្ត្រ “ប្រែប្រួលដោយសន្តិភាព” ជំរុញភាព “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” បង្កើនការធ្វើសកម្មភាព ប្រឆាំង បំបែកបំបាក់ផ្ទៃក្នុងបក្សជាមួយនឹងប្រជាជន ធ្វើឱ្យអន់ខ្សោយតួនាទីដឹកនាំរបស់បក្ស។ ហេតុដូច្នោះ យុទ្ធសាស្ត្រតស៊ូសតិអារម្មណ៍ ទ្រឹស្តីនាពេលបច្ចុប្បន្ននេះ ប្រព្រឹត្តឡើងយ៉ាងប្តេជ្ញប្តូរ មានអត្ថន័យឋិតថេរជាមួយរបបសង្គមនិយមរបស់ប្រទេសជាតិយើង។ ដើម្បីបន្តការតស៊ូបដិសេធច្រានចោលបណ្តាល្បិចកលញុះញង់លទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញរួមចំណែកការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្សក្នុងស្ថានភាពថ្មី គប្បីអនុវត្តតាមខ្លឹមសារមួយចំនួនដូចខាងក្រោម៖

គប្បីបន្តពង្រីកតួនាទីរបស់កម្មាភិបាល បក្ខជនគ្រប់រូបទៅក្នុងការតស៊ូបដិសេធច្រានចោលបណ្តាល្បិចកលញុះញង់ប្រឆាំងខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្តដោយភ្ជាប់ជាមួយនឹងការងារការពារ ពង្រីកលទ្ធិម៉ាក-ឡេនិន សតិអារម្មណ៍ហូជីមិញ ទស្សន គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។  គប្បីធ្វើពហុសណ្ឋានបណ្តាសកម្មភាពតស៊ូសតិអារម្មណ៍ ទ្រឹស្តីជូនកម្មាភិបាលបក្ខជនគ្រប់រូបដើម្បីឆ្លើយតបសំណូមពរក្នុងដំណាក់ការបដិវត្តន៍ថ្មី។ គប្បីអនុវត្តម៉ឺងម៉ាត់សេចក្តីណែនាំលេខ ៩៩-HD/BTGTW ចុះថ្ងៃទី ២០/៣/២០២៣ របស់គណៈឃោសនាអប់រំមជ្ឈិមបក្សស្តីពីអនុវត្តសេចក្តីកំណត់លេខ ៨៥-QĐ/TW ចុះថ្ងៃទី ០៧/១០/២០២២ របស់គណៈលេខាមជ្ឈិមបក្សស្តីពីការងារកម្មាភិបាល បក្ខជនបង្កើតទំព័រព័ត៌មានអេឡិចត្រូនិចឯកជននៅលើបណ្តាញសង្គម។ គប្បីជ្រោងខ្ពស់កម្រិតវិជ្ជា ទ្រឹស្តីនយោបាយជូនកម្មាភិបាល បក្ខជនរួមចំណែកយ៉ាងសកម្មទៅក្នុងការតស៊ូបដិសេធច្រានចោលបណ្តាល្បិចកលញុះញង់ប្រឆាំងខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្ត ការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស។  គប្បីសិក្សាស្រាវជ្រាវ បំពេញបន្ថែម និងសុក្រឹតបណ្តាខ្នាតគំរូ សីលធម៌បដិវត្តន៍សមស្របជាមួយនឹងលក្ខណៈថ្មី និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អប្រសើររបស់ជនជាតិ និងអនុវត្តល្អបណ្តាសេចក្តីកំណត់របស់បក្សកុម្មុយនិស្តវៀតណាមស្តីពីការជ្រោងខ្ពស់ស្មារតីទទួលបន្ទុកធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។  

