ផ្តល់ព័ត៌មាន បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពស្រុកកូវកែ និងស្រុកទីវកឹង

កាលពីថ្ងៃទី ២១ ខែសីហា ស្ថិតនៅនឹងគណៈកម្មាធិការប្រជាជនទីប្រជុំជនទីវកឹង ស្រុកទីវកឹង គណៈជនជាតិខេត្តសហការជាមួយផ្នែកគាំពារសង្គមខេត្តចាត់តាំងសន្និបាតផ្សព្វផ្សាយការងារផ្តល់ព័ត៌មាន បំពាក់បំប៉នចំណេះដឹងជូនអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិចំនួន ៨៦ រូបរបស់ស្រុកកូវកែ និងស្រុកទីវកឹង។

អញ្ជើញចូលរួមមានបណ្តាសមមិត្ត គាងណិញ ប្រធានគណៈជនជាតិខេត្ត ង្វៀងធីដាងថឿង នាយិការទទួលបន្ទុកផ្នែកគាំពារសង្គមខេត្ត ត្រឹងវ៉ាំងត្រ្វៀង នាយករងផ្នែកគាំពារសង្គមស្រុកទីវកឹង។

បណ្តាតំណាងបានស្តាប់ថ្នាក់ដឹកនាំគណៈជនជាតិខេត្តផ្សព្វផ្សាយបធានបទស្តីពី “ទីតាំង តួនាទីអ្នកមានប្រជាប្រិយភាពក្នុងកិច្ចការផ្សព្វផ្សាយចលនាប្រជាជនចូលរួមអនុវត្តកម្មវិធីគោលដៅជាតិ” ផ្នែកគាំពារសង្គមផ្សព្វផ្សាយឯកសារផ្សព្វផ្សាយអំពី “គាំពារសង្គមស្ម័គ្រចិត្ត និងគាំពារសុខាភិបាលគ្រួសារ”។  

 

ស្ថិតនៅនឹងសន្និបាត សមមិត្តគាងណិញបានផ្តល់ព័ត៌មានអំពីលទ្ធផលមួយចំនួនដែលសម្រេចបានក្នុងការងារថែទាំ ពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិខ្មែររបស់ខេត្ត។ ចលនាជនរួមជាតិខ្មែរ រួមកម្លាំងកសាងជនបទថ្មី តួនាទីរបស់អ្នកមានប្រជាប្រិយភាពចូលរួមក្នុងការងារសម្រុះសម្រួលនៅមូលដ្ឋាន ចលនាតស៊ូបង្ការប្រឆាំងបង្រ្កាបបណ្តាប្រភេទឧក្រឹដ្ឋជន ចូលរួមបណ្តាសកម្មភាពត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តន៍បណ្តាកម្មវិធីគោលនយោបាយជនជាតិ។ល។

* ដំណឹងពីថ្នាក់ដឹកនាំគណៈជនជាតិខេត្ត ដើម្បីធានាទុកឱ្យអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរទាំង ១០០% បានច្បាមបណ្តាព័ត៌មាន និងចំណេះដឹងក្នុងកិច្ចការផ្សព្វផ្សាយនៅមូលដ្ឋាន បន្ទាប់ពីសន្និបាតផ្សព្វផ្សាយនៅស្រុកទីវកឹង គណៈជនជាតិខេត្តនឹងបន្តចាត់តាំងផ្សព្វផ្សាយជូនបណ្តាមូលដ្ឋានផ្សេងៗក្នុងខេត្ត។

តាមការត្រៀមបម្រុង ចាប់ពីថ្ងៃទី ២២ ខែសីហា នឹងបន្តផ្សព្វផ្សាយនៅស្រុកថ្កូវ។ ថ្ងៃទី ២៣ ខែសីហា ផ្សព្វផ្សាយនៅស្រុកកូវង៉ាង ផ្សព្វផ្សាយជូនតំណាងស្រុកកូវង៉ាង និងស្រុកយ្វៀងហាយ។ ថ្ងៃទី ២៥ ខែសីហា ចាត់តាំងនៅទីក្រុងត្រាវិញផ្សព្វផ្សាយជូនតំណាងស្រុកកាងឡុង ចូវថាញ់ និងទីក្រុងត្រាវិញ៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 208
  • ក្នុងសប្តាហ៍: 3,363
  • ទាំងអស់: 1,236,928