04/11/2019
បើកថ្នាក់បណ្តុះបណ្តាលរក្សា កែច្នៃនិងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពទៅតាមស្តង់ដារជាតិ TCVN ISO 9001:2015
កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ស្ថិតនៅសណ្ឋាគារគឺវឡុង មន្ទីរវទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្តត្រាវិញ សហការជាមួយក្រុមហ៊ុនចំកាត់ផ្តល់ប្រឹក្សាគ្រប់គ្រងអន្តរជាតិ និងជំនួយបច្ចេកទេសខ្ពស់សាខាទីក្រុងហូជីមិញ បានចាត់បើកថ្នាក់បណ្តុះបណ្តាលរក្សា កែច្នៃនិងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពទៅតាមស្តង់ដារជាតិ TCVN ISO 9001:2015 ដោយមានតំណាងចូលរួមជាង៥០រូប មកពីមន្ទីរ ស្ថាប័នខេត្ត។
គោលដៅនៃថ្នាក់បណ្តុះបណ្តាលគឺផ្តល់ចំណេះដឹងពីការគ្រប់គ្រងគុណភាព និង ទស្សនទានមានជាប់ទាក់ទង រាល់សំណូមពរជាក់ស្តែងរបស់TCVN ISO 9001:2015 និងលំហាត់ស្ថានការណ៍ ដើម្បីសិក្ខាកាមបានយល់ច្បាស់ជាងពីស្តង់ដារជាតិ TCVN ISO 9001:2015 បំពេញចំណេះដឹងសម្រាប់កម្មាភិបាលជាអ្នកវាលតម្លៃផ្ទៃក្នុងរបស់មន្ទីរ ស្ថាប័នខេត្ត ទន្ទឹមនឹងនោះផ្តល់ចំណេះដឹង និងជំនាញពីរបៀបធ្វើការវាលតម្លៃផ្ទៃក្នុង ជំនាញវាយតម្លៃនិងធ្វើរបាយការណ៍វាយតម្លៃគុណភាពផ្ទៃក្នុងនៃប្រព័ន្ធស្តង់ដារគុណភាពទៅតាម ISO 9001:2015។
ក្នុងរយៈពេល៣ថ្ងៃបំពាក់បំប៉នតំណាងគ្រប់រូបបានបំពាក់នូវចំណេះដឹងជាសារវន្តពីៈ សេចក្តីសម្រេចចិត្តលេខ 19/2014/QĐ – TTg ចុះថ្ងៃទី៥ មីនា ឆ្នាំ២០១៤ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពទៅតាមស្តង់ដារជាតិ TCVN ISO 9001:2008 ចូលក្នុងសកម្មភាពរបស់ស្ថាប័ន អង្គការចំណុះប្រព័ន្ធរដ្ឋបាលរដ្ឋ ទិដ្ឋភាពទូទៅពី ISO 9001 រាល់តម្រូវការក្នុងស្តង់ដារជាតិ TCVN ISO 9001:2015 សម្រាប់អនុវត្តក្នុងស្ថាប័នរដ្ឋបាល វិធីសាស្រ្តអភិវឌ្ឍន៍ឯកសារប្រព័ន្ធគ្រប់គ្រងគុណភាព វិធីសាស្រ្តផ្សព្វផ្សាយជាសាធារណៈនិងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពវាយតម្លៃផ្ទៃក្នុងគឺជាអ្វី? ការងារចាត់តាំងរៀបចំវាយតម្លៃ ជំនាញការជាមូលដ្ឋានរបស់អ្នកជំនាញការវាយតម្លៃ ចំណាត់ថ្នាក់នៃភាពមិនត្រឹមត្រូវ របាយការណ៍វាយតម្លៃ របាយការណ៍ពីភាពមិនត្រឹមត្រូវ តាមដានសកម្មភាពកែតម្រូវបន្ទាប់ពីវាយតម្លៃ និងអនុវត្តកិច្ចប្រជុំត្រួតពិនិត្យឡើងវិញរបស់អ្នកដឹកនាំ៕