ជនរួមជាតិខ្មែរខេត្តត្រាវិញលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ប្រឆាំងការញុះញង់មួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្ត
ត្រាវិញជាខេត្តមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ដោយមាន ៣១៨.២៣១ នាក់ ស្មើ ៣១,៥៣% នៃចំនួនប្រជាជនទូទាំងខេត្ត។ ជនរួមជាតិខ្មែរនៅខេត្តត្រាវិញមានទឹក ចិត្តស្នេហាជាតិ មានឆន្ទៈបដិវត្តន៍យ៉ាងអង់អាចក្លាហាន។ ក្នុងសម័យតស៊ូប្រឆាំងបារាំង និងអាមេរិកឈ្លានពាន ជនរួមជាតិខ្មែរខេត្តត្រាវិញបានប្រកៀកស្មាជាមួយជនជាតិកិ ញ-ចិនតស៊ូដណ្ដើមយកឯករាជ្យ សេរីភាព ឯកភាពប្រទេសជាតិ។ ក្រោយពេលប្រទេ សមានសន្តិភាព ជនរួមជាតិខ្មែរខិតខំជម្នះរាល់ការលំបាក ស្វាហាប់ក្នុងការពលកម្មផលិត អនុវត្តការផ្លាស់ប្ដូរថ្មី និងបុព្វហេតុឧស្សាហូបនីយកម្ម ភាវូបនីយកម្មប្រទេសជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងការពារមាតុភូមិ។ 

ស្មារតី និងឆន្ទៈនោះបានចាប់ផ្ដើមពីការយល់ដឹងរបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម ជនរួមជាតិខ្មែរនៅខេត្តត្រាវិញនិយាយដោយឡែកចាត់ទុកប្រទេសវៀតណាមជាកន្លែងចាប់បដិសន្ធិ ជាមាតុភូមិវិសេសវិសាលរបស់ខ្លួន ដូច្នោះហើយត្រូវបញ្ចេញកម្លាំងការពារ និងកសាងឲ្យកាន់តែសម្បូររុងរឿង។ ស្មារតី និងឆន្ទៈទាំងនោះនៅទាំងចាប់ផ្ដើមពីគោលមាគ៌ា គោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋយើងចំពោះបណ្ដាជនជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរ។ ចាប់តាំងពីបានប្រសូត្រ និងក្នុងដំណាក់កាលដឹកនាំបដិវត្តន៍វៀតណាម បក្សកុម្មុយនិស្ដវៀតណាមតែងមានគោលការណ៍ “អនុវត្តគោលនយោបាយសមភាព សាមគ្គី គោរព និងជួយគ្នារវាងបណ្ដាជនជាតិ បង្កគ្រប់លក្ខណៈដើម្បីបណ្ដាជនជាតិរួម គ្នាអភិវឌ្ឍ ផ្សារភ្ជាប់ស្អិតល្មួតជាមួយការអភិវឌ្ឍរួមរបស់សហគមន៍ជនជាតិវៀតណាម”។ តាមរបាយការណ៍នយោបាយមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សអះអា ងថា៖ “ធានាឲ្យបណ្ដាជនជាតិមានសមភាព សាមគ្គី គោរព ជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍ”។ បណ្ដាទស្សនៈ គោលការណ៍ របស់បក្សបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ (ឆ្នាំ ១៩៤៦ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩២ និងឆ្នាំ ២០១៣)។ ជាក់ស្ដែងគឺធម្មនុញ្ញឆ្នាំ ២០១៣ ត្រង់មាត្រាទី ៥ កំណត់ក្នុងអនុមាត្រាទី ២ “បណ្ដាជនជាតិសមភាព សាមគ្គី គោរព និងជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍ ហាមរាល់ទង្វើរើសអើង បែងចែកជនជាតិ”។ ក្នុងអនុមាត្រា ទី ៣ “បណ្ដាជនជាតិមានសិទ្ធិប្រើភាសា អក្សរសាស្រ្ត អភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ពង្រីកទំនៀម ទម្លាប់ ប្រពៃណី និងវប្បធម៌របស់ខ្លួន” ។ ក្នុងអនុមាត្រាទី ៤ “រដ្ឋអនុវត្តគោលនយោបាយ អភិវឌ្ឍគ្រប់វិស័យ និងបង្កលក្ខណៈដើម្បីបណ្ដាជនជាតិភាគតិចពង្រីកកម្លាំងផ្ទៃក្នុងចូល រួមអភិវឌ្ឍប្រទេសជាតិ”។

ក្នុងបណ្ដាឆ្នាំកន្លង អនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនរួម ជាតិខ្មែរ គណៈកម្មាធិការបក្សខេត្តត្រាវិញធ្វើលម្អិតជាបណ្ដាសេចក្ដីសម្រេចចិត្ត ដូចជា សេចក្ដីសម្រេចចិត្តលេខ ០១ លេខ ០៦ លេខ ០៣ ស្ដីពីបន្តអភិវឌ្ឍគ្រប់វិស័យក្នុងតំប ន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ អនុវត្តសេចក្ដីសម្រេចចិត្តទាំងនោះ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែរខេត្ត ត្រាវិញសន្សឹមៗបានលំនឹង ជីវភាព សម្ភារ ស្មារតីរបស់ជនរួមជាតិខ្មែរតែងបានលើកស្ទួយ។ ហេដ្ឋារចនាសម្ព័ន្ធបន្តបានវិនិយោគកសាង បង្កើនអត្រាគ្រួសារប្រើប្រាស់អគ្គិសនី ទឹកស្អាត ទឹកស្របអនាម័យ។ វិស័យវប្បធម៌ សង្គមបានយកចិត្តទុកដាក់អនុវត្ត។ ទំនៀ មទម្លាប់ អត្តសញ្ញាណវប្បធម៌ល្អប្រពៃរបស់ជនរួមជាតិខ្មែរបានអភិរក្ស និងអភិវឌ្ឍ។ ជំនឿសាសនាបានគោរព សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបានធានា ប្រព័ន្ធនយោបាយបានពង្រឹង និងរៀបចំតាមទិសដៅស្អាតស្អំ រឹងមាំ។

