អនុវត្តបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្របង្វែរទម្រង់ផលិតមុខទំនិញសម្រាប់បម្រើសន្ធិសញ្ញា EVFTA
កាលពីថ្ងៃទី ១ ខែមីនា គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយជាសាធារណៈផែនការស្តីពីការអនុវត្តកម្មវិធីបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្រ ដើម្បីបង្វែប្តូទម្រង់ផលិតមុខទំនិញសម្រាប់កិច្ចសន្ធិសញ្ញាពាណិជ្ជកម្មសេរី (EVFTA)របស់ខេត្តត្រាវិញក្នុងដំណាក់កាលឆ្នាំ ២០២២ – ២០២៥។

ការអនុវត្តកម្មវិធីគឺដើម្បីផ្តោតលើការគាំទ្រការអនុវត្តបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្រដើម្បី ផលិតផលដែលមានតម្លៃកើនឡើងខ្ពស់ តម្លៃនីហរ័ណធំ មានភាពប្រកួតប្រជែង និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ គាំទ្រសហគ្រាសដើម្បីលើកកំពស់គុណភាពផលិតផល និងពង្រីកបន្ថែមផលិតផលជាច្រើនមុខទៀតមានពាណិជ្ជសញ្ញាជាតិ។ យោងតាមនោះ ផែនការនេះនឹងផ្តោតលើការអនុវត្តបណ្តាគោលដៅជាក់ស្តែងដូចជា៖ ផ្សព្វផ្សាយអនុវត្តយ៉ាងតិច ភារកិច្ចអនុវត្តបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្រចំនួន៧យ៉ាង ដើម្បីផលិតផលិតផលដែលមានតម្លៃកើនឡើងខ្ពស់ តម្លៃនីហរ័ណធំមានភាពប្រកួតប្រជែង។ អត្រានៃការចុះសម្រុងគ្នានៃការអនុវត្តប្រព័ន្ធស្តង់ដារជាតិជាមួយស្តង់ដាររបស់មូលដ្ឋានសម្រេចបានប្រហែលជា៥០% ។ ចំនួនសហគ្រាដែលគាំទ្រនូវបណ្តាដំណោះស្រាយបង្កើនទិន្នផល និងគុណភាពជារៀងរាល់ឆ្នាំកើនឡើងពី១០ដល់១៥%

ទន្ទឹមនឹងនោះ មានសហគ្រាសយ៉ាងតិចចំនួន ២០ ត្រូវបានណែនាំឲ្យអនុវត្តព្រមគ្នានូវដំណោះស្រាយលើកកំពស់ទិន្នផល គុណភាព ក្លាយជាចំណុចគំរូដើម្បីចែករំលែក និងបើកទូលាយនៅភូមិសាស្រ្តខេត្តទាំងមូលមានយ៉ាងហោចណាស់៥០% ផ្ទៃដីកសិកម្មដែលផលិតផលិតផលសំខាន់ៗនៅក្នុងភូមិសាស្រ្តខេត្តមានស្លាកសញ្ញាទទួលស្គាល់ ណែនាំភូមិសាស្ត្រ ត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ។

ទន្ទឹមនឹងនោះ ផ្សព្វផ្សាយយ៉ាងហោចនូវភារកិច្ចបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្រចំនួ១១ ដើម្បីអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញា។ គាំទ្រដើម្បីការពារស្លាកសញ្ញាមូភាពចំនួន១០ ស្លាកសញ្ញាធម្មតាចំនួន៥០ ក្បូរក្បាច់ឧស្សាហកម្មចំនួន១០ ការច្នៃប្រឌិត/ដំណោះស្រាយមានសារៈប្រយោជន៍ចំនួន៥ និងស្លាកសញ្ញាបានចុះបញ្ជីអន្តរជាតិចំនួន៥។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ គណៈកម្មាធិកាប្រជាជនខេត្តបានដាក់ចេញក្រុមភារកិច្ច ដំណោះស្រាយចំនួន ៣ ដូចជា៖ អនុវត្តបណ្តាលទ្ធផលបច្ចេកវិជ្ជា និងបច្ចេកវិទ្យាសាស្ត្រផ្លាស់ថ្មីបច្ចេកវិទ្យា លិតផលថ្មី កសាងស្តង់ដារមូលដ្ឋាន ជម្រុញការកសាង ការចុះបញ្ជីការការពារ និងទាញយកផលរូបភាពពាណិជ្ជសញ្ញានៅក្នុង និងក្រៅប្រទេស៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291476