ត្រាវិញផ្ដើមដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន

កាលពីថ្ងៃទី ១៨ ខែសីហា គណៈចង្អុលការគម្រោងការលេខ ០៣/ĐA-TU របស់គណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ (គម្រោងការលេខ ០៣) ស្ដីពីបញ្ជីបង្កាន់ ដៃអេឡិចត្រូនិចសម្រាប់បក្ខជនចាត់តាំងពិធីផ្ដើមដំណើរការផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន។ សមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចង្អុលការគម្រោងការលេខ ០៣ អញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីនេះ។

អញ្ជើញចូលរួមពិធីនេះ មានសមមិត្តត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈអចិន្រ្តៃយ៍គណៈ ចង្អុលការគម្រោងការលេខ ០៣ សមមិត្តង្វៀងវ៉ាំងហ៊ឺវ សមាជិកគណៈអចិន្រ្តៃយ៍បក្សខេ ត្តប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត  អនុប្រធានគណៈចង្អុលការគម្រោ ងការលេខ ០៣ សមមិត្តង្វៀងវ៉ាំងណៃ នាយកមន្ទីរព័ត៌មាន-ឃោសនាការ អនុប្រធានគ ណៈចង្អុលការគម្រោងការលេខ ០៣  បណ្ដាសមាជិកគណៈចង្អុលការលេខ ០៣ អចិន្ត្រៃយ៍នៃបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការ បក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មខេត្ត ថ្នាក់ដឹកនាំគណៈឃោសនាអប់រំ គណៈចាត់តាំ ង ការិយាល័យនៃបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិ បក្សផែនបណ្ដាស្ថាប័ននិងអាសជីវកម្ម សមាជិកក្រុមជំនួយការគណៈចង្អុលការគម្រោង ការលេខ ០៣។

អនុវត្តតាមកិច្ចចង្អុលការរបស់អចិន្រ្តៃយ៍បក្សខេត្តស្ដីពីការកសាងបញ្ជីបង្កាន់ដៃអេឡិច ត្រូនិចសម្រាប់បក្ខជនរបស់ខេត្តដើម្បីជំរុញមាំការផ្លាស់ប្ដូរឌីជីថលក្នុងការងារបក្សលើភូមិសាស្រ្តខេត្ត គណៈឃោសនាអប់រំបក្សខេត្តសហការជាមួយបណ្ដាអង្គភាពកសាងផែន ការអនុវត្តគម្រោងការបញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជនដោយមានពេលវេលា អនុវត្តជាក់ស្ដែងនិងប្រគល់បន្ទុកឲ្យបណ្ដាសមាជិកក្នុងការអនុវត្តបណ្ដាខ្លឹមសារដែលមានទាក់ទង។

មន្ទីរព័ត៌មាន-ឃោសនាការបង្កើតបណ្ដាក្រុមគ្រប់គ្រង ដំណើរការផ្នែកទន់ ចងក្រងឯក សារណែនាំប្រើប្រាស់ផ្នែកទន់។ គណៈឃោសនាអប់រំបក្សខេត្តសហការជាមួយបណ្ដា ស្ថាប័ន អង្គភាពធ្វើសេនាធិការជូនគណៈអចិន្រ្តៃយ៍បក្សខេត្តជ្រើសអង្គការចាត់តាំងបក្ស ០២ កន្លែងដើម្បីដំណើរការវិសោធនកម្មផ្នែកទន់ (គណៈកម្មាធិការបក្សផែនបណ្ដាស្ថា ប័ននិងអាជីវកម្ម និងគណៈកម្មាធិការបក្សឃុំហ្វាធ្វឹង ស្រុកចូវថាញ់) គណៈចង្អុលការ គម្រោងការលេខ ០៣ ចាត់តាំងហ្វឹកហាត់ណែនាំរបៀបប្រើប្រាស់ផ្នែកទន់ ០៥ វគ្គជូន បក្ខជន ៥៦៩ នាក់ស្ថិតក្នុងគណៈកម្មាធិការបក្សទាំងពីរខាងលើ។

គណៈឃោសនាអប់រំបក្សខេត្តចាត់តាំងប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិង បណ្ដាស្ថាប័នធ្វើសេនាធិការជំនួយការរបស់គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិង អាជីវកម្មខេត្ត ថ្នាក់ដឹកនាំ កម្មាភិបាលទទួលបន្ទុកខាងគ្រប់គ្រង ដំណើរការសកម្មភាពផ្នែ កទន់បញ្ជីបង្កាន់ដៃងេឡិចត្រូនិចសម្រាប់បក្ខជនរបស់បក្ខភាគធំៗមួយចំនួនស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្ម ដូចជា៖ សាកលវិទ្យាល័យត្រា វិញ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល មន្ទីរភោកផលធម្មជាតិ-បរិស្ថាន មន្ទីរវប្បធម៌ កីឡា-ទេសចរណ៍ មន្ទីរទូរគមនាគមន៍ត្រាវិញ។ល។ ដើម្បីបំពេញយោបល់ ដកពិសោធន៍ សម្រេចបំពេញបន្ថែមផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន ដើម្បីធ្វើជាមូលដ្ឋានផ្សព្វផ្សាយទូទៅដល់បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

បន្ទាប់ពីដំណើរការរៀបចំសម្រួល បំពេញបន្ថែមឲ្យសម្រេចផ្នែកទន់ នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ ២០២៣ គណៈឃោសនាអប់រំបក្សខេត្តនិងមន្ទីរព័ត៌មានឃោសនាការ បន្តសហការជាមួយបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងបើក វគ្គហ្វឹកហាត់ចំនួន ១៨ ថ្នាក់សម្រាប់បក្ខជន ៣.២៤០ នាក់ណែនាំរបៀបប្រើប្រាស់ផ្នែក ទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន។