ទន្ទឹមនឹងបណ្ដាលទ្ធផលដែលសម្រេចបានក៏នៅមានចំណុចអន់ខ្សោយមួយចំនួន៖ សេដ្ឋកិច្ចមានការរីកចម្រើនប៉ុន្តែនៅយឺតអាស្រ័យដោយជះឥទ្ធិពលពីគ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃ អាសន្នរោគ។ល។ បណ្តាលឲ្យការផលិត ជីវភាពរបស់គ្រួសារមាមីងមួយចំនួននៅជួបការលំបាក អត្រាគ្រួសារក្រីក្រ ជិតក្រនៅខ្ពស់ សណ្ដាប់ធ្នាប់សង្គមកន្លែងខ្លះនៅស្មុគស្មាញ។ ឆ្លៀតឱកាសបញ្ហានោះ បណ្ដាអានុភាពជាអមិត្តបាននិងកំពុងមានសកម្មភាពប្រឆាំងបំផ្លាញរដ្ឋយើងដោយល្បិចកលពិសពុលជាច្រើន។ ពួកវាឆ្លៀតយកបញ្ហារំសាយទីធ្លាសំណង់ដើម្បីកសាងបណ្ដាសំណង់សាធារណៈប្រយោជន៍ (ផ្លូវគមនាគមន៍ មន្ទីរពេទ្យ ស្ពានដាយង៉ាយ។ល។) តាមរយៈការដែលរដ្ឋអំណាច តុលាការដោះស្រាយករណីប្ដឹងតវ៉ា អំពីបញ្ហាដីធ្លីមួយចំនួនក្នុងវង្សត្រកូល ឬក៏ដណ្ដើមដីធ្លីរវាងប្រជាជន និងវត្តអារាម។ល។ ដើម្បីញុះញង់ ថ្កោលទោសរដ្ឋអំណាចថាប្លន់ដីរបស់ជនរួមជាតិខ្មែរ មួលបង្កាច់ការរុះរើ ក្លោងទ្វារ (អាស្រ័យទ្រុឌទ្រោមអាចនឹងបាក់រលំអន្តរាយដល់អាយុជីវិតអ្នកចូលរួមធ្វើចរាចរ) គឺប៉ះពាល់ដល់កេតិកភ័ណ្ឌវប្បធម៌របស់ជនរួមជាតិខ្មែរ។ល។

ដើម្បីតស៊ូរួមចំណែករក្សាស្ថិរភាពសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម លើភូមិសាស្រ្តខេត្តត្រាវិញនិយាយដោយឡែក បណ្ដាខេត្តនៅតំបន់តីណាមបូនិយាយរួម បណ្ដាថ្នាក់ បណ្ដាផ្នែកគប្បីជំរុញមាំការផ្សព្វផ្សាយទស្សនៈ គោលនយោបាយជនជាតិ សាសនារបស់បក្ស រដ្ឋ ជាក់ស្ដែងគឺសារាចរលេខ ១៩-CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ របស់គណៈលេខាមជ្ឈិមបក្ស (នីតិកាលទី ១២) ស្ដីពីបង្កើនការងារនៅតំបន់ ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី អនុក្រឹត្យលេខ ០៦- NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត (នីតិកាលទី ១១) ស្ដីពីបន្តអភិវឌ្ឍគ្រប់វិស័យ តំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ បញ្ចេញកម្លាំងពង្រីកសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាព សម្ភារ ស្មារតីរបស់ជនរួមជាតិ ខ្មែរ អភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ ជីវភាព សម្ភាររបស់ជនរួមជាតិ កសាងការ សាមគ្គី ជួយគ្នាទៅវិញទៅមករវាងបណ្ដាជនជាតិខ្មែរ-កិញ-ចិននៅលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយច្បាស់អំពីល្បិចកលពិសពុលរបស់បណ្ដាអានុភាពជាអមិត្តដល់ជនរួមជាតិ កម្មាភិបាល បក្ខជន និងព្រះសង្ឃ។

ជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្ន មិនស្ដាប់បង្គាប់ មិនជឿ មិនធ្វើតាមពាក្យញុះញង់របស់ខ្មាំង។ ម្ចាស់ការ និងប្ដេជ្ញាតស៊ូបដិសេធ ធ្វើឲ្យបរាជ័យរាល់ល្បិចកលឆ្លៀតឱកាសយកបញ្ហាជនជាតិ សាសនាប្រឆាំងរបស់បណ្ដាអានុ ភាពជាអមិត្ត រក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត៕ កាសែតត្រាវិញ

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816