ទ្រឹស្ដី “ប្រកាន់រើសអើងចំពោះជនរួមជាតិខ្មែរ”ជាការភូតភរ មិនប្រាកដនិយម

ក្នុងបណ្ដាឆ្នាំជិតៗនេះ អង្គការចាត់តាំង និងបុគ្គលមួយចំនួននៅបរទេសបានល្បួង ទាក់ទាញជនទុច្ចរិតមួយចំនួនចូលរួមជាមួយក្រុមខ្មែរកម្ពុជាក្រោម អនុវត្តបណ្ដាសកម្មភាពប្រឆាំងជាមួយយើងលើវិស័យជាច្រើន ជាពិសេសគឺវិស័យជនជាតិ សាសនា។ ដើម្បីកសាងទង់ជាតិ ពង្រីកកិត្យានុភាព ប្រមូលផ្ដុំកម្លាំង ពួកគេបញ្ចេញកម្លាំងផ្សព្វផ្សាយមួលបង្កាច់អំពីស្ថានភាពជនជាតិ សាសនាដោយឥតឈប់ឈរ។

មុខសញ្ញាទាំងនោះ ឆ្លៀតឱកាសនៃការដាក់ខ្លោងទ្វារចូលកាន់ខេត្តត្រាវិញចុះ(អាស្រ័យការទ្រុឌទ្រោម នឹងបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមចរាចរណ៍) ការដែលមិនដាក់មាតិកាជនជាតិ សាសនាចូលក្នុងអត្តសញ្ញាណបណ្ណ ប្រតិដ្ឋព័ត៌មានថារដ្ឋអំណាចមិនឱ្យជនជាតិខ្មែរចាត់តាំងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧។ល។ បញ្ចេញជាទ្រឹស្ដីមួលបង្កាច់ថា “រដ្ឋអំណាច វៀតណាមចង់បំបាត់ចោលវប្បធម៌របស់ជនជាតិខ្មែរ” ចង់អនុវត្តគោលនយោបាយ “សមភាវូបនីយកម្មជនជាតិខ្មែរ”។ ដើម្បីទាក់ទាញ បំផុសចលនាមនុស្សជាច្រើនឱ្យចូលរួមជាមួយសមាគម ក្រុមរបស់ពួកគេ។ បណ្ដាមុខសញ្ញាទុច្ចរិតលើភូមិសាស្រ្តខេត្តផ្សព្វផ្សាយឯកសារជាចម្ហចាត់ជា “សិទ្ធិរបស់បណ្ដាជនជាតិដើម” “ពន្លឺសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ខ្លឹមសារសៀវភៅសុទ្ធតែជាការប្រតិដ្ឋ មួលបង្កាច់អំពីបញ្ហាជនជាតិ សាសនានៅតំបន់បស្ចិមទិសណាមបូនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែកជាមួយទ្រឹស្ដីញុះញង់ មួលបង្កាច់ថាជនជាតិកិញប្រកាន់រើសអើង រឹតត្បិតជនជាតិខ្មែរ បណ្ដាសិទ្ធិសារវន្តរបស់ជនជាតិខ្មែរកាត់បន្ថយយ៉ាងច្រើន។ ទន្ទឹមនឹងនោះ សាកល្បងជាចម្ហជាមួយរដ្ឋអំណាចពីការផ្សព្វផ្សាយ ចងទង់របស់អង្គការប្រតិកិរិយាខ្មែរកម្ពុជាក្រោមនៅផ្ទះ ឱកាសបុណ្យទាន មួលបង្កាច់ “ប្រវត្តិសាស្រ្តតំបន់ដីណាមបូវៀតណាម” ជារៀងរាល់ឆ្នាំចាត់តាំងពិធីរំលឹកខួបទិវាបាត់បង់ទឹកដីថ្ងៃទី ៤/៦។

