កិច្ចសន្ទនាផ្សាយបន្តផ្ទាល់ «ការពារបរិស្ថាននិងទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួលនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥»
កាលពីព្រឹកថ្ងៃទី២៩ កញ្ញា គណៈសេដ្ឋកិច្ចមជ្ឈិមរួមសហករជាមួយសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញចាត់តាំងកិច្ចសន្ទនាផ្សាយបន្តផ្ទាល់ក្រោមប្រធានបទ «ការពារបរិស្ថាននិងទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួលនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥»។ សហអធិបតីកិច្ចសន្ទនាមានសាស្រ្តាចារ្យរង បណ្ឌិត វ៉ូវហាយក្វឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ, បណ្ឌិតវ៉ូវថាញ់ផុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម។ អញ្ជើញចូលរួមសិក្ខាសាលានៅមានរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ហ្វិញថាញ់ដាក, តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាខេត្តនៅតំបន់វាលរាបទន្លេគឺវឡុង បណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្រ្តចូលរួមធ្វើបទបង្ហាញ។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀនហ្វិញធៀន និងតំណាងមន្ទីរ ស្ថាប័នមានជាប់ទាក់ទង។

នៅកិច្ចសន្ទនាតំណាងបានស្តាប់បណ្តារបាយការណ៍ ធ្វើបទអន្តរាគមន៍៖ បណ្តាដំណោះស្រាយដើម្បីការពារធនធាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០, ចក្ខុវិស័យដល់ឆ្នាំ២០៤៥, វាលរាបទន្លេគឺវឡុង-បញ្ហាប្រឆោមនិងដំណោះស្រាយ, ដំណោះស្រាយបញ្ហាមួយចំនួនអំពីការពង្រីកកសិកម្មចីរភាពក្នុងបរិបទអាកាសធាតុប្រែប្រួលនៅខេត្តបេនត្រែ, The Mekong Delta coastal squeeze and solutions, ពង្រីកកសិកម្មម្ចាស់ការក្នុងបរិបទអាកាសធាតុប្រែប្រួល និងភាពប្រែប្រួលទីផ្សារ, ពង្រីកសេដ្ឋកិច្ចរង្វិលក្នុងកសិកម្មនៅតំបន់វាលរាបទន្លេគឺវឡុង រង្វិលទឹកក្នុងវិស័យចិញ្ចឹមត្រីប្រានៅតំបន់វាលរាបទន្លេគឺវឡុង, ពង្រីកសេដ្ឋកិច្ចកសិកម្មវាលរាបទន្លេគឺវឡុងសម្របជាមួយអាកាសធាតុប្រែប្រួល។

បណ្តាតំណាងបានរួមបំពេញមតិ ប្រធានបទវិទ្យាសាស្រ្តជាច្រើន និងផ្តោតទៅលើការពិភក្សាស៊ីជម្រៅពីទិសដៅពង្រីកសេដ្ឋកិច្ចរង្វិលក្នុងបរិបទអាកាសធាតុប្រែប្រួលនៅតំបន់វាលរាបទន្លេគឺវឡុង, វាយតម្លៃផលប៉ះពល់បរិស្ថាន, ទិសដៅ ដំណោះស្រាយការពារធនធាន បរិស្ថាន, រាល់បញ្ហាជួបលំបាក សាកល្បង និងសំណើរបស់មូលដ្ឋាននៅតំបន់វាលរាបទន្លេគឺវឡុង។ល។

ថ្លែងយោបល់សន្និដ្ឋានកិច្ចសន្ទនា បណ្ឌិតវ៉ូវថាញ់ផុង អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម ថ្លែងអំណរគុណនូវការយកចិត្តទុកដាក់ ចូលរួមរបស់បណ្តាអ្នកជំនាញការ អ្នកវិទ្យាសាស្រ្តបានរួមចំណែកឯកសារវិទ្យាសាស្រ្តជាច្រើន។ ទន្ទឹមនឹងនោះលោកបានសំដែងនូវការឯកភាពនឹងបណ្តាមតិ សំណើរបស់តំណាង។ បណ្តាមតិនិងបទអន្តរាគមន៍នេះជាគ្រឹះស្ថានទុកសម្រាប់បម្រើមាតិការបូកសរុបសេចក្តីសម្រេចចិត្តលេខ 21-NQ/TW របាយការណ៍ការិយាល័យនយោបាយនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291645