07/07/2023
បង្កើនការបង្ការ ប្រឆាំងនឹងការជួញដូរមនុស្ស និងផ្សព្វផ្សាយអនុវត្ត បណ្តាសកម្មភាពចូលរួមជ្រោមជ្រែង "ទិវាប្រជាជនទាំងមូលចូលរួម បង្ការប្រឆាំងការជួញដូរមនុស្ស ថ្ងៃទី ៣០ ខែកក្កដា"
កាលពីថ្ងៃទី៦ ខែកក្កដា គណៈចង្អុលការបង្ការ ប្រឆាំងឧក្រិដ្ឋជន អបាយមុខសង្គម និងកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខខេត្តរបស់ខេត្ត បានចេញសារលិខិតជាផ្លូវការលេខ៤៦/BCĐ ស្តីពីបង្កើនការបង្ការ ប្រឆាំងនឹងការជួញដូរមនុស្ស និងផ្សព្វផ្សាយ អនុវត្តបណ្តាសកម្មភាពចូលរួមជ្រោមជ្រែង "ទិវាប្រជាជនទាំងមូលចូលរួមបង្ការប្រឆាំងនឹងការជួញដូរមនុស្ស -ថ្ងៃទី ៣០ ខែកក្កដា"
រូបភាពតែលលំអ
យោងតាមនោះ គណៈចង្អុលការខេត្តសំណូមពរដល់បណ្តាមន្ទីរ ផ្នែក ស្ថាប័ន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងជំរុញមាំបណ្តាសកម្មភាពផ្សព្វផ្សាយចូលរួមជ្រោមជ្រែង "ទិវាប្រជាជនទាំងមូលចូលរួមបង្ការប្រឆាំងនឹងការជួញដូរមនុស្ស- ថ្ងៃទី ៣០ ខែកក្កដា" ពិសេសគឺនៅតាមភូមិសាស្រ្តសំខាន់ៗ ស្មុគស្មាញពីសន្តិសុខសណ្តាប់ធ្នាប់ តំបន់ព្រំដែនដែលមានជនជាតិភាគតិចរស់នៅច្រើន។ល។
បង្កើនការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបណ្តាសកម្មភាពចូលរួមជ្រោមជ្រែង "ទិវាពិភពលោកបង្ការប្រឆាំងនឹងការជួញដូរមនុស្ស» "ទិវាប្រជាជនទាំងមូលចូលរួមបង្ការប្រឆាំងការជួញដូរមនុស្ស- ថ្ងៃទី ៣០ ខែកក្កដា" ចាប់តាំងពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ បូកសរុបស្ថានភាព និងរបាយការណ៍ពីលទ្ធផលអនុវត្តជូនគណៈចង្អុលការខេត្ត (ដែលឆ្លងតាមរយៈនគរបាលខេត្ត) យ៉ាងយូរបំផុតក្នុងថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣។
នគរបាលខេត្តម្ចាស់ការធ្វើសេនាធិការជាមួយគណៈចង្អុលការខេត្តដើម្បីផ្សព្វផ្សាយ ចង្អុលការនគរបាលបណ្តាអង្គភាព មូលដ្ឋានអនុវត្តមានប្រសិទ្ធភាពពីការងារបង្ការ ប្រឆាំងនឹងការជួញដូរមនុស្ស ដូចជាឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ កសាង រក្សា បើកទូលាយបណ្តាទម្រង់ធ្វើសកម្មភាពការពារសន្តិសុខមាតុប្រទេស និងបង្ការ បង្ក្រាបឧក្រិដ្ឋជន។ កំណត់ភូមិសាស្ត្រសំខាន់ៗ និងមានការស្មុគស្មាញដើម្បីម្ចាស់ការបង្ការបានមុន ពីចម្ងាយ ដំណើរការពិនិត្យឡើងវិញ ការត្រួតពិនិត្យរដ្ឋបាលចំពោះគ្រឹះស្ថានអាជីវកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា។ល។ និងទីកន្លែងដែលឧក្រិដ្ឋជនងាយប្រព្រឹត្តបទល្មើស។ បើកយុទ្ធនាការកំពូលវាយប្រហាបង្ក្រាបបទល្មើសជួញដូរមនុស្សនៅលើភូមិសាស្រ្តខេត្តតាំងពីនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ និងជំរុញការស៊ើបអង្កេតពិនិត្យ ផ្តើមនីតិវិធីកាត់ទោសចំពោះបណ្តាករណីជួញដូរមនុស្សនៅលើភូមិសាស្រ្តខេត្ត។
គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស និងរដ្ឋអំណាចផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាគោលការណ៍ពង្រីកសេដ្ឋកិច្ច-សង្គម បង្កើនការពង្រឹងការពារជាតិ សន្តិសុខ នៅតាមតំបន់ព្រំដែនរបស់ខេត្ត សហការជាមួយកងកម្លាំងនគរបាលខេត្ត ដើម្បីអនុវត្តល្អការងារសន្តិសុខ សណ្តាប់ធ្នាប់ គ្រប់គ្រងលំនៅឋាន និងគ្រប់គ្រងជនបរទេសនៅតាមព្រំដែនសមុទ្រ។ ទប់ស្កាត់ការចេញ-ចូលដោយខុសច្បាប់ ស៊ើបអង្កេត និងមានផែនការទប់ស្កាត់ ប្រឆាំងនឹងការជួញដូរមនុស្សឆ្លងព្រំដែន។ល។ ផ្សព្វផ្សាយមានប្រសិទ្ធភាពបណ្តាវិធានការ ដើម្បីរកឃើញ និងតស៊ូប្រឆាំងជាមួយឧក្រិដ្ឋជន អនុវត្តការងារទទួល បញ្ជាក់ ការពារ និងឧបត្ថម្ភដល់ជនរងគ្រោះដែលបានជួយសង្គ្រោះ។ (ប្រសិនមាន)។
មន្ទីរព័ត៌មាន និងទូរគមនាគមន៍ កាសែតត្រាវិញ ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ត្រាវិញ គប្បីមានផែនការកំពូលផ្សព្វផ្សាយឃោសនា ផ្សព្វផ្សាយព័ត៌មានពីវិធីសាស្ត្រ និងកលល្បិចឧក្រិដ្ឋជន និងការងារទប់ស្កាត់ តស៊ូប្រឆាំងនឹងការជួញដូរមនុស្ស ម្ចាស់ការកសាង ចុះផ្សាយបណ្តាបទយកការណ៍ ដំណឹងអំពីប្រធានបទទប់ស្កាត់ ប្រឆាំងនឹងការជួញដូរមនុស្ស។ ជូនព័ត៌មានទៅប៉ុស្តិ៍ទូរស័ព្ទជាតិការពារកុមារ និងខ្សែទូរស័ព្ទទាន់ហេតុការណ៍ដើម្បីប្រឹក្សា ណែនាំ និងឧបត្ថម្ភដល់ជនរងគ្រោះក្នុងករណីការជួញដូរមនុស្ស (ប៉ុស្តិ៍ទូរស័ព្ទជាតិលេខ ១១១)។
មន្ទីរអប់រំ-បណ្តុះបណ្តាលបន្តចង្អុលការជំរុញមាំបណ្តាសកម្មភាពផ្សព្វផ្សាយអំពីការបង្ការ ប្រឆាំងនឹងការជួយដូរមនុស្សដល់សិស្សដោយឆ្លងតាមការ ជ្រើសរើស និងទាញយកព័ត៌មាននៅលើបណ្តាញសង្គមដែលមានប្រសិទ្ធភាព និងប្រុងប្រយ័ត្នខ្ពស់ជាមួយល្បិចកលបោកបញ្ឆោត ល្បួងលួងលោមរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស។
គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការដល់បណ្តាការិយាល័យ ផ្នែក ស្ថាប័នស្រុក គណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់ ទីប្រជុំជនចាត់តាំងបណ្តាសកម្មភាពចូលរួមជ្រោមជ្រែង "ទិវាប្រជាជនទាំងមូលចូលរួមបង្ការប្រឆាំងនឹងការជួញដូរមនុស្ស-ថ្ងៃទី ៣០ ខែកក្កដា" ឆ្នាំ២០២៣។ យកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាពីពលកម្ម ការងារធ្វើជូនបណ្តាក្រុមមុខសញ្ញាដែលមានហានិភ័យខ្ពស់ ងាយរងការបោកបញ្ឆោតពីមុខសញ្ញាជួញដូរមនុស្សដូចជាអ្នកដែលស្ថិតក្នុងអាយុពលកម្ម ប៉ុន្តែត្រូវដាច់អាជីព គ្មានការងារធ្វើ និងជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ៕
ក្វឹកបិញ-មិញទ្រី