ជនជាតិខ្មែរម្នាក់មានក្ដីតប់ប្រមល់អំពីការដោះស្រាយជម្លោះដីធ្លីរបស់រដ្ឋ ត្រូវបណ្ដាមុខសញ្ញាអូសទាញ បង្ខំមិនឱ្យគោរពតាមការដោះស្រាយរបស់រដ្ឋអំណាចមូលដ្ឋាន ច្រើនមានបណ្ដាសកម្មភាព មួលបង្កាច់ ញុះញង់រដ្ឋអំណាចថា “ប្លន់ដីរបស់ខ្មែរក្រោម” ដោយដាក់បដាប្រកាសថា “ជនជាតិកិញប្លន់ដីខ្មែរ ត្រូវសងមកខ្មែរវិញ ជនជាតិកិញគ្មានសិទ្ធិជិះជាន់ខ្មែរជនជាតិដើម។ ជនជាតិកិញមិនអាចជាន់ឈ្លីច្បាប់អន្តរជាតិបានបង្កើតនៅថ្ងៃទី ១៣/៩/២០០៧ ឡើយ។ ជនជាតិកិញបានបោះឆ្នោត និងឯកភាពជាមួយច្បាប់អន្តរជាតិថ្ងៃទី ១១/១០/២០២០”។ រូបភាពពីហ្វេសប៊ុករបស់មុខសញ្ញា។

ធាតុពិតឱ្យឃើញថា ចាប់តាំងបង្កបង្កើតឡើង និងក្នុងរយៈដឹកនាំបដិវត្តន៍ បញ្ហាជនជាតិ ការងារជនជាតិ និងសាមគ្គីបណ្ដាជនជាតិតែងបានបក្សកំណត់ថាមានតួនាទីជាយុទ្ធសាស្រ្តសំខាន់ក្នុងបដិវត្តន៍នៅប្រទេសយើង ទស្សនៈស្របគ្នា ទាំងស្រុងរបស់បក្សយើងក្នុងការងារជនជាតិ និងគោលនយោបាយជនជាតិគឺ៖ “បណ្ដាជនជាតិក្នុងសហគមន៍វៀតណាមសមភាព សាមគ្គី គោរព និងជួយគ្នារីកចម្រើនរួម”។ កាលនៅមានជន្មាយុ លោកប្រធានហូជីមិញ ធ្លាប់បានផ្ដែផ្ដាំ “ជនរួមជាតិកិញ ឬខ្មែរ មឿងឬម៉ាង យ៉ារ៉ាយ ឬអេដេ សេដាំង ឬបាណា និងបណ្ដាជនជាតិភាគតិចដទៃទៀត សុទ្ធតែជាកូនចៅប្រទេសវៀតណាមតែមួយ សុទ្ធតែជាបងប្អូនសាច់ឈាម”។ លោបានបញ្ជាក់ថា៖ “ពួកយើងត្រូវស្រឡាញ់គ្នា ត្រូវគោរពគ្នា ត្រូវជួយគ្នាដើម្បីស្វែងរកសុភមង្គលរួមរបស់យើង និងកូនចៅរបស់យើង” ឬក៏ក្នុងឃ្លាំងពាក្យទំនៀម សុភាសិតវៀតណាមមានឃ្លាថា “អ្នកអើយគួរស្រឡាញ់រាប់អាន  ខុសពូជសាសន៍មែនតែប្រទេសតែមួយ”។ ប្រការនោះបានអះអាងក្នុងដំណាក់កាលកសាងប្រទេសជាតិ រក្សាប្រទេសជាតិ សហគមន៍បណ្ដាជនជាតិវៀតណាមតែងរក្សាខ្ជាប់ប្រពៃណីស្នេហាជាតិ សាមគ្គី សមភាព គោរព និងជួយគ្នីគ្នាដើម្បីអភិវឌ្ឍន៍រឹងមាំ ជាមួយសាក្សីជាក់ស្ដែងដើម្បីបដិសេធជាមួយបណ្ដាទ្រឹស្ដីញុះញង់ មួលបង្កាច់របស់បណ្ដាអានុភាពជាអមិត្តដូចខាងក្រោម៖

ទីមួយ ជនរួមជាតិខ្មែរតែបានរាប់អានដោយសមភាព សាមគ្គី គោរព និងជួយគ្នារួមគ្នាពង្រីកសេដ្ឋកិច្ច