សរុបមកដល់ខែមិថុនាឆ្នាំ ២០២៣ គណៈចង្អុលការគម្រោងការបានធ្វើការផ្សេព្វផ្សាយហ្វឹកហាត់ជូនគណៈកម្មាធិការបក្ស ផែនបណ្ដាស្ថាប័ននិងអាជីវកម្មខេត្ត បណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទី ក្រុងបានចំនួន ២៣ ថ្នាក់ ដោយមានបក្ខជន ៣.៨០៩ នាក់ចូលរួម។

ក្នុងពិធីផ្ដើមដំណើរការក៏បានឆ្លងសេចក្ដីព្រាងកំណត់អំពីបន្ទុក សិទ្ធិអំណាចក្នុងការគ្រ ប់គ្រង ដំណើរការសកម្មភាពផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន ទស្សនា វីឌីអូក្លិបឧទ្ទេសនាមអំពីមុខងារសំខាន់ៗនៃផ្នែកទន់។

ថ្លែងយោបល់ចង្អុលការក្នុងពិធីចាប់ផ្ដើមដំណើរការបញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់ បក្ខជន សមមិត្តឡឹមមិញដាំងបានកត់ត្រានិងស្ងើចសរសើរគណៈឃោសនាអប់រំបក្ស ខេត្តដែលជាស្ថាប័នអចិន្រ្តៃយ៍របស់គណៈចង្អុលការគម្រោងការលេខ ០៣ បណ្ដាសមា ជិកគណៈចង្អុលការ ក្រុមជំនួយការគណៈចង្អុលការក្នុងការធ្វើសេនាធិការជូនគណៈអចិ ន្រ្តៃយ៍បក្សខេត្តចង្អុលការផ្សព្វផ្សាយដំណើរការសកម្មភាពនិងចេញបង្ហាញមុខផ្នែកទន់ នៅក្នុងឱកាសនេះ។

ការចាត់តាំងពិធីចាប់ផ្ដើមដំណើរការផ្នែកទន់ថ្ងៃនេះគ្រាន់តែជាជំហានជោគជ័យដំបូង។ អាស្រ័យហេតុនោះ ដើម្បីរក្សានិងផ្សព្វផ្សាយប្រើប្រាស់ផ្នែកទន់ឲ្យបានលំនឹងនិងយូរអង្វែង អចិន្រ្តៃយ៍បក្សខេត្តស្នើបណ្ដាផ្នែក បណ្ដាថ្នាក់ បណ្ដាសមាជិកគណៈចង្អុលការបន្តច្បា មតាមគម្រោងការ បែបបទគ្រប់គ្រង ដំណើរការសកម្មភាព ទាញយកផល ប្រើប្រាស់ ផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជន កំណត់អំពីបន្ទុក សិទ្ធិអំណាចក្នុងការ គ្រប់គ្រង ដំណើរការសកម្មភាពផ្នែកទន់បញ្ជីបង្កាន់ដៃអេឡិចត្រូនិចសម្រាប់បក្ខជនដើម្បី បន្តធ្វើការសម្រួលផ្នែកទន់ធានាលក្ខណៈសម្ងាត់ទិន្នន័យ លក្ខណៈបើកទូលាយ តាមដា នបណ្ដាមុខងារថ្មីតាមគោលដៅគ្រប់គ្រងក្នុងដំណាក់កាលអភិវឌ្ឍនីមួយៗនៃបច្ចេកវិទ្យា និងសំណូមពររបស់បក្ខជន។ សរុប ពិភាក្សា វិនិច្ឆ័យបណ្ដាទិន្នន័យ រក្សាទុកទិន្នន័យគ្រប់ គ្រាន់និងបើករកទិន្នន័យឲ្យបានឆាប់រហ័ស ស្ថិតិ របាយការណ៍បណ្ដាទិន្នន័យចម្រុះអំពី ស្ថានភាពធ្វើសកម្មភាពរបស់បណ្ដាអង្គការចាត់តាំងបក្ស បក្ខជនលើភូមិសាស្រ្ត។

ចំពោះបណ្ដាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិត ក្រោមឱវាទគណៈកម្មាធិការបក្សខេត្តបន្តច្បាមតាមបណ្ដាគោលការណ៍ ការកំណត់ទិស ដោរបស់មជ្ឈិម របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដើម្បីដឹក នាំ ចង្អុលការជំរុញមាំការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងផ្លាស់ប្ដូរឌីជីថលក្នុងសកម្មភាព របស់បណ្ដាស្ថាប័ន អង្គភាព មូលដ្ឋាន សំខាន់គឺសម្រេចមូលដ្ឋានទិន្នន័យអំពីបក្ខជនក្នុង បក្ខភាគនិងការចាត់តាំងប្រើប្រាស់ផ្នែកទន់តាមការណែនាំរបស់គណៈចង្អុលការ។

ចំពោះកម្មាភិបាល បក្ខជនយោងតាមថ្នាក់គ្រប់គ្រងត្រូវតាមដានព័ត៌មានឲ្យបានទាន់ពេ ល។ ទទួលនិងកត់ត្រាបណ្ដាយោបល់លាតត្រដាងរបស់អ្នកប្រើប្រាស់ដើម្បីបូកសរុប របាយការណ៍ជូនអចិន្រ្តៃយ៍គណៈចង្អុលការដើម្បីជម្នះបណ្ដាចំណុចដែលនៅខ្សោយ និង បំពេញបន្ថែមចំណុចដែលសមស្របតាមភាពជាក់ស្ដែង៕
ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 5
  • ថ្ងៃនេ: 74
  • ក្នុងសប្តាហ៍: 4,070
  • ទាំងអស់: 1,235,608