អនុវត្តល្អការងារទាំងនេះ នឹងបង្កលក្ខណៈធ្វើជាមូលដ្ឋានសម្រាប់កម្មាភិបាល បក្ខជនបំពាក់បំប៉ន លត់ដំដោយខ្លួនឯងដើម្បីលើកកម្ពស់សីលធម៌បដិវត្តន៍ តម្រែតម្រង់ឆ្លើយតបការងារប្រចាំថ្ងៃ។ ផ្តើមពីនោះ ញ៉ាំងឱ្យកម្មាភិបាល បក្ខជនរឹងមាំក្នុងការលំបាក សាកល្បងមិនត្រូវលួងលោមអាស្រ័យដោយសម្ភារ ទ្រព្យសម្បត្តិ កិត្តិនាម កិត្តិយស តស៊ូមានប្រសិទ្ធភាពជាមួយនឹងបាតុភូតរបស់លទ្ធិបុគ្គលនិយម ជំងឺមន្ត្រីនិយម ឱកាស បក្សពួកធ្វើឱ្យបាក់បែកសាមគ្គីផ្ទៃក្នុង។ បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយ និងដឹកនាំ ចង្អុលការអនុវត្តបណ្តាសេចក្តីកំណត់ស្តីពីការជ្រោងខ្ពស់ស្មារតីទទួលបន្ទុកធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។ ពិសេសគឺ បន្ទាប់ពីបានបំពេញបន្ថែមការកសាងបក្សអំពីសីលធម៌ជាមួយនឹងឋានៈគឺជាចំណុចរបស់ការកសាងបក្សកុម្មុយនិស្តវៀតណាម គណៈប្រតិបត្តិការមជ្ឈិមបក្សបានចេញផ្សាយ និងប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តសេចក្តីកំណត់លេខ ០៨-QĐ/TW ចុះថ្ងៃទី ២៥/១០/២០១៨ “ស្តីពីភារកិច្ចធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេសគឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាមជ្ឈិមបក្ស សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស”។  កម្មាភិបាល បក្ខជនគប្បីអនុវត្តម៉ឺងម៉ាត់សេចក្តីកំណត់នេះ អ្នកជាប្រមុខបណ្តាថ្នាក់ កម្មាភិបាលជាថ្នាក់ដឹកកាន់តែខ្ពស់កាន់តែត្រូវធ្វើជាគំរូ។ ការធ្វើជាគំរូដោយខ្លួនឯងដើម្បីបញ្ជាក់តួនាទីដឹកនាំ ភាពឈានមុខ ធ្វើជាគំរូ” ថ្នាក់លើធ្វើមុន ថ្នាក់ក្រោមធ្វើតាមក្រោយ” “បក្ខជនឈានមុខ ប្រជាជនតាមពីក្រោយ” ។ មិនបញ្ឍប់រៀនសូត្រ បំពាក់បំប៉ន លត់ដំសីលធម៌បដិវត្តន៍ ខ្នាតគំរូអំពីចរិយា របៀបរស់នៅ ឧស្សាហ៍ព្យាយាម សន្សំសំចៃ សុចរិត នឹងយុត្តិធម៌ មិនលំអៀងដោយអគតិ ភាពសាម័ញ្ញ ទៀងត្រង់ ស្មោះសរ មិនលោភលន់ មិនត្រូវឥទ្ធិពលព្រោះតែផលប្រយោជន៍បក្សពួក មិនទុកឱ្យគ្រួសារ ញាតិសន្តានឆ្លៀតឱកាសនាទីការងារដើម្បីស្វែករកផលប្រយោជន៍។ ម៉ឺងម៉ាត់ក្នុងការទិតៀន និងស្វ័យទិតៀន ឃើញត្រូវការពារ ឃើញខុសគប្បីត្រូវប្តេជ្ញចិត្តតស៊ូ”។  ប្តេជ្ញចិត្តវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់ចំពោះបណ្តាអង្គការចាត់តាំងបក្ស កម្មាភិបាល បក្ខជនបំពាន។ ស្ងើចសរសើរទាន់ពេលដល់បណ្តាគំរូឆ្នើមជឿនលឿន បណ្តាគំរូភ្លឺស្វាងអំពីសីលធម៌ របៀបរស់នៅ តស៊ូប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងបណ្តាអំពើមិនត្រឹមត្រូវ និងវិនិច្ឆ័យម៉ឺងម៉ាត់បណ្តាអំពើបំពានសីលធម៌ របៀបរស់នៅ៕ស.ហ

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 207
  • ក្នុងសប្តាហ៍: 3,362
  • ទាំងអស់: 1,236,927