អនុវត្តសារាចរលេខ ៦៨-CT/TW ចុះថ្ងៃទី ១៨/៤/១៩៩១ របស់គណៈលេខាស្ដីពីការងារនៅតំបន់ជនរួមជាតិខ្មែរ និងគោលការណ៍ គោលនយោបាយស្ដីពីអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិភាគតិចរបស់មជ្ឈិម ចាប់ពីឆ្នាំ ១៩៩២ មកទល់ពេលនេះ គណៈកម្មាធិការបក្សខេត្តបានចេញផ្សាយសេចក្ដីសម្រេចចិត្តជាច្រើនដូចជា៖ សេចក្ដីសម្រេចចិត្តលេខ ០១-NQ/TU ចុះថ្ងៃទី ១៣/១០/១៩៩២ ស្ដីពីការងារក្នុងតំបន់ជនជាតិខ្មែរ។ សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU  ចុះថ្ងៃទី ១០/១០/២០០៣ ស្ដីពីអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ។ សេចក្ដីសម្រេចចិត្តលេខ ០៣-NQ/TU ចុះថ្ងៃទី ៩/៩/២០១១ ស្ដីពីអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០១១-២០១៥។ សេចក្ដីសន្និដ្ឋានលេខ ០១-KL/TU ចុះថ្ងៃទី ១៦/៦/២០១៦ ស្ដីពីបន្តអនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៣-NQ/TU។ ផែនការលេខ ៨១-KH/TU ចុះថ្ងៃទី ២៣/៤/២០១៨ អនុវត្តសារាចរលេខ ១៩-CT/TW របស់គណៈលេខាស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ៨/១០/២០២១ ស្ដីពីបន្តអភិវឌ្ឍន៍គ្រប់វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ខេត្តបានផ្សព្វផ្សាយយ៉ាងគ្រប់គ្រាន់ មានប្រសិទ្ធភាពបណ្ដាគោលនយោបាយគិតគូរជីវភាពសម្ភារសម្រាប់ជនរួមជាតិខ្មែរដូចជា៖ មានទម្រង់រាប់រយ និងគម្រោងការឧបត្ថម្ភពង្រីកការផលិត ឧបត្ថម្ភដីផលិតជាមួយទឹកប្រាក់ឡើងដល់រាប់រយពាន់លានដុងស្ថិតក្នុងកម្មវិធី គម្រោងការរបស់មជ្ឈិម និងមូលដ្ឋាន។ អត្រាគ្រួសារក្រីក្រជាជនរួមជាតិខ្មែរបានកាត់បន្ថយជារៀងរាល់ឆ្នាំ ៥,២៣% ចាប់ពី ៣១,៨% ក្នុងឆ្នាំ ២០១០ ដល់ខែមិថុនា ឆ្នាំ ២០២៣ អត្រាជនរួមជាតិខ្មែរក្រីក្រ(តាមសម្បទាថ្មី) នៅត្រឹមតែ ៣,៦១% គ្រួសារជិតក្រ ៥,៨៧%។ គ្រួសារជាច្រើនបានឈានឡើងធូរធា មានបាន ទិញបានសម្ភារផលិត មធ្យោបាយប្រជុំជីវភាពក្នុងគ្រួសារ សម្រស់ជនបទតំបន់ជនរួមជាតិកាន់តែមានភាពវិវឌ្ឍន៍។

 ទីពីរ អត្តសញ្ញាណវប្បធម៌ខ្មែរបានអភិរក្ស និងអភិវឌ្ឍន៍រួចបានគោរពលើកតម្កើង

 យកចិត្តទុកដាក់ អនុវត្តមានប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌បុណ្យទានប្រពៃណីរបស់ជនរួមជាតិដូចជា៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា អកអំបុក។ល។ ពិធីបុណ្យប្រពៃណីពុទ្ធសាសនាដូចជា៖ បុណ្យវិសាខបូជា ចូលវស្សា ចេញវស្សា បុណ្យផ្នួស កឋិនទាន។ល។ បណ្ដាតម្លៃវប្បធម៌ប្រពៃណីក្នុងបណ្ដាពិធីកិច្ចទាក់ទងដល់អាពាហ៍ពិពាហ៍ បុណ្យសព បុណ្យទានផ្សេងៗតែងបានអភិរក្ស អភិវឌ្ឍន៍បន្ថែមបណ្ដាកត្តាសមស្របជាមួយជីវភាពទំនើប។

