ប្រើប្រាស់សំបុត្រស្នាមដោយមិនទាន់បានស្ថាប័នសមត្ថកិច្ចផ្តល់សិទ្ធគឺបំពានច្បាប់

នារយៈកាលកន្លងហើយនៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា Zalo Facebook ជាដើម បានបង្ហាញខ្លួនជាសាធារណៈបណ្តាសេវាកម្មឯកទេសក្នុងការផ្តល់ និងធ្វើក្លែងបន្លំបណ្តាសំបុត្រស្នាម ដោយមិនទាន់បានស្ថាប័នសមត្ថកិច្ចផ្តល់សិទ្ធមានដូចជា៖ ប័ណ្ណបើកបរ ប័ណ្ណទទួលស្គាល់ចុះឈ្មោះយានយន្ត ប័ណ្ណទទួលស្គាល់សុវត្ថិភាពបច្ចេកទេស និងការការពារបរិស្ថានមធ្យោបាយបើកបរផ្លូវគោក។ល។

 

ស្វែងរកព័ត៌មានអំពីប័ណ្ណបើកបរតាមអ៊ីនធឺណិត

ចាប់តាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ឆ្លងតាមរយៈការចុះល្បាត ត្រួតពិនិត្យ និងដោះស្រាយការបំពានច្បាប់ចរាចរណ៍ ការិយាល័យនគរបាលរាចរណ៍ខេត្តបានរកឃើញ ៣.៤៨៣ករណី គ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរមិនត្រឹមត្រូវ ប្រើប្រាស់សំបុត្រស្នាមដោយមិនទាន់បានស្ថាប័នសត្ថកិច្ចផ្តល់សិទ្ធ

យោងតាមបទប្បញ្ញត្តិនៃក្រិត្យលេខ១00/២០១៩/ND-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៩ របស់រដ្ឋាភិបាលបានបទប្បញ្ញត្តិស្តីពីការពិន័យចំពោះការបំពានរដ្ឋបាលក្នុងវិស័យចរាចរណ៍ផ្លូវគោក និងផ្លូវដែក (កែប្រែ បំពេញបន្ថែមនៅអនុក្រឹត្យលេខ ១២៣/២០២១/NĐ-CP ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋាភិបាល) យោងទៅតាមលក្ខណៈ កម្រិតបំពាន អំពើប្រើប្រាស់សំបុត្រស្នាមដោយមិនទាន់បានស្ថាប័នសមត្ថកិច្ចផ្តល់អាចត្រូវនុវត្តផាកពិន័យរដ្ឋបាល ឬផាកពិន័យព្រហ្មទណ្ឌដូចខាងក្រោម៖

នៅថាខ័ណ្ឌទី១១ មាត្រាទី២ អនុក្រឹត្យលេខ ១២៣/២០២១/NĐ-CP ដាក់ចេញបទប្បញ្ញត្តិថ្មីអំពីកម្រិតផាកពិន័យចំពោះអ្នកបើកបរយានយន្ត និងយានជំនិះដែលស្រដៀងនឹងរថយន្តបំពានលក្ខណៈលើប័ណ្ណបើកបរដូចតទៅ៖ ផាកពិន័យប្រាក់ពី.០០០.០០០-.០០០.០០០ដុង ចំពោះអ្នកបើកបររថយន្ត ត្រាក់ទ័រ និងយានជំនិះដែលស្រដៀងនឹងរថយន្តបំពានលើអំពើប្រើប្រាស់ប័ណ្ណបើកបរមិនស្របច្បាប់ ផាកពិន័យប្រាក់ពី ១០.០០០.០០០ ដុង ដល់ ១២.០០០.០០០ ដុង ត្រូវផាកពិន័យចំពោះអ្នកបើកបររថយន្ត ត្រាក់ទ័រ និងយានជំនិះដែលប្រព្រឹត្តល្មើសនឹងមិនមានប័ណ្ណបើកបរ ឬប្រើប្រាស់ប័ណ្ណបើក ដោយមិនទាន់បានស្ថាប័នសមត្ថកិច្ចផ្តល់សិទ្ធ ឬប្រើប្រាស់ប័ណ្ណបើកបរត្រូវលប់ចោល

យោងតាមបទប្បញ្ញត្តិនៃមាត្រាលេខ ៣៤១ នៃក្រិត្យច្បាប់ព្រហ្មទណ្ឌ ឆ្នាំ២០១៥ (កែប្រែ និងបំពេញបន្ថែមក្នុងឆ្នាំ ២០១៧) គឺអ្នកដែលក្លែងបន្លំត្រាសារផ្សេងទៀតរបស់ស្ថាប័ន អង្គការ ឬប្រើប្រាស់ត្រា ឯកសារនោះអនុវត្តអំពើខុសច្បាប់អាចនឹងត្រូវពិន័យជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានដុង អាស្រ័យលើលក្ខណៈ និងភាពធ្ងន់ធ្ងរ។

ពីព្រោះហេតុនេះ ប្រជាជនមិនត្រូវទិញ លក់ ប្រើប្រាស់សំបុត្រស្នាមដោយមិនទាន់បានស្ថាប័នសមត្ថកិច្ចផ្តល់ មិនជួយកម្លាំងដល់បណ្តាមុខសញ្ញាធ្វើបន្លំឯកសារ ទន្ទឹមនឹងនោះផ្សព្វផ្សាយ ចលនាដល់សាច់ញាតិ មិត្តភ័ក្រ គោរពត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ សកម្មបរិហារចំពោះអំពើទិញ លក់ និងប្រើប្រាស់ឯកសារដែលមិនបានស្ថាប័នសមត្ថកិច្ចផ្តល់សិទ្ធ

ផាមហឺន-មិញទ្រី

 

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 95
  • ក្នុងសប្តាហ៍: 4,091
  • ទាំងអស់: 1,235,629