គ្រោះមហន្តរាយពីការប្រើប្រាស់ទូរស័ព្ទចល័តពេលបើកបរទោចក្រយានយន្ត

បច្ចុប្បន្ននេះ ទូរស័ព្ទចល័តបានក្លាយជាវត្ថុភ្ជាប់នឹងខ្លួនរបស់មនុស្សភាគច្រើនមិនអាចខ្វះបាន។ ទូរស័ព្ទចល័តបច្ចុប្បន្ននេះមិនត្រឹមតែសម្រាប់ស្តាប់ ទូរស័ព្ទទាក់ទងគ្នា ថតរូប ផ្ញើសារប៉ុណ្ណោះ វានៅទាំងជាឧបករណ៍ជួយឱ្យមនុស្សយើងភ្ជាប់ជាមួយនឹងបណ្តាបណ្តាញសង្គមដូចជា៖ Facebook, Zalo, Tiktok ។ល។ ហេតុដូច្នោះ មនុស្សភាគច្រើនពេលប្រើប្រាស់ទូរស័ព្ទចល័តរាល់ពេលរាល់កន្លែង លើសពីនោះទៀតក្នុងពេលបើកបរទោចក្រយានយន្តផងដែរ ប្រការទាំងនេះបង្កប់នូវសុវត្ថិភាពពេលចូលរួមចរាចរណ៍។ សព្វថ្ងៃនេះ នៅលើបណ្តាកំណាត់ផ្លូវ យើងភាគងាយជួបប្រទះឃើញរូបភាពអ្នកដែលចូលរួមចរាចរណ៍ដោយមធ្យោបាយស្តាប់ទូរស័ព្ទបណ្តើរ ជូនពេលផ្ញើសារបណ្តើរផង។ ជំពោះអ្នកទាំងនេះ ការប្រើប្រាស់ទូរស័ព្ទចល័តពេលបើកបរទោចក្រយានយន្តចាត់ទុកជាការប្រិតសំចៃពេលវេលារបស់គេ។ ថ្វីត្បិត ការប្រើប្រាស់ទូរស័ព្ទចល័តទន្ទឹមនឹងបើកបរមធ្យោបាយក៏នាំមកបណ្តាគ្រោះថ្នាក់ធ្ងន់ធ្ងរ បង្កប់នូវមហន្តរាយពេលមានកើតឡើងករណីបះទង្គិច គ្រោះថ្នាក់ចរាចរណ៍។

ពិតជាការងារផ្សព្វផ្សាយតែងបានចាត់តាំងជាប្រចាំ ប៉ុន្តែអ្នកចូលរួមចរាចរណ៍នៅតែមិនទាន់មានការយល់ដឹងបានអំពីគ្រោះមហន្តរាយនៃការប្រើប្រាស់ទូរស័ព្ទចល័តក្នុងពេលបើកបរមធ្យោបាយបានជាមានកើតឡើងគ្រោះថ្នាក់ចរាចរណ៍ដោយសាទូរស័ព្ទចល័តជានិច្ច។

តាមការវាយតម្លៃរបស់កងកម្លាំងតម្រូតចរាចរណ៍ ទម្លាប់ប្រើប្រាស់ទូរស័ព្ទចល័តក្នុងពេលបើកបរមធ្យោបាយបង្កគ្រោះមហន្តរាយដោយមិនស្មាន់បានចំពោះអ្នកបើកបរទោចក្រយានយន្ត និងបណ្តាអ្នកនៅជុំវិញដូចជាអ្នកបើកបរមធ្យោបាយខូចសុវត្ថិភាពមិនបានយកចិត្តទុកដាក់ឃ្លាំមើលមុខមើលក្រោយ មិនអាចវិនិច្ឆ័យទាន់ពេលបណ្តាសភាពការណ៍ដែលមានកើតឡើងដោយចៃដន្យ។

តាមបណ្តាស្ថាប័នមានសមត្ថកិច្ច ក្នុងបណ្តាករណីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនមកពីមូលហេតុអាស្រ័យដោយអ្នកបើកបរខ្វះការយកចិត្តទុកដាក់ឃ្លាំមើលមុខមើលក្រោយដោយមានអត្រាខ្ពស់។ ក្នុងនោះ អំពើបើកមធ្យោបាយបណ្តើរ ស្តាប់ទូរស័ព្ទចល័តបណ្តើរ។ មិនត្រឹមតែដូច្នោះ ប្រការទាំងនេះក៏ជាអំពើខ្វះសុជីវធម៌ពេលដែលចូលរួមចរាចរណ៍ រួមចំណែកបង្កលក្ខណៈឱ្យឧក្រឹដ្ឋជនប្លន់ធ្វើសកម្មភាពផង។ ទន្ទឹមនឹងនោះ គឺជាអំពើល្មើសច្បាប់សន្តិសុខសណ្តាប់ធ្នាប់ចរាចរណ៍ទៀតផង។