យកចិត្តទុកដាក់អនុវត្តល្អការងារអភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ សិល្បៈប្រពៃណីល្អល្អះរបស់ជនរួមជាតិខ្មែរ។ បណ្ដាប្រភេទសិល្បៈប្រពៃណីដែលកាលពីមុនមាននិនា្នការបាត់បង់ បច្ចុប្បន្ន មានលក្ខណៈបានស្ដារឡើងវិញ និងរីកចម្រើនដូចជា៖ តន្ត្រីពិណពាទ្យ ឆៃយ៉ាំ របាំ យីកេ។ ការអភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ នៅទាំងបានអនុវត្តឆ្លងតាមរយៈគោលការណ៍ជំរុញមាំពង្រីកចលនាវប្បធម៌ សិល្បៈមហាជនក្នុងតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើន៖ ក្នុងទូទាំងខេត្ត មានក្រុមតន្ត្រីពិណពាទ្យ ១១២ ក្រុម ក្រុមឆៃយ៉ាំ ៩៥ ក្រុម ក្រុមរបាំយក្ស ស្វា ៣៥ ក្រុម ក្រុមតន្ត្រីសម័យជាង ១០០ ក្រុម ក្រុមបាល់ទះ ៤០ ក្រុម ក្រុមទូក-ង ៨ ក្រុម។ល។ បណ្ដាល្បែងប្រជាប្រិយរបស់ជនរួមជាតិខ្មែរក្នុងបណ្ដាពិធីបុណ្យទានក៏បានស្ដារឡើង និងកាន់តែរីកចម្រើន។ ក្រុមសិល្បៈរស្មីប្រទីបបានវិនិយោគ និងរីកចម្រើន។ តាមរយៈបណ្ដាចលនាវប្បធម៌ សិល្បៈ កីឡាហាត់ប្រាណ បណ្ដាប្រភេទវប្បធម៌ សិល្បៈប្រពៃណី បណ្ដាល្បែងប្រជាប្រិយក្នុងពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរបានអភិរក្ស និងអភិវឌ្ឍ បំពេញបន្ថែមបណ្ដាកត្តាទំនើប ប៉ុន្តែនៅពោរពេញដោយអត្តសញ្ញាណជនជាតិដដែល។

បណ្ដាវណ្ណកម្មអក្សរសិល្ប៍ សិល្បៈខ្មែរតែងបានអភិរក្ស និងអភិវឌ្ឍ ការងារស្រាវជ្រាវ អភិរក្សបណ្ដារូបភាពវប្បធម៌រូបីនិងអរូបីបានយកចិត្តទុកដាក់វិនិយោគថវិកា។ គិត មកដល់ពេលនេះ សារមន្ទីរវប្បធម៌ខ្មែរខេត្តបានជួសជុលនិងតាំងពិព័រណ៍ទស្ស នីយវត្ថុមានតម្លៃជាង ១.០០០ មុខសម្រាប់បម្រើតម្រូវការទស្សនា រៀនសូត្រស្រាវ ជ្រាវ ក៏ដូចជារក្សាតម្លៃវប្បធម៌សម្ភារ ស្មារតីជូនជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ជនរួមជាតិ ខ្មែរមានបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ០៣ ប្រភេទ៖ សិល្បៈចម្រៀងចាប៉ីដងវែង ពិធីបុណ្យអកអំបុក និងសិល្បៈរបាំ។ មានកេរដំណែលថ្នាក់ជាតិចំនួន ០៦/១៦ កន្លែង និងកេរដំណែលថ្នាក់ខេត្តជាបេតិកភ័ណ្ឌវប្បធម៌របស់ជនរួមជាតិខ្មែរ ១៦/៣៧ កន្លែង។ ខេត្តកំពុងផ្សព្វផ្សាយគម្រោងការភូមិវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញភ្ជាប់ជា មួយកេរដំណែលវត្តអង្គ រមណីគូស្រះស្រីនិងកេរដំណែលកំពែងវត្តទ័ពថ្ម បង្កើតជាតំបន់ វប្បធម៌ ទេសចរណ៍ ដោយមានគោលបំណងពង្រីកវិស័យទេសចរណ៍ផង អភិរក្ស និងអភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរផង។

