04/11/2019
អ្នកជាប្រមុខស្ថាប័ន អង្គភាពផ្នែកសុខាភិបាលត្រូវបញ្ជាក់បានសារៈខាន់អំពីការអនុវត្តន៍បញ្ចេកវិទ្យាព័ត៌មាន
នោះជាមតិចង្អុលការរបស់លោក ង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការអនុវត្តបច្ចេកវិទ្យាព័ត៌មានខេត្តត្រាវិញ នៅសិក្ខាសាលាអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងផ្នែកសុខាភិបាលត្រាវិញ បានចាត់តាំងឡើងនារសៀលថ្ងៃទី២២ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅសាលាឧត្តមសិក្សាសុខាភិបាលត្រាវិញ ជាមួយកិច្ចសហការរវាងមន្ទីរសុខាភិបាលត្រាវិញ និងក្រុមហ៊ុនចំកាត់ចែកចាយ FPT - វៀតថែល ត្រាវិញ - VNPT ត្រាវិញ។ ចូលរួមពិធីមានថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ទីរព័ត៌មាននិងទូរគមនាគម និងតំណាងជាង១០០រូប សុទ្ធតែជាអ្នកកំពុងគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាននៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាលស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
សិក្ខាសាលាលើកនេះបានចាត់តាំងឡើងដោយមានគោលបំណង រួមចំណែកអភិវឌ្ឍន៍អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងប្រតិបត្តិការសុខាភិបាល។ ទន្ទឹមនឹងនោះ រួមចំណែកបើកទូលាយក្នុងការពិនិត្យ ព្យាបាលជំងឺដោយវិធីសាស្រ្តវិជ្ជាពេទ្យទំនើប។
ស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីបណ្តាញទាំង៣ នោះគឺ FPT - វៀតថែល ត្រាវិញ - VNPT ត្រាវិញ បានចែករំលែកពីផលិតផលរបស់ខ្លួន និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានបានរចនាសម្រាប់ប្រើប្រាស់ដោយឡែកក្នុងវិស័យសុខាភិបាល រាល់ការងាយស្រួល និងជួបលំបាកពេលអនុវត្តបច្ចេវិទ្យានេះក្នុងភាពជាក់ស្តែងនៅប្រទេសវៀតណាម។
ឆ្លងតាមសិក្ខាសាលាអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងផ្នែកសុខាភិបាល មន្ទីរសុខាភិបាលត្រាវិញមានគោលបំណងនឹងរួមចំណែកលើកកំពស់មុខជំនាញ សមត្ថភាពសម្រាប់មូលដ្ឋានសុខាភិបាល សមូហភាព បុគ្គល អង្គភាពមានជាប់ទាក់ទង សំដៅជំរុញមាំប្រព័ន្ធថែទាំសុខភាព បម្រើប្រជាជនបានល្អជាង។
នៅខេត្តត្រាវិញ ចាប់តាំងពីឆ្នាំ២០១៤ មន្ទីរសុខាបានផ្សព្វផ្សាយគម្រោងការអនុវត្តបច្ចេកវិទ្យាព័ត៌មានដំណាក់ទី១ ដល់មូលដ្ឋានពិនិ្យ ព្យាបាលជំងឺចំនួន៤ នៅមន្ទីរពេទ្យស្រុកកូវង៉ាង ទីក្រុងត្រាវិញ ទីវកឹង និងកូវកែ។ គិកមកដល់ពេលនេះ មាន១០០% មូលដ្ឋានពិនិត្យ ព្យាបាលជំងឺបានបំពាក់កម្មវិធីផ្នែកទន់HIS(គ្រប់គ្រងមន្ទីរពេទ្យ)។ វិស័យបម្រុងការពារផ្សព្វផ្សាយកម្មវិធីផ្នែកទន់ដូចជា៖ គ្រប់គ្រងចាក់វ៉ាក់សាំងបង្ការបើកទូលាយ គ្រប់គ្រងជំងឺឆ្លង គ្រប់គ្រងគ្រុនឈាម។ អនុវត្តការិយាល័យអេឡិចត្រូនិច ( M – Office) បានផ្សព្វផ្សាយដល់គ្រប់អង្គភាពក្នុងផ្នែក កម្មវិធីផ្នែកទន់ច្រកទ្វាចេញចូលតែមួយ និងសេវាសាធារណៈកំពុងតែបានអនុវត្ត នឹងផ្សព្វផ្សាយទទួលសំណុំឯកសារប្រកបរបរសុខាភិបាលឯកជននៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈ ផ្សព្វផ្សាយកម្មវិធីផ្នែកទន់បម្រើដល់សកម្មភាពជំនាញ គ្រប់គ្រងគណនេយ្យ គ្រប់គ្រងទ្រព្យសម្បត្តិគ្រប់គ្រងការដេញថ្លៃ។ល។
ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២៥ផ្នែកសុខាភិបាលត្រាវិញជំរុញមាំអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅតាមអង្គភាពចំណុះ ឈានដល់រដ្ឋអំណាចអេឡិចត្រូនិច វិនិយោគប្រព័ន្ធពិនិត្យជំងឺ(Telemedicin), ជួយដល់មូលដ្ឋានធ្វើរោគវិនិច្ឆ័យបានប្រាកដបង្កើនឱកាសរស់ដល់អ្នកជំងឺ ក៏ដូចជាបង្កើនប្រសិទ្ធភាពព្យាបាល ផ្សព្វផ្សាយគម្រោងសុខាភិបាលអេឡិចត្រូនិចអនុវត្តកម្មវិធីប្រាជ្ញាសិប្បនិម្មិតក្នុងការពិនិត្យនិងព្យាបាលជំងឺ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលប្រាជ្ញាខេត្តត្រាវិញ ត្រៀមជាស្រេចសម្រាប់បដិវត្តន៍បច្ចេកវិទ្យា៤.០ ផ្សព្វផ្សាយនីតិវិធីរដ្ឋបាលឡើងសេវាសាធារណៈកម្រិត៣ និង៤ តាមការកំណត់របស់រដ្ឋាភិបាល។
ថ្លែងមតិនៅសិក្ខាសាលា អនុប្រធានគណៈកម្មាធិការប្រជានខេត្តលោក ង្វៀងទ្រុងហ្វាង ស្ងើចសរសើរពីលទ្ធផលដែលផ្នែកសុខាភិបាលត្រាវិញទទួលបាននារយៈកាលកន្លងទៅទន្ទឹមនឹងនោះ ក្នុងអំឡុងពេលខាងមុខលោកសំណូមពរដល់បណ្តាញទាំង៣ស្រាវជ្រាវប្រមូលការប្រាក់សម្រាប់មូលដ្ឋានពិនិត្យ ព្យាបាលជំងឺមានលក្ខណៈផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព។ មន្ទីរសុខាភិបាលរួសរាន់របាយការណ៍ឡើងក្រសួងសុខាភិបាលឆាប់ចេញផ្សាយកម្រិតកំណត់នេះ ទន្ទឹមនឹងនោះ ត្រូវចាត់តាំងទៅទស្សនារៀនសូត្រខេត្តនានាបានផ្សព្វផ្សាយដើម្បីដកបទពិសោធ។ បណ្តាញណាធ្វើបានរហ័ស មានប្រសិទ្ធភាពគឺជ្រើសយកបណ្តាញនោះ។
ឆ្នាំ២០១៨ មន្ទីរសុខាភិបាលខេត្តត្រូវតែអនុវត្តបានផែនការដាក់ចេញ ដល់ឆ្នាំ២០២០ អនុវត្តល្អការផ្សព្វផ្សាយរាល់គម្រោងការ។ អ្នកប្រមុខស្ថាប័ន អង្គភាពត្រូវបញ្ជាក់បានសារៈសំខាន់នៃការអនុវត្តបញ្ចេកវិទ្យាព័ត៌មានចំពោះផ្នែកសុខាភិបាល មន្ទីរសុខាភិបាលត្រូវតែបណ្តុះបណ្តាលលើកកំពស់ប្រភពធនធានមនុស្សឯកទេសរបស់កងកម្លាំងធ្វើការងារនេះ៕