ចុះកិច្ចសន្យាកម្មវិធីសហការអនុវត្តការងារប្រជាចលនា “តម្រួតជើងទឹករួមដំណើរជាមួយនេសាទករ”

កាលពីថ្ងៃទី ២៦ ខែកក្កដា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត នាយកដ្ឋានគណៈកម្មាធិការតម្រួតជើងទឹកវៀតណាមចុះកិច្ចសន្យាកម្មវិធីសហការអនុវត្តការងារប្រជាចលនា “តម្រួតជើងទឹករួមដំណើរជាមួយនេសាទករ”។

គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការតម្រួតជើងទឹកវៀតណាមចុះកិច្ចសន្យាសហការ

សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និង ឧត្តមសេនីយ៍ទោប៊ូយក្វឹកអ្វាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយតម្រួតជើងទឹកវៀតណាមអញ្ជើញចូលរួមធ្វើជាអធិបតី។

អញ្ជើញចូលរួមសន្និបាត មានឧត្តមសេនីយ៍ត្រីឡេក្វាងដាវ អនុលេខាគណៈកម្មាធិការបក្ស អគ្គបញ្ជាការដ្ឋានតម្រួតជើងទឹកវៀតណាម ឧត្តមសេនីយ៍ត្រីត្រឹងវ៉ាំងស្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្ស អនុប្រធានស្នងការនយោបាយតម្រួតជើងទឹកវៀតណាម។ ល។ ខាងខេត្តត្រាវិញមានបណ្ដាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែកខេត្ត និងថ្នាក់ដឹកនាំមូលដ្ឋានចំនួន ០៥ ដែល មានទីតាំងភ្ជាប់សមុទ្ររួមមាន៖ ទីផ្សាររួមខេត្តយ្វៀងហាយ ស្រុកយ្វៀងហាយ កូវង៉ាង ចូវថាញ់ ថ្កូវ។

យោងតាមនោះ នៅក្នុងសន្និបាត គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងគណៈអចិន្រ្តៃ យ៍នៃគណៈកម្មាធិការបក្សតម្រួតជើងទឹកវៀតណាមបានឯកភាពចុះកិច្ចសន្យាកម្មវិធី សហការអនុវត្តការងារប្រជាចលនាមានបធានបទ “តម្រួតជើងទឹករួមដំណើរជាមួយ នេសាទករ” រួមមានខ្លឹមសារ ០៥ យ៉ាង៖(១) ជំរុញមាំការផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អប់រំច្បាប់ដល់ប្រជាជន។ (២) ចូលរួមកសាងភូមិសាស្រ្តសុវត្ថិភាព ប្រព័ន្ធនយោបាយរឹងមាំ។ (៣) ឧបត្ថម្ភមូលដ្ឋានពង្រីកសេដ្ឋកិច្ច -សង្គម កសាងជនបទថ្មី អនុវត្តបណ្ដាសកម្មភាពសង្គមូបនីយកម្ម តបស្នងសងគុណ រួមចំណែកលើក កម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជន។ (៤) ឧបត្ថម្ភនេសាទករចេញទៅលំហ ច្បាមសមុទ្រ រួមចំណែករក្សាស្ថិរភាពសន្តិសុខ អាធិតេយ្យភាពកោះសមុទ្ររបស់មាតុ ភូមិ។ (៥) អនុវត្តភារកិច្ចប្រមូលនិងប្រគល់ទទួលធនធានមនុស្ស មធ្យោបាយ កប៉ាល់ នាវាចូលរួមការពារអាធិបតេយ្យភាពកោះសមុទ្រ។

កម្មវិធីនេះគឺដើម្បីរួមចំណែកលើកកម្ពស់ស្មារតីយល់ដឹង ស្មារតីទទួលបន្ទុកជូនកម្មាភិបាល ប្រជាជន បំផុតគឺនេសាទករនៅលើភូមិសាស្រ្តខេត្តត្រាវិញអំពីស្ថានភាពកោះ សមុទ្រនិងស្មារតីគោរពច្បាប់ពេលធ្វើនេសាទលើសមុទ្រ។ នេះក៏ជាមូលដ្ឋានសម្រាប់ កងកម្លាំងតម្រួតជើងទឹកវៀតណាមសម្រេចល្អសមត្ថកិច្ច ភារកិច្ចដែលបានប្រគល់ឲ្យ និងបន្តធ្វើជាកន្លែងពឹងផ្អែកដ៏រឹងមាំសម្រាប់នេសាទករពេលចេញទៅធ្វើនេសាទ ច្បាមសមុទ្រ សកម្មចូលរួមការពារអាធិបតេយ្យភាពរក្សាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់លើបណ្ដាតំបន់កោះ សមុទ្ររបស់មាតុភូមិ។