ការអភិរក្សនិងអភិវឌ្ឍភាសា អក្សរសាស្រ្តរបស់ជនរួមជាតិខ្មែរក៏បានយកចិត្តទុកដាក់ ផ្សព្វផ្សាយអនុវត្តតាមរយៈការបង្រៀននិងរៀនអក្សរសាស្រ្តខ្មែរនៅ ១២១ សាលា និង ១៣៤/១៤៣ វត្ត។ បច្ចុប្បន្ន ខេត្តមានសាលាជនជាតិអន្តេវាសិកចំនួន ០៨ សាលា។ បង្កើតមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ (បច្ចុប្បន្នជាសាលាមហាវិទ្យាល័យ ភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្រ្ត) ស្ថិតក្រោមឱវាទសាកល វិទ្យាល័យត្រាវិញ បង្កើតសាលាមធ្យមសិក្សាបាលីខ្មែរ។ ក្រៅពីនោះ ខេត្តមានកាសែ តខេមរភាសាបោះពុម្ពផ្សាយ ០២ លេខក្នុងមួយសប្ដាហ៍ ផ្សាយដល់វត្តខ្មែរទាំង ១៤៣ វត្តនិងមានទស្សនាវដ្ដី ០២ ក្បាល មានកម្មវិធីផ្សាយសំឡេងភាសាខ្មែរលើរលកទូរទស្សន៍ ០១ កម្មវិធីភាសាខ្មែរលើរលកស្ថានីយវិទ្យុ ០១ កម្មវិធី (ក្នុងមួយថ្ងៃផ្សាយរូបភាព ៦០ នាទី និងផ្សាយសំឡេង ៩០ នាទី)។

ទន្ទឹមនឹងនោះ បណ្ដាតម្លៃវប្បធម៌ សម្ភារនិងស្មារតីរបស់ជនរួមជាតិខ្មែរបានគោរពនិង រាលដាល និងបានទទួលយកដោយសហគមន៍បណ្ដាជនជាតិក្នុងដំណាក់កាលកសាង និងអភិវឌ្ឍប្រទេសប្រកបដោយភាពស្រុះស្រួល សាមគ្គី ពោរពេញដោយការស្រឡា ញ់គោរពគ្នាទៅវិញទៅមក។

បី បណ្ដាសាសនាជំនឿបានគោរពនិងអភិវឌ្ឍ

បច្ចុប្បន្ន ក្នុងទូទាំងខេត្តមានមូលដ្ឋានជំនឿសាសនា ៤៦៥ កន្លែង។ អំពីសាសនា មាន ០៩ សាសនា ក្នុងនោះ មានពុទ្ធសាសនា កាតុលិក កាវដាយ ប្រូតិស្ដង។ល។ ដោយមានសមណស័ក្ដិ អ្នកមុខអ្នកការ អ្នកបួស ៤.៣៧៣ អង្គនិងរូបជាមួយនឹងបរិស័ទចំនួន ៥៩៦.៩២៥ រូប ស្មើ ៥៩,១៥% ចំនួនប្រជាជនរួមរបស់ខេត្ត។  កសាងសំណង់សាសនា ៦៨ សំណង់ ក្នុងនោះ មាន ១១ មូលដ្ឋានសាសនាថ្មី។

សិទ្ធិសេរីភាពក្នុងការជំនឿសាសនារបស់ប្រជាជនបានធានា៖ អនុវត្តគោលនយោបាយគោរព និងការពារសិទ្ធិសេរីភាពក្នុងការជំនឿសាសនារបស់ ប្រជាជនម្នាក់ៗតាមសេចក្ដីកំណត់ក្នុងមាត្រាទី ២៤ រដ្ឋធម្មនុញ្ញ (ឆ្នាំ ២០១៣) និងមា ត្រាទី ៣ ច្បាប់ជំនឿសាសនា បង្កលក្ខណៈជួយឧបត្ថម្ភឲ្យអ្នកកាន់សាសនាធ្វើសកម្ម ភាពតាមច្បាប់ លក្ខន្ដិកៈរបស់អង្គការសាសនាដែលបានស្ថាប័នរដ្ឋមានសិទ្ធិអំណាច ទទួលស្គាល់និងតាមសេចក្ដីកំណត់នៃច្បាប់ធរមានរបស់រដ្ឋ ជាក់ស្ដែងដូចជា៖

ជីវភាពរបស់ជនរួមជាតិដែលកាន់សាសនានៅលើភូមិសាស្រ្តខេត្តពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើន សកម្មភាពសាសនាបានប្រព្រឹត្តទៅយ៉ាងផុសផុលដូចជា៖ ពុទ្ធសា សនាមានបុណ្យវិសាខបូជាជាដើម។ ការចាត់តាំងពិធីបុណ្យកឋិនទានបានប្រព្រឹត្ត ឡើងទៀងទាត់តាមលំនាំពុទ្ធសាសនា សមស្របជាមួយនឹងប្រពៃណីវប្បធម៌របស់ជនជាតិ។ ចំពោះអ្នកកាន់សាសនាកាតុលិក ក្រៅពីបណ្ដាសកម្មភាពដែលបានចុះឈ្មោះ រាល់ឆ្នាំនៅទាំងមានចាត់តាំងសកម្មភាពមួយចំនួនដើម្បីពង្រឹងការជំនឿ។ល។ សកម្ម ភាពរបស់អ្នកកាន់សាសនាកាវដាយបានប្រព្រឹត្តឡើងដោយគោរពតាមសេចក្ដីកំណត់ របស់ច្បាប់ ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ជនជាតិ។ បរិស័ទកាវដាយចូលរួមយ៉ាង សកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន រួមចំណែកជាមួយប្រជាជនអនុវត្តល្អគោលនយោបាយសាសនារបស់បក្សនិងរដ្ឋ។

