សន្និបាតទូទាំងប្រទេសបូកសរុបលទ្ធផលការងារត្រួតពិនិត្យ ឃ្លាំមើល

កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមចាត់តាំង សន្និបាតទូទាំងប្រទេសបូកសរុបលទ្ធផលការងារត្រួតពិនិត្យ ឃ្លាំមើលរបស់បក្ស៦ ខែដើមឆ្នាំ និងផ្សព្វផ្សាយភារកិច្ចសម្រាប់ ៦ ខែចុងឆ្នាំ ២០២៣។ សមមិត្ត ត្រឹងកឹមតូ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ជាមួយ ៦៩ មណ្ឌលក្នុងទូទាំងប្រទេស។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការត្រួតពិនិត្យ ឃ្លាំមើលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត។ 

ទិដ្ឋភាពអង្គសន្និបាតខេត្តត្រាវិញ

គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ដំណើរការត្រួតពិនិត្យអង្គការចាត់តាំងបក្សជិត ១៩.៥០០ កន្លែង និងបក្ខជនជាង ១០០.០០០ រូប ឆ្លងតាមនោះសន្និដ្ឋានអង្គការចាត់តាំងបក្សចំនួន ៥០៥កន្លែង និងបក្ខជនជាង.៧០០ រូបមានការបំពាន គុណវិបត្តិត្រូវអនុវត្តដាក់ពិន័យអង្គការចាត់តាំងបក្សចំនួន ០៣ កន្លែង និងបក្ខជនចំនួន ១៧ រូប។ ទន្ទឹមនឹងនោះ គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ត្រួតពិនិត្យនៅពេលមានសញ្ញាបំពានចំពោះអង្គការចាត់តាំងបក្សជាង ៩០០ កន្លែង និងបក្ខជនជាង.០០០ រូបសន្និដ្ឋានមានអង្គការចាត់តាំងបក្សជាង ៦៤៨ កន្លែង និងបក្ខជនជិត .៥០០ រូបបំពាន គុណវិបត្តិ។

អំពីអនុវត្តពិន័យ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងសាខាបក្សអនុវត្តពិន័យអង្គការចាត់តាំងបក្សចំនួន ១៨២ កន្លែង និងបក្ខជនជាង.០០០នា រូប គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់អនុវត្តពិន័យអង្គការចាត់តាំងបក្សចំនួន ៩២ កន្លែង និងបក្ខជនជិត.៩០០ រូប។ ខ្លឹមសារនៃការបំពានភាគច្រើនគឺ ការអនុវត្តន៍ល័ក្ខការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ និងបែបបទធ្វើការ អំពីការងារកម្មាភិបាល ខ្វះការទទួលខុសត្រូវ បន្ធូរបន្ថយមិនយកចិត្តទុកដាក់ដឹកនាំ ចង្អុលការ ខ្វះការត្រួតពិនិត្យ សង្កេតទុកឲ្យមានកើតឡើងការបំពានក្នុងការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ធនធាន រ៉ែ ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ។ល។ ក្នុងការងារឃ្លាំមើល គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ឃ្លាំមើលអង្គការចាត់តាំងបក្សជាង ១២.៤០០ កន្លែង និងបក្ខជនជាង ៤៤.៧០០ រូប គណៈកម្មាធិការបក្សត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ឃ្លាំមើលអង្គការចាត់តាំងបក្សជាង.៩០០កន្លែង និងបក្ខជនជាង ១២.០០០ រូប។

ដោយឡែកនៅនឹងខេត្តត្រាវិញ កន្លងហើយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តតែងយកចិត្តទុកដាក់ការដឹកនាំ ចង្អុលការគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ ចាត់តាំងអនុវត្តល្អខ្លឹមសារកម្មវិធី ផែនការត្រួតពិនិត្យ ឃ្លាំមើលដែលបានដាក់ចេញ។ ម្ចាស់ការអនុវត្តភារកិច្ចត្រួតពិនិត្យ ឃ្លាំមើលជារើយៗ និងឯកទេស បទចំពោះអង្គការចាត់តាំងបក្ស បក្ខជន។ ទន្ទឹមនឹងនោះចង្អុលការក្តាប់ស្ថានភាព ដោះស្រាយលិខិតប្តឹងតវ៉ា ថ្កោលទោស តិទៀន ពិនិត្យវិនិច្ឆ័យពិន័យម៉ឺងម៉ាត់ចំពោះអង្គការចាត់តាំងបក្ស បក្ខជនដែលមានគុណវិបត្តិ បំពានយ៉ាងត្រឹមត្រូវតាមសេចក្តីកំណត់។

ចង្អុលការភារកិច្ចសំខាន់សម្រាប់ ០៦ ខែចុងឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម ត្រឹងកឹមតូ សំណូមពរគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស គណៈកម្មាធិការត្រួតពិនិត្យគ្រប់លំដាប់ថ្នាក់គប្បីជ្រួតជ្រាបជ្រាលជ្រៅជាងទៀត ដើម្បីសាមគ្គីអនុវត្តភារកិច្ច បន្តលើកកម្ពស់ការយល់ដឹង ភារកិច្ចទទួលបន្ទុក និងចង្អុលការថ្នាក់ក្រោមអនុវត្តការងារត្រួតពិនិត្យ ឃ្លាំមើលដោយម្ចាស់ការជាប្រចាំ បន្តធ្វើសេនាធិការកសាង សុក្រិតលទ្ធិគ្រប់គ្រងស្តីពីការងារត្រួតពិនិត្យ ឃ្លាំមើលធានាវិទ្យាសាស្រ្ត ជិតស្និទ្ធ ព្រមគ្នា សមស្របជាមួយលក្ខណៈជាក់ស្តែង និងផ្សព្វផ្សាយរចនាបទត្រួតពិនិត្យសមត្ថកិច្ច ។ សកម្មធ្វើសេនាធិការ និងចាត់តាំងអនុវត្តលើគ្រប់វិស័យនៃបណ្តាភារកិច្ចត្រឹមត្រូវតាមសេចក្តីកំណត់របស់លក្ខន្តិកបក្ស និងភារកិច្ចដែលគណៈកម្មាធិការបក្សប្រគល់ជូន អនុវត្តម៉ឺងម៉ាត់សេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការបង្ការ ប្រឆាំងអំពើពុករលួយ អសកម្ម បន្តពង្រឹង និងលើកកម្ពស់គុណភាពកងជួរកម្មាភិបាលត្រួតពិនិត្យ ឃ្លាំមើលគ្រប់លំដាប់ថ្នាក់រឹងមាំ។ ទន្ទឹមនឹងនោះបង្កើនការចង្អុលការដើម្បីបង្កភាពវិវឌ្ឍន៍យ៉ាងសកម្ម ច្បាស់លាស់ជាងទៀតក្នុងទូទាំងផ្នែក ជម្នះស្ថានភាពជួយបិទបាំង យោគយល់ គេចវេះនៅតាមមូលដ្ឋាន ស្ថាប័ន អង្គភាព៕

ស្វឹងខា-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 11
  • ថ្ងៃនេ: 109
  • ក្នុងសប្តាហ៍: 4,105
  • ទាំងអស់: 1,235,643