ឧត្តមសេនីយ៍ទោប៊ូយក្វឹកអ្វាយលេខាគណៈកម្មាធិការបក្ស

 ស្នងការនយោបាយតម្រួតជើងទឹកវៀតណាមថ្លែងការណ៍នៅសន្និបាត

ឧត្តមសេនីយ៍ទោប៊ូយក្វឹកអ្វាយឲ្យដឹងថា៖ ដើម្បីសម្រេចល្អតួនាទីជាកងកម្លាំងជំនាញ ស្នូលក្នុងការអនុវត្តច្បាប់លើលំហសមុទ្រ ទន្ទឹមនឹងការផ្សព្វផ្សាយរាល់មុខការភារកិច្ច  តម្រួតជើងទឹកវៀតណាមសកម្មធ្វើការងារប្រជាចលនា ពង្រីកសមត្ថកិច្ច “ក្រុម ការងារ”។ ក្នុងនោះ កម្មវិធី “តម្រួតជើងទឹករួមដំណើរជាមួយនេសាទករ” ជាខ្លឹមសារ ទម្លុះទម្លាយ សម្ដែងនូវស្មារតី បន្ទុកនយោបាយ ការច្នៃប្រតិដ្ឋរបស់ តម្រួតជើងទឹកវៀតណាមក្នុងការអនុវត្តសេចក្ដីសម្រេចរបស់បក្សស្ដីពីបង្កើន ផ្លាស់ ថ្មីការងារប្រជាចលក្នុងស្ថានភាពថ្មី។

សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តថ្លែងការណ៍នៅសន្និបាត

សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបញ្ជាក់ថា៖ ការចុះកិច្ចសន្យាកម្មវិធីសហការជាសកម្មភាពមានអត្ថន័យជ្រាលជ្រៅក្នុងការ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ។ សមមិត្តឡឹមមិញដាំងចង្អុលការបណ្ដាថ្នាក់ បណ្ដាផ្នែក បណ្ដាមូលដ្ឋានរបស់ខេត្តគប្បីសហការស្អិតល្មួតជាមួយកងកម្លាំងតម្រួត ជើងទឹកអនុវត្តល្អបណ្ដាខ្លឹមសារនៃកម្មវិធីសហការដែលបានចុះកិច្ចសន្យា។សំខាន់គឺអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាម្ចាស់កប៉ាល់ នាវា នេសាទករប្រតិបត្តិ ល្អច្បាប់លើសមុទ្រ។ ទាញយកផលគ្រឿងសមុទ្រភ្ជាប់ជាមួយការការពារភោគផល ធម្មជាតិ បរិស្ថានសមុទ្រឲ្យបានស្ថិរភាព។ យកចិត្តទុកដាក់ឧបត្ថម្ភនេសាទករស្ងប់ ចិត្តក្នុងការធ្វើនេសាទ។ ចលនានេសាទករសកម្មគាំទ្រ ចុះឈ្មោះនិងត្រៀមបម្រុងនាំ កប៉ាល់ ធនធានមនុស្សមធ្យោបាយចូលរួមការពារអាធិបតេយ្យភាពលើបណ្ដាតំបន់សមុទ្រវៀតណាម។

តំណាងគណៈកម្មាធិការបក្សតម្រួតជើងទឹកវៀតណាមបានជូនផ្លាកនិម្មិតរូបជូនអំណោយដល់បណ្តាគ្រួសារ

នាឱកាសនេះ តម្រួតជើងទឹកវៀតណាមបានជូនអំណោយ ២០០ ចំណែក ក្នុងមួយចំណែកមានតម្លៃ ០១ លានដុងដល់បណ្ដាគ្រួសារគោលនយោបាយ ជនរួមជាតិ សាសនា និងនេសាទករដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តខេត្តត្រាវិញ៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 4
  • ថ្ងៃនេ: 77
  • ក្នុងសប្តាហ៍: 4,073
  • ទាំងអស់: 1,235,611