ទីបួន បណ្ដាជនជាតិលើភូមិសាស្រ្តខេត្តត្រាវិញសមភាពអំពីនយោបាយ

ខេត្តត្រាវិញមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា ៣២% ជនជាតិចិនស្មើ ១% នៃចំនួនប្រជាជនរួមក្នុងទូទាំងខេត្ត។ អនុវត្តគោលនយោបាយ អភិវឌ្ឍគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ ក៏ដូចជាទស្សនសមភាពស្ដីពីបណ្ដា សិទ្ធិចំពោះសហគមន៍បណ្ដាជនជាតិវៀតណាម។ ក្រៅពីបណ្ដាគោលនយោបាយឧ បត្ថម្ភពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គម ការអនុវត្តន៍ទស្សនសមភាពអំពីសិទ្ធិនយោបាយ របស់បណ្ដាជនជាតិ ខេត្តត្រាវិញតែងយកចិត្តទុកដាក់ដល់ការងារពង្រីកកម្មាភិបាល បក្ខជនជាជនជាតិខ្មែរ។ ជាក់ស្ដែង គិតដល់ឆ្នាំ ២០២២ កងជួរកម្មាភិបាល បុគ្គលិកជនជាតិខ្មែរក្នុងប្រព័ន្ធនយោបាយពីថ្នាក់ខេត្តដល់មូលដ្ឋានមានចំនួន ៤.៤៤៣ រូប ស្មើ អត្រា ២០,៨% ក្នុងនោះ កម្មាភិបាលជនជាតិខ្មែររក្សាតំណែងថ្នាក់ដឹកនាំ គ្រប់គ្រងចំនួន ៥៦០ រូប ស្មើ ១២,៦% (ថ្នាក់ខេត្តចំនួន ៧៨ រូប ស្មើ ១៣,៩២% ថ្នាក់ស្រុកចំនួន ១៣៣ រូប ស្មើ ២៣,៧៥% ថ្នាក់ឃុំចំនួន ៣៤៩ រូប ស្មើ ៦២,៣២%)។ កម្រិតវិជ្ជាទ្រឹស្ដីនយោបាយ ចំណេះជំនាញ លទ្ធភាពជាក់ស្ដែង ស្មារតីទទួលបន្ទុក គុណភាព ប្រសិទ្ធ ភាពអនុវត្តភារកិច្ចរបស់កងជួរកម្មាភិបាលខ្មែរតែងបានលើកកម្ពស់ ឆ្លើយតបតម្រូវ ការអនុវត្តភារកិច្ចនយោបាយរួមរបស់ខេត្ត។ គិតមកដល់ខែមិថុនា ឆ្នាំ ២០២៣ ក្នុងទូទាំងខេត្តមានបក្ខជនជាជនជាតិខ្មែរចំនួន ៨.១៣៣ រូប ស្មើ ១៧,៤% នៃចំនួនបក្ខជនរួមក្នុងទូទាំងខេត្ត។ មានបក្ខជនជាជនជាតិចិនចំនួន ១៧៣ រូប ស្មើ ០,៣៧% នៃចំនួនប្រជាជនរួម។