យោងតាមអនុប្រយោគ a ខ្ទង់ទី ៤ និង អនុប្រយោគ b អនុប្រយោគ c ខ្ទង់ទី  ១១ មាត្រាទី ៥ របស់អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP (កែប្រែ បំពេញបន្ថែមនៅនឹងអនុប្រយោគ c អនុប្រយោគ d ខ្ទង់ទី  ៣៤ មាត្រាទី ២ របស់អនុក្រឹត្យលេខ ១២៣/ ២០២១/NĐ-CP) បានកំណត់ចំពោះអ្នកបើកបរទោចក្រយានយន្ត៖ ចំពោះមនុស្សបើកបរទោចក្រយានយន្តឬបណ្តាប្រភេទទោចក្រយានយន្តដែលមានអំពើប្រើទូរស័ព្ទចល័តដោយដៃក្នុងពេលបើកបរមធ្យោបាយតាមផ្លូវគឺត្រូវពិន័យប្រាក់ពី២- ៣ លានដុង។ ត្រង់អនុប្រយោគ h ខ្ទង់ទី  ៤ និងអនុប្រយោគ b អនុប្រយោគ c ខ្ទង់ទី ១០ មាត្រាទី ៦ របស់អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP (កែប្រែ បំពេញបន្ថែម (អនុប្រយោគ g ខ្ទង់ទី ៣៤ និងអនុប្រយោគ c ខ្ទង់ទី ៣៥ មាត្រាទី ២  របស់អនុក្រឹត្យលេខ ១២៣ /២០២១/NĐ-CP) កំណត់ចំពោះអ្នកបើកបរទោចក្រយានយន្ត៖ ចំពោះអ្នកបើកបរទោចក្រយានយន្ត (ព្រមទាំងទោចក្រយានអាគុយ) បណ្តាប្រភេទប្រហាក់ប្រហែលទោចក្រយានយន្តដែលមានអំពើប្រើប្រាស់ទូរស័ព្ទចល័ត សម្ភារសូរសៀងសម្លេង វាលែងតែសម្ភារជំនួយសោតបសាទគឺត្រូវពិន័យពី ៨០០.០០០-០១ លានដុង។ ក្រៅពីការពិន័យប្រាក់ អ្នកបើកបរទោចក្រយានយន្តឬបណ្តាមធ្យោបាយប្រហាក់ប្រហែលទោចក្រយានយន្តបំពានអាចនឹងត្រូវពិន័យដោយរូបភាពបំពេញបន្ថែមដូចជា៖ដកហូតលិខិតបើកបរពី ១-៣ ខែ ប្រសិនបើអនុវត្តអំពើបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវដកហូតសិទ្ធិប្រើប្រាស់លិខិតបើកបរពី ២-៤ ខែ។

យោងតាមអនុប្រយោគ h ខ្ទង់ទី ១ មាត្រាទី ៨ របស់អនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP កំណត់ចំពោះអ្នកបើកបរទោចក្រយាន ទោចក្រយានអាគុយដែលប្រើប្រាស់ទូរស័ព្ទចល័តត្រូវពិន័យប្រាក់ពី ៨០.០០០-១០០.០០០ ដុង។

បច្ចុប្បន្ននេះ រួមជាមួយនឹងការផ្ទុះឡើងរបស់បច្ចេកវិទ្យាព័ត៌មាន បណ្តាទូរស័ព្ទចល័តពីមួយថ្ងៃកាន់តែសាយភាយច្រើន វាក្លាយជាមធ្យោបាយទំនាក់ទំនងរវាងមនុស្ស និងមនុស្សប្រចាំថ្ងៃ ប៉ុន្តែក៏ត្រូវបានប្រើប្រាស់ត្រឹមត្រូវតាមកាលទេសៈ។ ការចូលរួមចរាចរណ៍គប្បីត្រូវមានការប្រមូលផ្តុំខ្ពស់ ប្រការដែលបើកបរមធ្យោបាយបណ្តើរ ស្តាប់ទូរស័ព្ទចល័តបណ្តើរងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍គួរឱ្យសោកស្តាយ។ អាស្រ័យហេតុនោះ ប្រជាជនយើងគ្រប់គ្នាពេលចូលរួមចរាចរណ៍គប្បីត្រូវមានស្មារតី ប្រុងប្រយ័ត្ន លុបចោកទម្លាប់ដ៏គ្រោះថ្នាក់ទាំងនេះដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនផង និងបណ្តាអ្នកជុំវិញយើងផង។ គ្មានសម្លេងទូរស័ព្ទចល័តឬសារទូរស័ព្ទណាដែលមានតម្លៃជាងអាយុជីវិតរបស់យើងឡើយ។ ដើម្បីធានាសុវត្ថិភាពក្នុងពេលចូលរួមចរាចរណ៍ អ្នកបើកបរមធ្យោបាយដាច់ខាត់មិនគប្បីបើកបរបណ្តើរ ស្តាប់ទូរស័ព្ទចល័តបណ្តើរឬឡើងបណ្តាញសង្គមឡើយ ប្រសិនបើចងស្តាប់ទូរស័ព្ទចល័តគឺត្រូវបញ្ឈប់ទោចក្រយានយន្តដើម្បីទទួលទូរស័ព្ទ ដើម្បីធានាមហន្តរាយគ្រោះថ្នាក់គួរឱ្យសោកស្តាយដែលមានកើតឡើង៕ ប្រែសម្រួល៖ស.ហ

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 76
  • ថ្ងៃនេ: 2683
  • ក្នុងសប្តាហ៍: 9,667
  • ទាំងអស់: 1,109,838