ដើម្បីឆ្លើតបតម្រូវការភារកិច្ចថ្មី នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សខេត្តចេញផ្សាយគម្រោងការលេខ ០៥-ĐA/TU ស្ដីពីបង្កប្រភពគ្រោងផែនការ លៃលក ប្រើប្រាស់កម្មាភិបាលជានារីភេទ កម្មាភិបាលជនជាតិខ្មែរលើភូមិសាស្រខេត្តចក្ខុវិស័យដល់ឆ្នាំ ២០៣០ អត្រាកម្មាភិបាលជាជនជាតិខ្មែរត្រូវបានរៀបចំសម ស្រប និងខ្ពស់ជាងបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់គុណភាពការងារ បង្រៀននិងរៀនរបស់បណ្ដាសាលាជនជាតិអន្តេវាសិកដើម្បីបង្កប្រភពបណ្ដុះបណ្ដាលកម្មាភិបាលជនជាតិ។ បង្កលក្ខណៈឲ្យកូនចៅជនជាតិខ្មែរ បំផុតគឺនិស្សិតដែលទើប ចេញពីសាលាបានជ្រើសរើសចូលធ្វើការនៅបណ្ដាផ្នែក បណ្ដាថ្នាក់ត្រូវតាមមុខជំនា ញដែលបានបណ្ដុះបណ្ដាលដើម្បីពង្រីកល្អលទ្ធភាព បញ្ញារបស់យុវវ័យជនជាតិខ្មែរ និងបង្កប្រភពកងជួរកម្មាភិបាលស្នងបន្ត។ សិក្សាស្រាវជ្រាវរួចចេញផ្សាយគោលនយោ បាយអាទិភាពអំពីការជម្រើសឬប្រឡងបង្កើនកម្រិតបុគ្គលិកចំពោះមុខសញ្ញាជានារី ជនជាតិ។ អនុវត្តរបបជម្រើសក្នុងការបណ្ដុះបណ្ដាល ជម្រើសនិងតែងតាំងបុគ្គលិក ជាជនជាតិ នារីភេទ។

ប្រការនោះបានបញ្ជាក់ឱ្យឃើញថា ក្រៅពីបណ្ដាសិទ្ធិជាមូលដ្ឋានផ្សេង សិទ្ធិសមភាពអំពីនយោបាយចំពោះជនរួមជាតិខ្មែរ ចិនតែងបានយកចិត្តទុកដាក់អនុវត្តល្អ។

ផ្ដើមពីការវិភាគខាងលើបានបង្ហាញឲ្យឃើញថា ការបំភ្លើស មួលបង្កាច់បក្សនិងរដ្ឋយើ ងអនុវត្តគោលនយោបាយ “គាបសង្កត់សាសនា ជនជាតិ” បែងចែកវណ្ណខ្មែរក្រោម” ដើម្បីរកល្បិចកលទាមទារ “សេរីភាពសាសនា” ទាមទារ “សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង” “សិទ្ធិគ្រប់គ្រងសម្រាប់ជនជាតិនីមួយៗ”។ល។ ជាអំពើមិនសមហេតុ ផលនិងផ្ទុយពីអ្វីដែលបាននិងកំពុងប្រព្រឹត្តឡើងក្នុងភាពជាក់ស្ដែងដើម្បីអូសទាញ ញុះញង់ជនរួមជាតិចូលរួមបណ្ដាសកម្មភាពប្រឆាំង បំផ្លាញធ្លុងមហាសាមគ្គី បណ្ដាជនជាតិរបស់វៀតណាម បំផ្លាញកម្លាំងចម្រុះរបស់ជនជាតិ។ ដូច្នោះ ជនរួម ជាតិខ្មែរ បំផុតគឺយុវវ័យមិនត្រូវជឿ មិនត្រូវស្ដាប់និងត្រូវបដិសេធ ថ្កោលទោសចំពោះ ពាក្យមួលបង្កាច់ ឆ្វេងពីគោលការណ៍ គោលនយោបាយចំពោះជនរួមជាតិខ្មែរ។ មិន ត្រូវចូលរួមក្នុងបណ្ដាអង្គការចាត់តាំងនិងបណ្ដាសកម្មភាពរបស់បណ្ដាជនទុច្ចរិត សកម្មចូលរួមចលនាការពារសន្តិសុខមាតុភូមិ  កម្ចាត់ល្បិចកលប្រឆាំងបំផ្លាញរបស់ ជនទុច្ចរិត រួមចំណែករក្សាខ្ជាប់ខ្ជួនស្ថានភាពសន្តិសុខនយោបាយ រក្សាខ្ជាប់ភាពសាម គ្គីរបស់សហគមន៍បណ្ដាជនជាតិដើម្បីកសាងនិងអភិវឌ្ឍមាតុភូមិពីមួយថ្ងៃកាន់តែសម្បូររុងរឿង៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 5
  • ថ្ងៃនេ: 67
  • ក្នុងសប្តាហ៍: 4,063
  • ទាំងអស់: 1,235,601